នារីអ្នកមានៗ កុំរៀបការជាមួយប្រុស ៥ ប្រភេទនេះឲ្យសោះ ព្រោះគេការដោយសារប្រាក់
- 2018-03-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីអ្នកមានៗ កុំរៀបការជាមួយប្រុស ៥ ប្រភេទនេះឲ្យសោះ ព្រោះគេការដោយសារប្រាក់
មនុស្សស្រីដែលមានលុយ ត្រូវចាំទុកថា បើមានមនុស្សប្រុស ៥ ប្រភេទនេះសុំរៀបការកុំឲ្យសោះ ព្រោះគេមិនបានស្រលាញ់អ្នកពិតឡើយ។ តែមើលឃើញប្រាក់អ្នកជាធំប៉ុណ្ណោះ៖
១.មិននិយាយពីគម្រោងការរកស៊ីទៅថ្ងៃមុខ
មិនដែលនិយាយរឿងអនាគតត្រូវធ្វើអ្វី រកស៊ីអ្វីឡើយ ព្រោះគាត់គិតថាទោះមិនធ្វើការក៏អាចរស់នៅស្រួលដោយសារអ្នកមានលុយស្រាប់ដែរ។ អ្នកខ្លះទោះបីជីវភាពអន់ជាងខាងស្រី តែមានគំនិតដុះដាលរកស៊ីមិនដេកចាំកម្លាំងញើសឈាមស្រីឡើយ។
២.យកលុយអ្នកទៅដោះបំណុល
បុរសជំពាក់បំណុលគេវ័ណ្ឌក ទើបសម្រេចចិត្តជ្រើសរើសយកអ្នកជាទីបង្អែក ដើម្បីឲ្យជួយសងបំណុលដែលសល់មុនរៀបការ។
៣.មិនចង់ឲ្យអ្នកជួបគ្រួសារ និងមិត្តភ័ក្ដិ
មិត្តភ័ក្ដិ និងគ្រួសារតែងតែជាទិដ្ឋភាពសំខាន់ៗនៃជីវិតរបស់បុគ្គលម្នាក់ៗ។ ប្រសិនបើគាត់មិនចង់ណែនាំអ្នកឲ្យស្គាល់ញាតិ នោះមានន័យថាអ្នកមិនមែនជាមនុស្សសំខាន់ក្នុងជីវិតគាត់ឡើយ ហើយស្រួលមិនស្រួលគាត់រៀបការជាមួយអ្នក ហើយយកលុយទៅទំនុកបម្រុងស្រីផ្សេងក៏មាន។
៤.មិនខ្វល់ពីអារម្មណ៍អ្នក
គាត់ជាមនុស្សអាត្មានិយម មិនខ្វល់ថាអ្នកពិបាករឿងអ្វីខ្លះទេ ដឹងត្រឹមតែទាមទារអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្តប៉ុណ្ណោះ។ គាត់មិនដែលសួរអ្វីអ្នកចង់បាន ហើយការរួមភេទគឺជាការកម្សាន្តតែមួយគត់។
៥.មិនចែករំលែកភាពរីករាយជាមួយអ្នក
ពេលណាសប្បាយចិត្តគាត់នឹងទៅដើរលេងក្នុងក្លិបជាមួយមិត្តភ័ក្ដិភឿនបន ដោយគ្មានវត្តមានអ្នក៕
ប្រភព៖yeah1
ចុចអាន៖កុំថាឡើយរៀបការជាមួយ សេពគប់ធម្មតាៗក៏ស្រីៗកុំឲ្យសោះបុរស ២ ប្រភេទនេះ