អាយុ​៥៩​ឆ្នាំ ចាន់ ចាវ​ រក​បាន​មណ្ឌល​ចាស់​ជរា​ហើយ ព្រោះ​គ្មាន​កូន​ចៅ​មើល​ថែ

  • 2018-03-24 04:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​យក​ប្រពន្ធ គ្មាន​កូន​ចៅ​បន្ត​ត្រកូល តារា​សម្ដែង​ជើង​ចាស់ Kenny Ho ពេញ​ចិត្ត​នឹង​ជីវិត​រស់​នៅ​តែ​ម្នាក់​ឯង​ដូច​សព្វ​ថ្ងៃ។

ជួប​ជាមួយ​អ្នក​កាសែត របស់​កាសែត Tong Yan ក្នុង​ថ្ងៃ​ភ្លៀង​ធំ តារា​សម្ដែង​ប្រុស​ចាស់​វស្សា Kenny Ho បាន​ប្រញាប់​ត្រលប់​មក​ពី​រោងចក្រ​របស់​ខ្លួន​វិញ។ ស្ថិត​ក្នុង​ឈុត​សំលៀកបំពាក់​សាមញ្ញ អ្នក​កាសែត​វាយ​តម្លៃ​ថា តួ​ចាន់ ចាវ​នៅ​សង្ហារ​ទោះ​បី​មាន​វ័យ​ជ្រេ​ក៏​ដោយ។

ធ្លាប់​មាន​ព័តមាន​ស្នេហា​ដែរ កាល​ទើប​ចូល​សិល្បៈ​ដំបូង តែ​មក​ដល់​ពេល​នេះ នៅ​ពេល​ដែល​មាន​អាយុ​៥៩​ឆ្នាំ​ហើយ តួ​អ្នក​ការពារ​របស់​លោក​ម្ចាស់​ប៉ាវ មិន​ដែល​ប្រកាស​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​នោះ​ឡើយ។ និយាយ​ពី​គម្រោង​នៅ​ពេល​ចាស់​ទៅ តារា​កើត​ឆ្នាំ​១៩៥៩​បាន​ឲ្យ​ដឹង តាំង​ពី​ដើម​មក​គឺ​គិត​ថា​នឹង​រស់​ម្នាក់​ឯង​បាត់​ទៅ​ហើយ ថ្ងៃ​ក្រោយ​ទៅ រោង​ចក្រ​មួយ​នេះ គឺ​ជា​មណ្ឌល​ជរា​ក៏​ដូច​ជា​កូន​ប្រុស​តែ​មួយ​គត់​របស់​ខ្លួន​ហើយ។

ចុចអាន៖តួ​ឯក​ស្រី​ចិន​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ធ្វើ​ឲ្យ​ក្រុម​ការងារ​រត់​ប្រាស​អាយុ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម