សញ្ញា​ទាំង ៦ បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​មាន​មិត្ត​ជា​សត្វ​ពស់

  • 2018-03-30 01:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ទី​ណា​​​ក៏​ដោយ អ្នក​តែង​តែ​ចង់​បង្កើត​មិត្ត​ភាព ដោយ​រាប់អាន​មនុស្ស​ជុំ​វិញ​​ខ្លួន​​ជា​មិត្ត ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​មនុស្ស​ទាំង​អស់ គឺ​មិន​ដូច​គ្នា​ទេ មាន​ល្អ មាន​អាក្រក់ ខ្លះ​មានមុខ​ពីរ ផ្អែម​តែ​នៅ​ពី​មុខ​ ខាង​ក្នុង​ជា​ល្វា ខ្លះ​ទៀត​ចូល​មក​រាប់​អាន ដើម្បី​បោក​ប្រាស់​តែ​ម្ដង។ ជីវិត​នឹង​ជួប​ភាព​អន្តរាយ បើ​បាន​ជួប​មនុស្ស​របៀប​នេះ ដូច្នោះ​ហើយ​​អ្នក​ត្រូវ​ឈប់​រាប់​អាន​ភ្លាម​​ពេល​ជួប​មនុស្ស​ប្រភេទ​ដូច​ខាង​ក្រោម​នេះ៖

​១.អាត្មា​និយម

ជា​ធម្មតា​គេ​មិន​​​សូវ​​​ជា​​ទាក់​ទង​មក​ទេ តែ​បើ​កាល​ណា​​​គេ​ខល ឬ​ឆាត​មក​​ហើយ ត្រៀមខ្លួន​ទៅ គេ​ច្បាស់​ជា​ត្រូវ​ការ​​អ្វី​មួយ​​​ពី​អ្នក​ហើយ និយាយ​ជា​រួម​ទៅ​គឺ​ចង់​បោក​ប្រើ​​តែ​ម្ដង។

រូបតំណាង

**២.ចូល​ចិត្ត​និយាយ​ដើម​គេ​បែក​ផ្សែ​ង ហើយ​ដ្រាម៉ា​ទៀត**

អ្នក​ត្រូវ​ចំណាំ​ថា​បើ​គេ​ចូល​ចិត្ត​និយាយ​តែ​ដើម​គេ ជួន​កាល​ពន្លើស​ទៀត ថ្ងៃ​ណា​មួយ​គេ​នឹង​អាច​​​ធ្វើ​ដាក់​អ្នក​ដូច​គ្នា។ អ្នក​ក៏​មិន​ត្រូវ​និយាយ​រឿង​សម្ងាត់​របស់​ខ្លួន​​ប្រាប់​ទៅ​គេ​បាន​ដែរ ព្រោះ​មនុស្ស​បែប​នេះ​មិន​អាច​ទុក​ចិត្ត​បាន​ឡើយ។

៣.ចង់​ឲ្យ​អ្នក​ធ្វើ​អី​ដូច​គេ

គេ​តម្រូវ​ឲ្យ​អ្នក​ស្លៀក​ពាក់​ឲ្យ​ដូច​គេ ដោយ​និយាយ​ថា​ធ្វើ​បែបនេះ​ទើប​ឡូយ ទើប​គេ​ហៅ​ថា​កាលីប នោះ បញ្ជាក់​ថា​គេ​មិន​មែន​ជា​មិត្ត​ដែល​គួរ​រាប់​អាន​ទេ។ ព្រោះ​បើ​មិត្ត​ល្អ គេ​មិន​ចាំបាច់​ដាក់​សម្ពាធ​​​ឲ្យ​​​ភាគី​ម្ខាង​ទៀត​ធ្វើ​អ្វី​ដែល​មិន​មែន​ជា​ខ្លួន​ឯង​នោះ​ទេ។ មិត្ត​ល្អ​តែង​តែ​ស្រលាញ់​រាប់​អាន​យើង​ទោះ​ស្ថិត​ក្នុង​កាល:ទេស:​ណា​ក៏​ដោយ។

៤.និយាយ​កុហក

ពេល​ដែល​មិត្ត​អ្នក​មិន​អាច​និយាយ​ការ​ពិត​ថា គេ​ជា​មនុស្ស​បែប​ណា​ឲ្យ​ប្រាកដ​​ទេ​នោះ គេ​ក៏​មិន​មែន​ជា​មនុស្ស​ល្អ​ដែរ។ គេ​គិត​ថា​ការ​អួត​អាង​ពី​នេះ​ពី​នោះ ហើយ​មិន​ហ៊ាន​​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង ព្រោះ​ឲ្យ​អ្នក​គិត​ថា​គេ​ជា​មនុស្ស​អស្ចារ្យ។ បើ​គេ​ព្យាយាម​កុហក​សូម្បី​តែ​រឿង​កំប៉ិកកំប៉ុក គេ​ក៏​អាច​កុហក​អ្នក​រឿង​ផ្សេងៗ​ដែរ។

៥.រិះ​គន់​ឥត​ល្ហែ

បើ​អ្នក​បាន​ជួប​មិត្ត​ដែល​​ចេះ​តែ​​បង្អាប់​រិះ​គន់ មិន​ចេះ​ជួយ​ស្ថាបនា​ឲ្យ​ប្រសើរ​ឡើង​ទេ​នោះ អ្នក​នឹង​បាក់​ទឹក​​ចិត្តជា​មិន​ខាន​ មនុស្ស​បែប​នេះ​ក៏​គួរ​តែ​ជៀស​ឲ្យ​ឆ្ងាយ​ដែរ។

៦.មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្នក​ជោគ​ជ័យ

គេ​មិន​អបអរ​សាទរ​នូវ​អ្វី​ដែល​អ្នក​ទទួល​បាន​ឡើយ ហើយ​ថែម​ទាំង​អង្គុយ​ច្រណែន​ទៀត​ផង៕

រូបតំណាង

Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖verywellfamily

ចុចអាន៖ទៅ​ណា​ក៏​មាន​ញាតិ! គន្លឹះ​​រស់​នៅ​ឆាប់​ចុះ​សម្រុង​ និង​សប្បាយ​ចិត្ត​ជាមួយ​អ្នក​ដទៃ

អត្ថបទ៖ Yu Ey