វិធីសាស្ត្រទាំង ៩សម្រាប់អ្នកខ្ជិលច្រអួសក្លាយជាអ្នកមានឆាប់រហ័ស
- 2018-03-06 03:16:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រទាំង ៩សម្រាប់អ្នកខ្ជិលច្រអួសក្លាយជាអ្នកមានឆាប់រហ័ស
ដើម្បីក្លាយជាអ្នកមាន អ្នកណាក៏ត្រូវចំណាយញើសឈាមដែរទម្រាំរកបានលុយច្រើន។ យ៉ាងណាក្ដី ក៏មិនមែនន័យថាអ្នកខ្ជិលគ្មានផ្លូវក្លាយជាអ្នកមានទេ។ ខាងក្រោមនេះគឺជាវិធីនានាដែលអាចឲ្យអ្នកខ្ជិលរកលុយបានច្រើនដូចគេឯងដែរ។
១. ពឹងអ៊ីនធឺណិតជួយរកលុយឲ្យ
ដោយការបង្ហោះថា យើងអាចធ្វើអ្វីខ្លះនៅក្នុងតម្លៃណាមួយ អាចនឹងមានមនុស្សជាច្រើននឹងជួលយើងឲ្យទៅធ្វើការងារនោះ។ ប្រសិនបើមានអ្នកជួលយើងធ្វើច្រើននោះ លុយនឹងចូលមកដោយងាយៗ។
២. ធ្វើជាអ្នកស្នងមរតក
ដើម្បីក្លាយជាមនុស្សខាងលើ អ្នកត្រូវកើតក្នុងវង្សត្រកូលដែលជាអ្នកមានស្រាប់។ ប្រសិនបើគ្រួសាររបស់អ្នកជាអ្នកមាន មានអត្រាខ្ពស់ដែលអ្នកក៏នឹងជាអ្នកមានដូចគ្នា។ ទោះបីមិនធ្វើអ្វីក៏ដោយ នៅពេលឪពុកម្ដាយចាស់ទៅ អ្នកជាអ្នកស្នងទ្រព្យទាំងអស់នោះ។
៣. ទិញអ្វីមួយប្លែកៗហើយសង្ឃឹមថាវានឹងមានតម្លៃទៅថ្ងៃក្រោយ
អ្នកអាចទិញផើង ឬថូចាស់ៗអីក៏បាននៅផ្សារលក់ទំនិញមួយទឹក។ ប្រសិនជាអ្នកសំណាង របស់ដែលអ្នកទិញនោះ អាចជាវត្ថុបុរាណដែលបាត់បង់យូរឆ្នាំហើយមិនទាន់រកឃើញ ដែលមានតម្លៃរាប់លានដុល្លារ។
៤. បង្កើតគណនី Youtube
សម្រាប់អ្នកខ្ជិលខ្លាំង វិធីនេះអាចពិបាកបន្តិច ព្រោះវាទាមទារការច្នៃប្រឌិត។ តែបើអ្នកសំណាងល្អ អ្នកអាចបង្ហោះវីដេអូប្លែកៗ លើគេហទំព័រនេះ ហើយរកលុយបានក្រាស់ក្រែលប្រសិនជាមានអ្នកចូលមើលវីដេអូរបស់អ្នកច្រើន។
៥. លក់ទំនិញអនឡាញ
រឿងនេះគឺអាស្រ័យលើទំនិញអ្នកលក់គឺជាអ្វី ហើយមានតម្លៃយ៉ាងណា។ បើទំនិញរបស់អ្នកប្លែក មិនមានគេលក់ច្រើន នោះអ្នកអាចនឹងរកចំណូលបានមិនតិចឡើយ។
៦. ទិញភាគហ៊ុន
ទិញភាគហ៊ុនគឺជាការបោះទុនយូរអង្វែង។ ទោះទីផ្សារឡើងចុះយ៉ាងណាក្ដី ក៏ចុងបញ្ចប់ ធៀបនឹងតម្លៃកាលយើងទិញចូលដំបូង ក៏ភាគហ៊ុននៅតែឡើងដែរ។ ដូចនេះសម្រាប់អ្នកខ្ជិល ហើយមានលុយច្រើន អាចទិញភាគហ៊ុនទុកចោលបាន។
៧. ទិញម៉ាស៊ីនរាវរកលោហធាតុ
បើសិនជាអ្នកមានពេលច្រើន ហើយចូលចិត្តនៅខាងក្រៅនោះ អ្នកអាចចំណាយលុយទិញម៉ាស៊ីនរាវរកលោហធាតុមួយគ្រឿងហើយដើររាវនៅជុំវិញផ្ទះរបស់ខ្លួន។ អ្នកណាទៅដឹងថានៅក្បែរផ្ទះអ្នក មានកំណប់មាសប្រាក់នោះ។
៨. រៀបការជាមួយអ្នកមាន
ទោះមិនដឹងថាយូរអង្វែងទៅយើងមានសុភមង្គលឬអត់នោះទេ តែបើចំពោះមុខនោះអ្នកអាចនឹងក្លាយជាជំទាវក៏ថាបានបើសិនជារៀបការនឹងអ្នកមាន។
៩. ត្រូវឆ្នោត
នេះគឺជាវិធីក្លាយជាមានលឿនបំផុត សម្រាប់អ្នកខ្ជិលខ្លាំងបំផុត។ តួនាទីរបស់អ្នកគឺគ្រាន់តែទៅចាក់ឆ្នោតនៅទីណាក៏បាន ហើយចាំសំណាងល្អមកដល់។ បើសំណាងមកមែនពិត អ្នកនឹងក្លាយជាអ្នកមានក្នុង១ប៉ប្រិចភ្នែក៕
ចុចអាន៖មើលតែមុខក៏ដឹងថា អ្នកមនុស្សស្រីសំណាងខ្លាំងប៉ុណ្ណាដែរ បើមាន ៧ ចំណុចនេះ!