ធ្វើយ៉ាងម៉េចអាចកាត់ចិត្តបាន ទាំងកំពុងស្រលាញ់គេ តែគេមិនតបស្នងវិញ?
- 2018-03-03 05:56:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើយ៉ាងម៉េចអាចកាត់ចិត្តបាន ទាំងកំពុងស្រលាញ់គេ តែគេមិនតបស្នងវិញ?
វាជារឿងដ៏មានសុភមង្គលបំផុត នៅពេលដែលយើងស្រលាញ់នរណាម្នាក់ ហើយត្រូវបានតបស្នងមនោសញ្ចេតនានោះវិញ។ យ៉ាងណាក្ដី នៅពេលតែមានចិត្តលើគេម្ខាង យើងក៏ត្រូវដឹងពីវិធីដកចិត្តពីគេដែរ នៅពេលដែលប្រឹងអស់ពីសមត្ថភាពហើយគេនៅតែមិនទន់ចិត្ត ដើម្បីកុំឲ្យឈឺចាប់យូរអង្វែង។
១. បង្វែងដានខ្លួនឯង
ដោយការរៀនសូត្រ ដោយការធ្វើការ ឬគ្រាន់តែដើរលេងក៏បាន។ ធ្វើយ៉ាងណាកុំឲ្យតែចិត្តយើងរវល់គិតពីគេរហូត។ ដល់ពេលអ្នកត្រូវចាប់អារម្មណ៍ពីរឿងផ្សេងក្រៅពីស្រលាញ់គេតែម្ខាងហើយ។
២. ឈឺចាប់ជារឿងធម្មតា
នៅពេលអ្នកស្រលាញ់គេតែម្ខាង ហើយគេមិនខ្វល់ពីយើង នោះនេះគឺជាការឈឺចាប់ពិតប្រាកដ ព្រោះវាជាប្រតិកម្មធម្មជាតិ។ ដូចនេះយើងត្រូវតែទទួលស្គាល់វា ព្រោះលើលោកនេះ នៅទីណាមួយ ក៏អាចមានមនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពនេះដែរ។
៣. ឈប់តាមដានគេ បញ្ឈប់សកម្មភាពនេះភ្លាម! ឈប់វង្វេងវង្វាន់បែបនេះទៀតទៅ។ តាមដានគេសប្បាយនឹងអ្នកដទៃ មិនមែនជាយើង តើបានការអី។ បើនៅតែតាមដានគេ គេរឹតតែពិបាកនឹងបំភ្លេចគេលើសដើម។
៤. អនុញ្ញាតឲ្យខ្លួនឯងឈឺចាប់ ឈឺចាប់មិនមែនជាកំហុសឡើយ។ សុខចិត្តឈឺម្ដងខ្លាំង ហើយដើរទៅមុខទៀត ក៏ប្រសើរជាងនៅសម្ងំឈឺរ៉ាំរ៉ៃរហូតដែរ។
៥. ឈប់ធ្វើជាមនុស្សល្អ អ្នកឃើញគេពិបាកចិត្តហើយក៏ហក់ចូលជួយគេ? ឈប់ភ្លាមទៅ! គេអាចនឹងត្រូវការយើងពេលនោះ តែក្រោយមក យើងនៅតែជាមិត្តភ័ក្ដិធម្មតាម្នាក់តែប៉ុណ្ណោះ ហើយរឹតតែធ្វើឲ្យយើងស្រលាញ់គេជាងមុនទៀត។
៦. ជៀសឲ្យឆ្ងាយពីគេមួយរយៈ គេតែងថា ឃ្លាតកាយណាយចិត្ត។ ដូចនេះបើសិនជាអាច គួរគេចពីគេមួយរយៈឲ្យចិត្តបានធូរស្រាលខ្លះ។ បើសិនជាគេជាមិត្តរួមថ្នាក់ ឬមិត្តរួមការងារគេចមិនបានទេនោះ ចឹងត្រូវគេចពីគេឲ្យជួបមុខគ្នាតិចបំផុត។