មនុស្ស​ប្រុស ៧ ប្រភេទ​នេះ ធ្វើឲ្យ​ស្រី​ៗ​គ្រប់​រូប​​ប្រាថ្នា​ចង់បាន​ជា boyfriend

  • 2018-03-20 03:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​បុរស ៧ ប្រភេទ​នោះ​មាន​ចំណុច​ពិសេស​បែប​ណា​ទៅ បានជា​ស្រី​ៗ​ប្រាថ្នា​ចង់​បាន​ជា​គូស្នេហ៍​គ្រប់​រូប​នោះ? កញ្ញា សូម​បង្ហាញ​ពី​ចំណុច​អស្ចារ្យ​នៅ​ខាងក្រោម​នេះ៖

១.ទៀងត្រង់ ប៉ុន្តែ​មិនមែន​ត្រង់​ដូច​បន្ទាត់​នោះ​ទេ

ស្ត្រី​មិន​ចង់​ឲ្យ​បុរស​និយាយ​កុហក​អំពី​រឿង​សំខាន់​ៗ​ទេ។ នាង​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​បុរស នាង​ចង់​ដឹង​ពី​រឿង​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត ហើយ​ក៏​ចង់​ឲ្យ​គាត់​ទុកចិត្ត​លើ​នាង​វិញ​ដែរ។ ប៉ុន្តែ​មិន​ចាំបាច់​និយាយ​រឿង​ទាំងអស់​ឡើយ ដោយ​រឿង​ណា​ត្រូវ​និយាយ​ប្រាប់​ចាំប្រាប់ រឿង​ណា​អាច​លាក់បាំង​បាន គួរតែ​លាក់ដើម្បី​ធ្វើឲ្យ​នាង​សប្បាយ​ចិត្ត​ដូចជា​រឿង​អតីត​សង្សារ ឬ​សង្សារ​ចាស់​ល្អ​ជាង ជាដើម។

២.មាន​ភាព​រ៉ូមែនទិក

បុរស​ដែល​ដឹង​ពី​វិធី​លួង​ចិត្ត និង​តាម​សុំ​ស្នេហ៍​ពី​មនុស្ស​ស្រី​ដោយ​បង្ហាញ​ភាព​រ៉ូមែនទិក ពិតជា​ធ្វើឲ្យ​នាង​ភ្ញាក់ផ្អើល និង​ស្រលាញ់​ងប់​។ និយាយ​រួម​ដឹង​ពី​ស្នេហា ច្បាស់​ថា​នារី​ត្រូវ​ការ​អ្វី និង​មិន​ត្រូវ​ការ​អ្វី។

រូបតំណាង

**៣.រូបរាង​សមសួន**

ប្រាកដ​ណាស់​ថា​ស្រី​ៗ​ពិតជា​លង់​ស្នេហ៍ បុរស​ៗ​មាន​សាច់ដុំ six packs។ ប៉ុន្តែ​ពេល​ជាក់ស្ដែង​ទៅ​មិន​ចាំបាច់​ដូចនោះ​ពេក​ទេ មនុស្ស​ស្រី​ត្រូវការ​ដៃគូ​ដែល​មាន​រូបរាង​សមសួន​ពេញ​លក្ខណៈ ដែល​មើល​ទៅ​រឹងមាំ​ល្អ កុំឲ្យ​តែ​ធាត់​ក្បាលពោះ​កំប៉េងកំប៉ោង​ទៅ​បាន​ហើយ។

៤.បុរស​ពេញ​លក្ខណៈ

បុរស​ពេញ​លក្ខណៈ​គឺ​សំដៅ​លើ​បុរស​ដែល​មាន​រាងកាយ​មាំទាំ សុខភាព​ល្អ មាន​ការងារ​សមរម្យ អាច​ធ្វើការ​ងារ​ធ្ងន់​ៗ​បាន មិន​ញ៉ិកញ៉ក់ ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា បុរស​ស្រលាញ់​ស្ត្រី​ជា​ដៃគូ មិនមែន​ប្រុស​ដូចគ្នា។

៥.ចេះ​ជួយ​យក​អាសា

បានជា​មនុស្ស​ស្រី​ស្រលាញ់​បុរស​ប្រភេទ​នេះ ព្រោះ​ស្រ្តី​ជា​ភេទ​ទន់ខ្សោយ​ជាង ដូចនេះ​តែងតែ​ពឹងផ្អែក​លើ​បុរស​ឲ្យ​ជួយ។

៦.រួសរាយ

មនុស្ស​ស្រី​មិន​ចង់​បាន​បុរស​ដែល​សោះកក្រោះ មុខ​គ្មាន​ជាតិជៅ​នោះ​ទេ។ នាង​ត្រូវការ​សង្សារ​ដែល​រួសរាយ និង​ចេះ​ញញឹមញញែម​ដាក់​អ្នក​ដទៃ តែ​ក៏​មិន​គួរ​ជា​បុរស​លេងសើច​ជ្រុល​ពេក​ដែរ។

៧.ស្គាល់​ពី​សង្គម​ច្បាស់

ជា​បុរស​ដែល​ស្គាល់​អ្វី​ៗ​ដែល​កើតឡើង​ក្នុង​សង្គម​បាន​ច្រើន ស្គាល់​ពី​បរិបថ​នៃ​សង្គម ទើប​អាច​ចូល​គេ​ចុះ​បាន៕

រូបតំណាង

ចុចអាន៖៥ជំហាន ជួយ​ឲ្យ Crush ងាក​មក​​ស្រឡាញ់​​អ្នក​វិញ​ទោះ​ភ្លាមៗ​គេ​គ្មាន​ចិត្ត​ក៏​ដោយ

ប្រភព៖ askmen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម