របៀបធ្វើផាត់ថៃងាយៗ ទុកញ៉ាំលេង
- 2018-03-14 01:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបធ្វើផាត់ថៃងាយៗ ទុកញ៉ាំលេង
ផាត់ថៃ (Pad Thai ) ជាគុយទាវឆាមួយប្រភេទ ពេញនិយមនៅប្រទេសថៃ ដែលគេល្បីថា មានរសជាតិឆ្ងាញ់ និងជាមុខម្ហូបពិសេសប្រចាំត្រកូលមួយនៅតាមបណ្ដាហាងអាហារឬភោជនីយដ្ឋានបែបថៃនានា។ ជាមួយគ្រឿងផ្សំ ងាយស្រួលរក អ្នកអាចធ្វើមុខម្ហូបនោះញ៉ាំបានតាមវិធីខាងក្រោម៖
គ្រឿងផ្សំ៖
-គុយទាវ ១៥០ក្រាម
-បង្គា ចំនួន៦
-តៅហ៊ូចំណិត កន្លះពែង
-ស៊ុត ២គ្រាប់
-សណ្ដែកបណ្ដុះ ១ពែង
-ស្លឹកគូឆាយ (ហាន់) កន្លះពែង
-សណ្ដែកដីលីង ១ស្លាបព្រាបាយ
-ម្ទេសម៉ដ្ឋ ១ស្លាបព្រាបាយ
-ឆៃប៉ូវចិញ្ច្រាំ ២ស្លាបព្រាបាយ
-ទឹក កន្លះពែង
-ប្រេងឆា
-ក្រូចឆ្មារ
ចុចអាន៖ មករៀនវិធីចម្អិនបង្គារបំពងខ្ទឹមសសម្រាប់មុខម្ហូបថ្ងៃនេះ
គ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់៖
-ខ្ទឹមក្រហម ៣កំពឹស
-ស្ករត្នោត ៤ស្លាបព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
-ទឹកអម្ពិល ២ស្លាបព្រាបាយ
វិធីធ្វើ៖
-ហាន់គ្រឿងផ្សំ មានដូចជា តៅហ៊ូ ស្លឹកគូឆាយ ខ្ទឹមក្រហម ជាចំណិតៗ និងរៀបចំធ្វើបង្គាឲ្យស្អាត ។
-(វិធីធ្វើទឹកជ្រលក់) ដាក់ខ្ទះកម្ដៅប្រេងឲ្យក្ដៅ និងបំពងខ្ទឹមក្រហម រួចដាក់ស្ករត្នោតកូរឲ្យសព្វ រួចចាក់ទឹក ទឹកត្រី ទឹកអម្ពិល កូរឲ្យសព្វ។
-កម្ដៅខ្ទះ រួចដាក់ប្រេងចៀនស៊ុត កូរឲ្យបែក រួចដាក់បង្គាចូល ដាក់តៅហ៊ូ ឆៃប៉ូវ កូរចូកត្រលប់ឲ្យសព្វរួចដាក់សរសៃគុយទាវចូល ថែមទឹកបន្តិច រួចចាក់ទឹកជ្រលក់ចូល កូរឲ្យសព្វ។
-ដាក់ស្លឹកគូឆាយ និងសណ្ដែកបណ្ដុះចូល កូរឲ្យសព្វម្ដងទៀត រួចដាក់ម្ទេស(បើចូលចិត្ត) ដាក់សណ្ដែកដី កូរឲ្យសព្វ ដួសដាក់ចាន តុបតែងតាមការចូលចិត្ត ច្របាច់ក្រូចឆ្មារបន្តិចជាការស្រេច៕