៥ គន្លឹះជួយឲ្យស្រ្តីជោគជ័យទាំងរឿងគ្រួសារ និងការងារក្នុងពេលតែមួយ
- 2018-03-12 02:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ គន្លឹះជួយឲ្យស្រ្តីជោគជ័យទាំងរឿងគ្រួសារ និងការងារក្នុងពេលតែមួយ
វាជារឿងលំបាកមួយដែលមនុស្សស្រីមានគ្រួសារ មានកូនហើយត្រូវមកតតាំងជាមួយការងារខាងក្រៅទៀត។ ពេលខ្លះត្រូវចោលមួយយកមួយដែលធ្វើឲ្យមនុស្សស្រីមានសម្ពាធខ្លាំង ព្រោះបើគិតតែការងារពេក គ្រួសារនឹងអាចខ្វះភាពកក់ក្ដៅ ហើយបើគិតតែគ្រួសារពេកការងារនឹងធ្លាក់ចុះ។ ដើម្បីជួយឲ្យអ្នកមានដោះស្រាយនូវរឿងទាំងនេះ គួរតែចាប់ផ្ដើមតាមវិធីខាងក្រោមនេះ៖
១. មានគម្រោងច្បាស់លាស់
អ្នកត្រូវធ្វើផែនការឲ្យបានច្បាស់លាស់មួយ ដើម្បីចែកឲ្យដាច់រវាងការងារ និងបញ្ហាគ្រួសារ។ ភាគីទាំងពីរត្រូវការផែនការរយៈពេលវែង និងរយៈពេលខ្លី។ វាមានសារសំខាន់ណាស់ក្នុងការកំណត់អ្វីទៅជាអាទិភាព គោលដៅ និងពេលវេលាដែលអ្នកត្រូវចូលខ្លួនទៅធ្វើ។ ការដឹងពីបញ្ហា និងការងារច្បាស់លាស់អាចឲ្យអ្នកងាយស្រួលក្នុងការបែងចែកពេលវេលា និងមានដំណោះស្រាយទាន់ពេលវេលាមួយ។
**២. ប្រើប្រាស់បច្ចេកវិទ្យា**
បច្ចេកវិទ្យាគឺជាឧបករណ៍ដ៏អស្ចារ្យសម្រាប់គ្រប់គ្រងភារកិច្ចរបស់អ្នកនិងដើម្បីជួយអ្នកក្នុងការធ្វើផែនការរបស់អ្នកឲ្យបានឆាប់រហ័ស និងងាយស្រួល។ ពេលខ្លះអ្នកអាចធ្វើវាបានគ្រប់ទីកន្លែងដោយមិនបាច់មក Office ក៏បានដូច្នេះអ្នកអាចចំណាយពេលជាមួយគ្រួសារ និងអាចតាមដាន និងបង្ហើយការងារអ្នកគ្រប់ពេល។
៣. និយាយថា«ទេ»ចំពោះការងារខ្លះ
អ្នកគួរតែបដិសេធន៍នូវការងារខ្លះដែលអ្នកគិតថាមានផលប៉ះពាល់ទៅលើគ្រួសារច្រើន និងមិនចាំបាច់។ ពេលខ្លះអ្នកមិនអាចគិតតែពីជោគជ័យរបស់អ្នកហើយចោលគ្រួសារដែរ ព្រោះគ្រួសារក៏ជាជោគជ័យធំក្នុងជីវិតអ្នកដែរ ដូច្នេះអ្នកគួរតែចេះនិយាយថា«ទេ» បើការងារនោះធ្វើឲ្យអ្នក និងគ្រួសារមានសម្ពាធខ្លាំង។
៤. កុំយកឥទ្ធិពលការងារមកចូលក្នុងផ្ទះ
មានបញ្ហាអីនៅកន្លែងធ្វើការក៏ដោយក៏មិនគួរមកជះកំហឹងនៅផ្ទះដែរ។ អ្នកនៅផ្ទះមិនដឹងអីទេ ហើយពួកគេក៏មិនចង់ទទួលបានអារម្មណ៍ហ្នឹងដែរ ត្រូវចេះគ្រប់គ្រងខ្លួនឯង ហើយចែកអារម្មណ៍ឲ្យដាច់ពេលនៅធ្វើការ និងនៅផ្ទះ។
៥. មានពេលវេលាផ្ទាល់ខ្លួន
អ្នកត្រូវចេះបែងចែកវេលាឲ្យបានល្អទៅលើរឿងផ្ទាល់ខ្លួន និងការងារ។ ចំណាយពេលវេលាខ្លះដើម្បីសេចក្ដីសុខគ្រួសារ ផ្ដល់ភាពកក់ក្ដៅឲ្យកូនៗ តាមដានការរស់នៅរបស់ពួកគេឲ្យបានល្អ ព្រោះពួកគេពិតជាត្រូវការយកចិត្តទុកដាក់ពីអ្នកខ្លាំងណាស់។
មានមនុស្សមួយចំនួនបានព្រងើយកន្តើយជាមួយគ្រួសារ ខណៈគេកំពុងជោគជ័យក្នុងការងារ ប៉ុន្តែពួកគេមិនដឹងទេថាទោះគេជោគជ័យក្នុងការងារខ្លាំងប៉ុណ្ណាក៏ដោយតែបើបរាជ័យក្នុងគ្រួសារហើយ ជីវិតគេគ្មានន័យនោះទេ៕
ចុចអាន៖កុំទាន់ឈានជើងចូលដល់ជីវិតអាពាហ៍ពិពាហ៍អី បើអ្នកនឹងគេនៅមានរឿងទាំងនេះ