កុំ​​ប្រហែស​! មនុស្ស​ ​៨​ប្រភេទ​​​នេះ​អនាគត​អាច​​ក្រ​ដុនដាប បើ​មិន​ព្រម​កែ​ប្រែ

  • 2018-02-28 00:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​រូប​អាច​នឹង​មិន​ដឹង​ថា​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នៅ​ពេល​នេះ​​វា​ល្អ​ឬយ៉ាង​ណា ប៉ុន្តែ​ជឿជាក់​ថា​គ្រប់​គ្នា​មិន​ចង់​ឲ្យ​អនាគត​របស់​ខ្លួន​ដែល​ជា​រឿង​មើល​មិន​ឃើញ​នោះ​ទៅ​ជាអាក្រក់​នោះ​ឡើយ។ ដូច្នេះ​ប្រសិន​បើ​មិន​ចង់​ឲ្យ​​ខ្លួន​ឯង​ធ្លាក់​ខ្លួន​លំបាក​លំបិន​ទៅ​ថ្ងៃ​មុខ សូម​បញ្ឈប់​ចរិត​ទាំង​នេះ​ជា​បន្ទាន់​ប្រសិន​បើ​អ្នក​កំពុង​មាន៖

១. យក​មុខ​ជា​ធំ

មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​គិត​ថា បើ​សិន​ក្លាយ​ជា​អ្នក​មាន​ ពួក​គេ​អាច​​ចេញលុយ​ប៉ាវ ឬ​ចិញ្ចឹម​អ្នក​ណា​ក៏​បាន ដូច្នេះ​ហើយ​ពួក​គេ​ក៏​ចាយ​លុយ​យ៉ាង​ខ្ជះខ្ជាយ​ដើម្បី​រក្សា​មុខមាត់​របស់​ខ្លួន ដូច​ជា​មាន​ប្រាក់​ខែ​ ៥០០ដុល្លារ ប៉ុន្តែ​ចាយ​​វាយ​ដូច​ខ្លួន​ឯង​មាន​ប្រាក់​ខែ ១០០០ដុល្លារ លេង​ខ្លួន​ឡូយ​ឆាយ​ ហ៊ឺហា​ប៉ាវ​មិត្តភ័ក្ដិ រហូត​អ្នក​ខ្លះ​ឲ្យ​តែ​បាន​មុខ​មាត់​ នៅ​ផ្ទះ​អត់​អី​ហូប​ក៏​សុខ​ចិត្ត។

២. យក​លុយ​ទិញ​ស្នេហា

មនុស្ស​ជា​ច្រើន​​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ដោយ​ការ​បង្ហាញ​ថា​ខ្លួន​ឯង​ជា​អ្នក​មាន ដូច្នេះ​ហើយ​រាល់​ពេល​ជួប​គ្នា​ក៏​រក​តែ​ហាង​អាហារ​ទំនើប​ថ្លៃ​ៗ ទិញ​​តែ​កាដូ​ប្រ៊េន​ថ្លៃ​ៗ​ឲ្យ​គូ​ស្នេហ៍ រហូត​ក្លាយ​ជា​ទម្លាប់។ បែប​នេះ​ក៏​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​មាន​បញ្ហា​ដែរ ជា​ពិសេស​អ្នក​ដែល​សុខ​ចិត្ត​ជំពាក់​បំណុល​គេ​ដើម្បី​ប្ដូរ​ជាមួយ​ស្នេហា។

៣. លេង​ល្បែង​ចង់​មាន

រឿង​នេះ​ជា​អ្វី​ដែល​អ្នក​ក្រ​មួយ​ចំនួន​និយម​ធ្វើ ព្រោះ​ពួក​គេ​គិត​ថា​ខ្លួន​ក្រ មិន​អាច​ទៅ​ធ្វើ​ការ មិន​មាន​សមត្ថភាព​ប្រកប​អាជីព​អ្វី​ទេ ដូច្នេះ​វិធី​តែ​មួយ​ដែល​ជួយ​ឲ្យ​គេ​ក្លាយ​ជា​អ្នក​មាន​បាន គឺ​ការ​លេង​ឆ្នោត ឬ​លេង​ល្បែង។ តែ​ការ​ពិត​គ្មាន​អ្នក​ណា​​មាន​ដោយ​សារ​ល្បែង​បាន​ឡើយ ប៉ុន្តែ​មាន​តែ​កាន់​តែ​ក្រ និង​បន្ថែម​ចរិត​ខ្ជិល​ឲ្យ​ខ្លួន​ឯង​ថែម​ទៀត។

៤. បណ្ដាក់​ទុន​ដោយ​ងងឹតងងល់

ព្រោះ​តែ​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ខ្លះ​ពេល​មាន​លុយ​មួយ​ចំនួន​ហើយ​ក៏​ចង់​ធ្វើ​មុខ​ជំនួញ​​​​​ដែល​គេ​កំពុង​ពេញនិយម ដោយ​មិន​បាន​សិក្សា ឬ​ប្រមូល​បាន​ព័ត៌មាន​ច្បាស់លាស់​មុន​បណ្ដាក់​ទុន។ ជា​លទ្ធផល​ ការ​បណ្ដាក់ទុន​របស់​ពួក​គេ​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ។ ជាក់​ស្ដែង​មួយ​រយៈ​ចុង​ក្រោយ​នេះ ជំនួញ​ហាង​តែ​កាហ្វេ​កំពុង​តែ​ពេញនិយម​ខ្លាំង ដូច្នេះ​​អ្នក​មួយ​ក្រុម​នេះ​ក៏​បណ្ដាក់​ទុន​ទិញ Franchise គេ​មក​បើក​ដែរ តែ​មិន​បាន​សិក្សា​ព័ត៌មាន​ទីផ្សារ និង​រូបបែប​នៃ​ការ​ធ្វើ​ការ​របស់​គេ ដូច្នេះ​ហើយ​មុខ​ជំនួញ​របស់​ពួក​គេ​ក៏​ត្រូវ​ខាត​បង់។

៥.​ ដេក​ចាំ​ឱកាស

រឿង​មួយ​ដែល​យើង​តែង​ឃើញ​មនុស្ស​មិន​ជោគជ័យ​និយម​ធ្វើ​គឺ ពួក​គេ​រង់​ចាំ​ឱកាស​មក​ដល់​មុខ​ខ្លួន​ឯង ដោយ​មិន​ដើរ​ទៅ​រក​វា គឺ​ដេក​ចាំ​វាសនា ចាំ​ជោគជតា។ អ្នក​ខ្លះ​វិញ​ត្រូវ​​​ទៅ​ឲ្យ​គ្រូទាយ​​ខ្លួន​ឯង​រហូត​ថា​តើ​ខ្លួន​ឯង​នឹង​អាច​មាន​នៅ​ពេល​ណា ប៉ុន្តែ​មិន​ព្រម​បញ្ចេញ​សកម្មភាព​ធ្វើ​អ្វី​ឡើយ។

៥. ជប់លៀង​មិន​ស្វាង

នេះ​ជា​ចរិត​មួយ​ទៀត​ដែល​ធ្វើ​​លុយ​ក្នុង​ហោប៉ៅ​ត្រូវ​រលាយ។ ដូច​ដែល​យើង​ឃើញ​ស្រាប់​ហើយ​ថា​ អ្នក​​ចូល​ចិត្ត​ Party ច្រើន​តែ​មាន​បញ្ហា​រឿង​លុយ ព្រោះ​​លុយ​ដែល​ត្រូវ​ចំណាយ​​ម្ដង​ៗ​គឺ​មិន​តិច​ឡើយ​ទាំង​ថ្លៃ​អាហារ ឬ​គ្រឿង​ស្រវឹង​​ម្ដង​ៗ​គឺ​ស្មើ​នឹង​ថ្លៃ​បាយ​ខ្លួន​ឯង​មួយ​អាទិត្យ​បាត់។

៦. ធ្វើ​ការ​តែ​មួយ​មុខ

អ្នក​ខ្លះ​គិត​ថា​ខិតខំ​​ធ្វើ​ការ​​តែ​មួយ​មុខ​ក៏​អាច​ឲ្យ​ពួក​គេ​មាន​ចំណូល​គ្រប់គ្រាន់​បាត់​ទៅ​ហើយ ប៉ុន្តែ​ពួក​គេ​ក៏​ភ្លេច​គិត​ដល់​ហានិភ័យ​នៃ​អាជីព​របស់​ខ្លួន​ទៅ​អនាគត ព្រោះ​ថា​គ្មាន​អ្វី​មួយ​ដែល​ស្ថិតស្ថេរ​រហូត​នោះ​ទេ គឺ​អាច​មាន​រឿង​ខ្លះ​ដែល​យើង​នឹក​មិន​ដល់ ដូច​ជា​ក្រុមហ៊ុន​ដែល​យើង​ធ្វើ​ការ​នោះ​ត្រូវ​មាន​បញ្ហា​​ក្ស័យ​ធុន​ជាដើម។

៧. គិត​តែ​រឿង​ចាយ​លុយ

មនុស្ស​ប្រភេទ​នេះ​គិត​ត្រឹម​តែ​ថា​រក​លុយ​ដើម្បី​ចាយ​តែ​មួយ​មុខ ប៉ុន្តែ​មិន​គិត​ដល់​ការ​ឲ្យ​អ្នក​ដទៃ ការ​ចែក​រំលែក នោះ​ក៏​ធ្វើ​ឲ្យ​ខ្លួន​ឯង​មិន​ចម្រើន​ដូច​គ្នា។

៨. គិត​អ្វី​ក៏​ធំ​តែ​មិន​ដែល​ធ្វើ​ឲ្យ​ដល់

នេះ​គឺ​ជា​អ្វី​ដែល​អ្នក​​​មាន​គំនិត​​ក្រ​ចូលចិត្ត​ធ្វើ គឺ​មួយ​ថ្ងៃ​ៗ​តែង​ស្រមើស្រមៃ​ចង់​ក្លាយ​ជា​អ្នក​មាន ចង់​មាន​មុខ​ជំនួញ​ជា​របស់​ខ្លួន​ឯង ប៉ុន្តែ​មិន​ហ៊ាន​បណ្ដាក់​ទុន ឬ​ចង់​ឡើង​តំណែង​ប៉ុន្តែ​មិន​ហ៊ាន​​បញ្ចេញ​គំនិត​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ចំណូល​កាន់​តែ​ច្រើន ឬ​អភិវឌ្ឍ​ទៅ​មុខ​ជាដើម។ ​ទីបំផុត​​ការ​គិត​របស់​ពួក​គេ​បាន​ត្រឹម​តែ​​ជា​ការ​រវើរវាយ​ឥត​ប្រយោជន៍ ខុស​ពី​អ្នក​មាន​គំនិត​ជា​អ្នក​មាន​ដែល​គិត​ភ្លាម ធ្វើ​ភ្លាម ៕

ចុចអាន៖

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម