ចែកឱ្យ​ដាច់​! តំណែង​អូតេស​ទាំង ​២​ធ្វើការ​ផ្នែក​អាកាសចរណ៍ ដែល​គ្រប់​គ្នា​ចេះ​តែ​យល់​ច្រឡំ

  • 2018-04-12 03:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ទៅ​ជា​ការងារ​អូតេស? តាម​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ដឹង ​ការងារ​ជា​នារី​អូតេស​មាន​តួនាទី​បម្រើ​សេវាកម្ម​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ ​ប៉ុន្តែ​តាម​ពិត​គេ​បាន​បែងចែក​តំណែង​ជា​អូតេស​នេះ​ជា​ ២​ផ្នែក​គឺ៖ អូតេស​បម្រើ​ការ​ក្នុង​ព្រលាន (Hostess Agent) និង​អូតេស​បម្រើ​ការ​តាម​យន្តហោះ (Flight Attentdant ​ឬ​ Cabin Crew)។

១. អូតេស​បម្រើ​ការ​តាម​យន្តហោះ (Flight Attentdant ​ឬ​ Cabin Crew)

-ប្រចាំ​ការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​តែ​មួយ។

-បង្ហាញ​ខ្លួន​មុន​ពេល​ដែល​ជើង​យន្តហោះ​ចេញ​ដំណើរ។

-ពិនិត្យ​មើល​សម្ភារៈ​សង្គ្រោះ​ផ្សេង​ៗ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​លើ​យន្តហោះ ​និង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ទៅ​កាន់​អ្នក​ដំណើរ។

-ត្រួត​ពិនិត្យ​មើល​អ្នក​សុវត្ថិភាព​របស់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ។

-បម្រើ​ជូន​នូវ​អាហារ ​និង​ភេសជ្ជៈ​ទៅ​ដល់​អ្នក​ដំណើរ។

-មើល​ថែ​អ្នក​ដំណើរ ​ក្នុង​ករណី​ដែល​ពួក​គាត់​ត្រូវ​អ្វី​ដែល​ចាំបាច់។

-សម្រប​សម្រួល​អ្នក​ដំណើរ ​ប្រសិន​បើ​មាន​ភាព​ប្រក្រតី​ណា​មួយ​កើត​ឡើង​ក្នុង​ពេល​ហោះ​ហើរ។

-ចេះ​វិធី​សង្គ្រោះ​បឋម។

អូតេស​បម្រើ​ការ​ក្នុង​ព្រលាន (Hostess Agent)

-បម្រើ​ការ​ឲ្យ​ព្រលាន​យន្តហោះ​ក្នុង​ស្រុក។

-ផ្តល់​ព័ត៌មាន​ដល់​អ្នក​ដំណើរ​ពេល​ទៅ​ដល់​ព្រលាន​យន្តហោះ

-ត្រួត​ពិនិត្យ​ចំនួន​អ្នក​ដំណើរ ​និង​លេខ​កៅអី ​ហើយ​ផ្ញើ​ទិន្នន័យ​ទៅ​ក្រុម​បច្ចេកទេស​ខាង​ចេញ​ដំណើរ ។

-ពិនិត្យទំនិញរបស់​ភ្ញៀវ។

-ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​អាកាសចរ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ៕

ប្រភព៖ nationalcareerservice

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម