៨ យ៉ាង​ដែល​អ្នក​គួរ​រៀន​លះបង់​ខ្លះ ​ដើម្បី​ទទួល​បាន​ក្តី​សុខ​ក្នុង​ជីវិត

  • 2018-03-12 07:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ទៅ​ដែល​ថា​មិន​ចង់​បាន​ក្តី​សុខ ​តែ​ធ្វើ​ម្តេច​កាល​បើ​មាន​ជីវិត​ហើយ​គឺ​ត្រូវ​តែ​ជួប​បញ្ហា​ដូច្នេះ​ឯង។ ប៉ុន្តែ​យ៉ាង​ណា​អ្នក​ក៏​មិន​អាច​ឃុំ​ខ្លួន​ឯង​ជាមួយ​ការ​លំបាក​នោះ​រហូត​ដែរ ​រៀន​ពី​វិធី​សម្រាល​បន្ទុក​ខ្លះ​ទើប​ជា​ការ​ប្រសើរ។ ៨ ​ចំនុច​ខាង​ក្រោម​នេះ ​ជា​រឿង​ដែល​អ្នក​គួរ​រៀន​លះបង់​ខ្លះ ​ដើម្បី​ឲ្យ​ជីវិត​មាន​សេចក្តី​សុខ៖

១. លះបង់​ភាព​ខ្វល់​ខ្វាយ​ចំពោះ​រឿង​អ្នក​ដទៃ​ដែល​គិត​មក​លើ​យើង។

រូបតំណាង

**២. លះបង់​គំនិត​ផ្គាប់​ផ្គន់​ចិត្ត​អ្នក​ទៃ​ជ្រុល។**

៣. លះបង់​ទម្លាប់​និយាយ​ដើម​គេ។

៤. លះបង់​គំនិត​ព្រួយ​ភ័យ​ទៅ​លើ​រឿង​ដែល​មិន​ទាន់​សាក​ល្បង។

រូបតំណាង

៥. លះបង់​គំនិត​ចង់​គ្រប់​គ្រង​លើ​រឿង​គ្រប់​យ៉ាង ​និង​គ្រប់​គ្រង​លើ​អ្នក​ដទៃ។

៦. លះបង់​ភាព​សៅហ្មង​ពី​អតីតកាល។

៧. លះបង់​កំហឹង ​និង​ការ​គុំគួន។

៨. លះបង់​គំនិត​ចង់​មាន​ចង់​បាន​តែ​ម្នាក់​ឯង។

ទោះ​ជា​អ្នក​មិន​អាច​គេច​វេស​ពី​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​បាន​ទាំង​ស្រុង​មែន ​តែ​យ៉ាង​ហោច​ណាស់​អ្នក​ក៏​ អាច​សម្រាល​បន្ទុក​ខ្លះ​តាម​រយៈ​ការ​លះបង់​ចិត្ត​គំនិត​សៅហ្មង​មួយ​ចំនួន​ដែរ៕

ចុចអាន៖ហេតុផល ២យ៉ាងដែលអ្នកមិនគួរប្រាប់បំណងប្រាថ្នាខ្លួនឯងឲ្យអ្នកដទៃដឹង

ប្រភព៖ greatbigminds ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា