ប្រយ័ត្នកែលែងឡើង! ពេលចូលឆ្នាំខ្មែរ ស្រីៗចង់ដើរលេងឆ្ងាយគួរតែត្រៀមរបស់ទាំង ១០នេះកុំខាន
- 2018-04-09 05:44:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នកែលែងឡើង! ពេលចូលឆ្នាំខ្មែរ ស្រីៗចង់ដើរលេងឆ្ងាយគួរតែត្រៀមរបស់ទាំង ១០នេះកុំខាន
ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ក៏ខិតជិតមកដល់ហើយប្រជាជនទាំងក្មេងចាស់ ប្រុសស្រីតែងតែរីករាយក្នុងការជួបជុំគ្រួសារ ហើយខ្លះទៀតក៏មានដំណើរកម្សាន្តទៅតាមទីកន្លែងផ្សេងៗ។ ដោយឡែកក្នុងឱកាសចូលឆ្នាំថ្មីនេះ កញ្ញា ក៏មានអត្ថបទសម្រាប់នារីៗក្នុងការត្រៀមខ្លួនពេលទៅដើរលេងឆ្ងាយដែរ ហើយអ្នកក៏គួរតែត្រៀមនូវរបស់ទាំងនេះកុំឲ្យខានដែរ ៖
១. Camera
វាសំខាន់ណាស់ពេលដែលអ្នកដើរលេងម្ដងៗ ព្រោះវាអាចផ្ដិតយកការចងចាំ និងអនុស្សាវរីយ៍ជាច្រើនរបស់អ្នក។ មិនបាច់ដល់តែកាម៉ារ៉ាថ្លៃ Cannon អីទេ តែកាម៉ារ៉ាទូរស័ព្ទក៏បានដែរឲ្យតែអាចថតបានច្បាស់ និងស្អាត ព្រោះដឹងស្រាប់ហើយថាមនុស្សស្រីក៏ចូលចិត្តថតរូបណាស់ ដូច្នេះត្រូវតែមានជាចាំបាច់។
២. គ្រឿង Make up
ប្រហែលជាស្រីៗមិនភ្លេចទេ ព្រោះទៅដើរលេងម្ដងត្រូវតែតែងខ្លួនឲ្យស្អាតៗ។ មិនសូវមានពេលដើរលេងច្រើននោះទេ ដូច្នេះត្រូវតែងខ្លួនឲ្យឆ្វង់ៗ កុំឲ្យចាញ់គេ។
៣. ប្រដាប់កៀបសក់
បើអ្នកទៅគេង អ្នកគួរតែមានវាព្រោះវាក៏សំខាន់ដែរក្នុងការដែលអ្នកចង់លេងម៉ូតសក់ស្អាតៗ។
៤. ឆត្រ
ដឹងហើយថាខែនេះជាខែក្ដៅ ដូច្នេះអ្នកគួរតែមានឆត្រមួយក្នុងដៃ ទុកបាំងកម្ដៅថ្ងៃកុំឲ្យខ្មៅស្បែក។ ម្យ៉ាងទៀតវាក៏អាចប្រើក្នុងការធ្វើជា Style ថតរួបបានយ៉ាងពិសេសផងដែរ។
៥. ស្បែកជើង
ពេលដើរឆ្ងាយ ពេលថ្ងៃអ្នកគួរតែពាក់ ប៉ាត់តា ហើយបើដើរពេលយប់ ឬ ដើរតាមឆ្នេរអ្នកគួរតែមានស្បែកជើងផ្ទាត់ ឬក៏ស្បែកជើងណាដែលស្រួលពាក់ ស្រួលដើរ។
៦. កង្ហារតូច
វាពិតជាជួយច្រើនណាស់បើអ្នកទៅកន្លែងដែលមានមនុស្សច្រើន ព្រោះពេលដែលក្ដៅ ពេលដែលហប់អ្នកអាចប្រើវាក្នុងការបន្ថយការក្ដៅស្អុះស្អាប់។
៧. Power Bank
ពេលទៅណាឆ្ងាយវាពិបាកណាស់ក្នុងការរកកន្លែងបញ្ចូលថ្ម ដូច្នេះបើមានវាមួយអ្នកអាចសាកថ្មតាមខ្លួនបានគ្រប់កន្លែង។
៨. កន្សែង ឬ ក្រម៉ា
ពេលដែលអ្នកដើរឆ្ងាយ មនុស្សច្រើន ក្ដៅ ហើយហុយ នោះស្បែករបស់អ្នកនឹងមានដី ស្អិត អីចឹងហើយអ្នកអាចយកវាមកផ្សើមទឹក ជូតមុខ ជូតដៃ ជូតក ឲ្យស្រួលខ្លួនបន្តិចក៏ល្អដែរ។
៩. មួក
ពេលខ្លះអ្នកពិបាកនឹងប្រើឆត្រ អ្នកត្រូវតែមានមួកដើម្បីការពារមុខពីកម្ដៅថ្ងៃ ហើយម្យ៉ាងទៀតវាមើលទៅក៏ស្អាតដែរ។
១០. វ៉ែនតា
វាជួយអ្នកក្នុងការការពារកម្ដៅថ្ងៃ និងធ្វើឲ្យអ្នកលេង Style ស្អាតៗបានទៀតផង។
អាចនឹងមានរបស់ជាច្រើនទៀតដែលអ្នកត្រូវមាន តែយ៉ាងណាក៏ដោយអ្នកកុំភ្លេចរបស់ទាំងនេះទៅបានហើយ៕