បើចោលទម្លាប់នេះមិនបាន មួយជីវិតនេះគ្មានថ្ងៃក្លាយជាអ្នកមានឡើយ
- 2018-03-17 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចោលទម្លាប់នេះមិនបាន មួយជីវិតនេះគ្មានថ្ងៃក្លាយជាអ្នកមានឡើយ
យីអ៊ុនមិនល្អ រឿងលុយកាក់មិនដូចបំណងប្រាថ្នា គឺអាស្រ័យលើកត្តាច្រើន។ ក្រៅពីសំណាងល្អ ហុងស៊ុយ ទម្លាប់ប្រចាំថ្ងៃរបស់យើងក៏ប៉ះពាល់ដល់រឿងប្រាក់កាក់នេះមិនតិចដែរ។ ចង់មានលាភចូល គួរបោះបង់ទម្លាប់មិនល្អទាំងនេះ។
១. ទិញអីវ៉ាន់មិនចាំបាច់
មានអ្នកខ្លះ ទិញឥវ៉ាន់មិនមែនដោយសារតែវាចាំបាច់ទេ គ្រាន់តែឃើញស្អាត ឬតាមអារម្មណ៍តែប៉ុណ្ណោះ។ ដល់ពេលទិញហើយ ក៏មិនដឹងជាយកមកធ្វើអ្វី។ ពេលខ្លះទុករាប់ខែ ឬរាប់ឆ្នាំក៏មិនទាន់យកមកប្រើសូម្បីម្ដង។ ទង្វើខ្ជះខ្ជាយបែបនេះ ទោះបីជាអ្នកជាសេដ្ឋី ក៏ទប់មិនរួចដែរ។
២. ទុកលុយអារាត់អារាយពេញផ្ទះ
មនុស្សមួយចំនួន ដោយសារតែគិតថា ផ្ទះរបស់ខ្លួនមានសុវត្ថិភាពក៏ទុកលុយគ្រប់ទីកន្លែងដែលទំនងដៃពេលរវល់។ បើសិនជាភ្លាមៗ អ្នកអាចនៅចាំថាជ្រុលដៃទុកនៅទីណា តែបើទុកយូរប្រាកដជាភ្លេច ហើយរកមិនឃើញជាមិនខាន។ លុយតិចៗដាក់ច្រើនកន្លែង ដល់ពេលយូរទៅនឹងក្លាយជាច្រើន ដូចនេះគួរបង្រួបលុយទាំងអស់ទុកមួយកន្លែងដែលងាយចងចាំ។
៣. ខោអាវច្រើនហោប៉ៅ
តាមក្បួនហុងស៊ុយ ខោអាវមានហោប៉ៅច្រើន ប្រៀបដូចមានចន្លោះប្រហោងច្រើនដែរ បណ្ដាលឲ្យលាភសំណាងហូរចេញក្រៅ នៅមិនបានគង់។ ពេលទៅទិញសំលៀកបំពាក់ គួរជៀសវាងម៉ូដដូចនេះ។
៤. បោះចោលលុយចាស់ រហែក
លុយចាស់ រហែកពិបាកចាយខាងក្រៅ ត្រូវយកទៅដូរនៅធនាគារយកលុយថ្មីទោះបីត្រូវគេកាត់ទឹកក៏ដោយ។ បើជ្រុលធ្វើឲ្យលុយរហែក ឬទទួលបានលុយចាស់ចាយមិនដាច់ ហាមបោះចោល ហើយត្រូវទុកដល់ពេលប្ដូរវិញបាន ទើបបាត់បង់លាភ។
៥. មិនយកលុយអាប់
ទោះបីជាដឹងថាសកម្មភាពពេលខ្លះអាចជួយដល់អ្នកដែលអត់ក៏ពិតមែន តែនេះប្រៀបបានដូចជា យកលាភដែលខ្លួនមានទៅឲ្យអ្នកដទៃដែរ។
៦. មិនមានកាបូបយកតាមខ្លួន
កាបូបលុយគឺជាបណ្ដុំថាមពលរក្សាហិរញ្ញវត្ថុរបស់មនុស្សគ្រប់រូប ដូចនេះមនុស្សគ្រប់គ្នាគួរមាន។ ជៀសវាងទុកលុយនៅសម្បកទូរសព្ទ អាវក្នុង សៀតចង្កេះ ឬក្នុងសឺមីជាដើម ព្រោះសុទ្ធតែជាកន្លែងគ្មានហុងស៊ុយ៕