ធ្វើ​ម៉េច​បាន​ដឹង​ថា​ Ex នៅ​តែ​នឹក? សង្កេត​មើល​ចំណុច​ទាំង​នេះ​ ទើប​ប្រាប់​អ្នក​ឲ្យ​ដឹង​បាន

  • 2018-03-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​បែក​គ្នា​ជាមួយ​សង្សារ​យូរ​មក​ហើយ ប្រាកដជា​ចង់​ដឹង​ថា អតីត​ដៃគូ​មាន​នឹក​រលឹក​ខ្លួន​ដែរ ឬ​អត់ តែ​មិន​អាច​សួរ​បាន​ប៉ុណ្ណោះ។ បើ​ចង់​ដឹង​ថា​ខាង​គេ​នោះ​នឹកនា​អ្នក​ឬ​អត់​សង្កេត ១២ ចំណុច​​ខាងក្រោម​នេះ​ អាច​ប្រាប់​បាន៖

១.គាត់​មិន​អាច​រក​នរណា​ម្នាក់​មក​ជំនួស​អ្នក​បាន

​​បើ​សិន​ជា​ភ្លេច​អ្នក​មែន នោះ​គាត់​នឹង​រក​នរណា​ម្នាក់​ផ្សេង​មក​ជំនួស ហើយ​បើ​រក​មិន​បាន​ទេ​នោះ​មាន​ន័យ​ថា​គាត់​​គិត​ចង់​ត្រលប់​មក​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​វិញ។

រូបតំណាង

**២.គាត់​ខល​ឬមួយ​ក៏​ផ្ញើ​​សារ​មក​អ្នក ពិសេស​ពេល​យប់​ជ្រៅ**

ការ​ខល ឬ​ក៏​ផ្ញើ​សារ​ពេល​យប់​ជ្រៅ​តែង​តែ​មាន​បង្កប់​នូវ​អត្ថន័យ គឺ​គាត់​ចង់​និយាយ​​ជាមួយ​អ្នក​ម្ដង​ទៀត។ បើ​សិន​​ជា​មិន​គិត​ពី​អ្នក​ទាល់​តែ​សោះ ច្បាស់​ណាស់​ថា​គាត់​មិន​ចំណាយ​​ពេល​វេលា​ដើម្បី​ខល ឬ​ក៏​ឆាត​មក​លេង​នោះ​ទេ នេះ​គឺ​ដោយ​សារ​តែ​មាន​អ្នក​នៅ​ក្នុង​ចិត្ត​ដែរ។

៣.បង្ហោះ​រូប​ជា​ច្រើន​នៅ​ក្នុង​បណ្ដាញ​សង្គម​ចង់​បង្ហាញ​ពី​ជីវិត​ថ្មី​ព្រោះ​គេ​គិត​ថា​អ្នក​នឹង​បាន​ឃើញ

នេះ​ជា​វិធី​មួយ​ដែល​គាត់​ចង់​ទាមទារ​ចំណាប់​អារម្មណ៍​ពី​អ្នក ព្រោះ​អ្នក​ទាំងពីរ​នៅតែ​ជា Friend នឹង​គ្នា​លើ​បណ្ដាញ​សង្គម។ មួយ​វិញ​ទៀត​បើ​បង្ហាញ​ពី​រូប​ភាព​គាត់​សប្បាយ​ជា​មួយ​មិត្តភ័ក្ដិ​ថ្មីៗ ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន បាន​ន័យ​ថា​គេ​មាន​ចេតនា​ធ្វើ​ឲ្យ​អ្នក​ប្រចណ្ឌ​ហើយ។

៤.ធ្វើ​ដូច​ជា​មិន​​ដឹង​មិន​ឮ​ពេល​ឃើញ​អ្នក​នៅ​ជា​មួយ​ដៃ​គូ​ថ្មី

បើ​សិន​ជា​អ្នក​ចាស់​ចូល​មក​ខមិន​​ធ្វើ​ដូច​ជា​ដៀមដាម​ទាំង​ដែល​អ្នក​បង្ហោះ​រូប​ជាមួយ​អ្នក​ថ្មី​ឡើង​ច្រងោៗ គឺ​មក​ពី​គាត់​នៅ​​មាន​អារម្មណ៍​ថា​ឈឺ​ ហើយ​នៅ​តែ​នឹក​អ្នក​ដដែល។ គាត់​ធ្វើ​ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ក្រែង​​លោ​បាន​យល់​ពី​ចិត្ត​គេ​ខ្លះ ដោយ​មិន​ខ្វល់​អ្នក​ថ្មី​អ្នក​ឃើញ ឬ​មិន​ឃើញ។

៥.ខំ​រំលឹក​​រឿង​ចាស់

តើ​គាត់​ធ្លាប់​គិត​ពី​រឿង​ល្អ​ៗ​ដែល​បាន​កើត​ឡើង​ពី​មុន​ទេ? ឬ​ក៏​ធ្លាប់​ព្យាយាម​ចង់​ឲ្យ​​អ្នក​ចង​ចាំ​វា​ដែរ​ទេ?​ បើ​ចឹង​មែន​នោះ​មាន​ន័យ​ថា​​​គេ​នឹក​ឃើញ​រឿង​ទាំង​អស់​ដែល​ធ្លាប់​បាន​សាង​អនុស្សាវរីយ៍​ជាមួយ​គ្នា។

៦.បង្ហោះ​រូប​គាត់​ជាមួយ​អ្វី​ដែល​អ្នក​ចូលចិត្ត

ការ​ធ្វើ​បែប​នេះ​ ដោយ​សារ​តែ​គេ​ធ្លាប់​មាន​​រឿង​សប្បាយ​ៗ​ជាមួយ​អ្នក​ពីមុន​​មក ហើយ​គេ​ក៏​ចង់​ឲ្យ​អ្នក​ចង​ចាំ​វា​ដូច​គ្នា​ដែរ។

៧.ព្យាយាម​បាន​ចូល​ទៅ​ក្បែរ

បើ​គាត់​ព្យាយាម​ចង់​នៅ​ក្បែរ​អ្នក ដោយ​ព្យាយាម​រក​នឹក​គ្រប់​វិធី ថែម​ទាំង​​ដឹង​ពី​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ ដើម្បី​បាន​ជួប​មុខ​អ្នក​ទៀត​ផង។

រូបតំណាង

៨.អត់​ឲ្យ​របស់​មក​អ្នក​វិញ​ទេ

តើ​អ្នក​ធ្លាប់​លេង​​ដូរ​កាដូ​គ្នា​រៀង​រាល់​ឆ្នាំ ឬ​មួយ​ក៏​ធ្លាប់​ភ្លេច​អាវ​ដែល​អ្នក​ចូល​ចិត្ត​ពាក់​នៅ​ផ្ទះ​គាត់​ដែរ​អត់? បើ​មាន​មែន​​ប៉ុន្តែ​គេ​មិន​ចង់​ឲ្យ​អ្នក​វិញ​ទេ​នោះ មាន​ន័យ​ថា​គាត់​ទុក​គេង​ឱប​រាល់​យប់​ហើយ​មើល​ទៅ។

៩.អ្នក​ឃើញ​គាត់​ពាក់​អាវ ឬ​ខ្សែក​ដែល​អ្នក​ធ្លាប់​ឲ្យ

ច្បាស់​ណាស់​គឺ​បញ្ជាក់​ថា​គាត់​ក៏​នៅ​តែ​គិត​ពី​យើង​ដែរ ហើយ​បើ​គេ​នៅ​តែ​ពាក់​របស់​ដែល​អ្នក​ឲ្យ​ពេល​ចេញ​ទៅ​ជួប​គេ​ម្ដង​ៗ បង្ហាញ​ថា​គាត់​នៅ​តែ​នឹក​អ្នក​មែន​ហើយ។

១០.មិត្តភ័ក្ដិ ឬ​សាច់​ញាតិ​នៅ​តែ​ល្អ​ជាមួយ​អ្នក

គាត់​នឹង​ប្រាប់​មនុស្ស​ដែល​គេ​ស្និទ្ធ​ជាមួយ​ថា នៅ​តែ​នឹក​អ្នក ដូច្នោះ​ហើយ​បាន​ជា​ពួក​គេ​ខំ​ធ្វើ​ល្អ​ដាក់​អ្នក​ក្រែង​បាន​ឈ្នះ​ចិត្ត​អ្នក​ហើយ​ងាក​ទៅ​នៅ​ក្បែរ​គាត់​វិញ។

១១.រូប​ភាព​អ្នក​គឺ​នៅ​តែ​មាន​នៅ​លើ​បណ្ដាញ​សង្គម​​គាត់

បើ​សិន​ជា​​អ្នក​នៅ​តែ​ឃើញ​មុខ​ខ្លួន​ឯង​នៅ​លើ​បណ្ដាញ​សង្គម​របស់​គាត់ ឬ​មួយ​គេ​បាន​បង្ហោះ​រូប​ភាព​​រំលឹក​ពី​អតីតកាល​មាន​ន័យ​ថា Ex នឹក​ឃើញ​រឿង​ចាស់​ហើយ​ក៏​ចង់​ជួប​អ្នក​ម្ដង​ទៀត។

១២.ព្យាយាម​សួរ​មិត្តភ័ក្ដិ​អ្នក​ដើម្បី​ដឹង​ពី​អ្នក

សង្សារ​ចាស់​អ្នក​អាច​នឹង​សួរ​មិត្តភ័ក្ដិ​អ្នក ព្រោះ​ចង់​ដឹង​ថា​អ្នក​​បាន​ធ្វើ​អី​ខ្លះ ឬ​ចេញ​ទៅ​ខាង​ក្រៅ​ជាមួយ​នរណា​ខ្លះ ហើយ​អ្នក​អាច​នឹង​នឹក​គេ​វិញ​អត់?

រូបតំណាង

ឥឡូវ​នេះ​អ្នក​ដឹង​ហើយ​ពី​សញ្ញា​ទាំង ១២ ថា​គេ​ក៏​នឹក​អ្នក​វិញ​ដែរ ដូចនេះ​ដល់​វេន​អ្នក​ម្ដង​ហើយ​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​នោះ៕

ចុចអាន៖ចង់​ឲ្យ​មិត្ត​ប្រុស​ស្រលាញ់​ រហូត​នឹក​រលឹក​មក​តាម​មើល​មុខ​ដល់​ផ្ទះ គួរតែ​មាន ៦ ចំណុច​នេះ

ប្រភព៖ Lovepanky អត្ថបទ៖ដេត ឈុនអ៊ី