សាហាវ! សម័យប្រកួតប្រជែងសូម្បីម៉ូតូឌុបក៏ត្រូវមាន free wifi និងសាកទូរសព្ទដែរ
- 2018-03-19 02:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! សម័យប្រកួតប្រជែងសូម្បីម៉ូតូឌុបក៏ត្រូវមាន free wifi និងសាកទូរសព្ទដែរ
ភ័យខ្លាចក្រែងអតិថិជនខ្លួនអត់មានអ៊ីនធឺណិតប្រើពេលធ្វើដំណើរ អ្នករត់ម៉ូតូឌុបប្រទេសវៀតណាមចាប់ផ្ដើមផ្ដល់ wifi ឥតគិតថ្លៃដល់ម៉ូយរបស់ខ្លួន។
សម័យកាលកាន់តែជឿនលឿន រាល់ការរកស៊ីគឺសុទ្ធតែមានអ្នកប្រកួតប្រជែងគ្នាដណ្ដើមយកអតិថិជនរៀងខ្លួន។ កាលពីមុន មានតែជំនួញធំៗទេដែលគេសង្កេតឃើញថាមានសភាពបែបនេះ។ យ៉ាងណាក្ដី មួយរយៈក្រោយនេះ សូម្បីតែអ្នករកស៊ីតូចៗក៏មានអ្នកប្រជែងដែរ។
ជាក់ស្ដែង នៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ អ្នករត់ម៉ូតូឌុបតាមកម្មវិធីហៅម៉ូតូតាមរយៈទូរសព្ទ Grab បានចាប់ផ្ដើមភ្ជាប់ wifi ដល់អតិថិជនដែលជិះម៉ូតូរបស់ខ្លួន ដោយខ្លាចក្រែងថាក្រោយពេលចេញពីហាងមក អត់មានអ៊ីនធឺណិតប្រើ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូតូឌុបខ្លះមិនត្រឹមតែមាន wifi នោះទេ គឺថែមទាំងឆ្នាំងសាកសម្រាប់សាកថ្មទូរសព្ទថែមទៀតដើម្បីបំពេញបំណងអតិថិជន៕