ពិត​ជា​ផ្អែមល្អែម! វីដេអូ​លោក​ជំទាវ ​ស្រី​ តូច​ចំណាន​និង​ស្វាមី​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​នៅ​កោះបាលី

  • 2018-03-21 07:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ ​២០១៥​កន្លង​ទៅ ​មហា​សេដ្ឋី​ស្រុក​ខ្មែរ ​អ្នក​ឧកញ៉ា គិត ម៉េង ​និង​ភរិយា​លោក​ជំទាវ​ស្រី​ តូច​ ចំណាន ​បាន​ដឹក​ដៃ​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី​ ដើម្បី​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​ឆ្នាំ​ទី ​៣។

ជាក់​ស្តែង​នា​ឱកាស​នោះ ​ក៏​មាន​ការ​រួម​ដំណើរ​ពី​សំណាក់​មិត្តភក្តិ​ជិតដិត​របស់​លោក​ជំទាវ ​និង​អ្នក​ឧកញ៉ា ​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​នោះ​ផង​ដែរ។

យោង​ទៅ​តាម​គណនី​ហ្វេសប៊ុក​របស់​អគ្គនាយក​ទូរទស្សន៍​ CNC ​លោក​ មុន ​ម៉ារ៉ាឌី​ បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ ព្រម​ទាំង​វីដេអូ​ផ្អែម​ល្អែម​របស់​លោក​ជំទាវ​ ស្រី​ តូច​ចំណាន​ និង​ស្វាមី​ទៀត​ផង៕

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម