ទីបំផុត Mai Davika រៀន​ចប់​​ដូច​ប្រាថ្នា​ក្រោយ​ចំណាយ​ពេល​លើស​​គេ​គុណ​នឹង​ពីរ

  • 2018-02-27 04:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​មិត្ត​រួម​អាជីព​ស្រករ​ៗ​គ្នា​រៀន​ចប់​អស់​ច្រើន​នាក់​ហើយ នៅ​ទី​បំផុត​តារា​សម្ដែង​ថៃ Mai Davika បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ជោគជ័យ​ក្រោយ​ចំណាយ​ពេល​រៀន​បណ្ដើរ​ធ្វើ​ការ​បណ្ដើរ​រយៈ​ពេល​ជាង ៨ឆ្នាំ។

អាច​និយាយ​បាន​ថា តារា​សម្ដែង​កូន​កាត់​ថៃ​បែលហ្សិក Mai Davika មានការ​ប្រឹងប្រែង​ព្យាយាម​ច្រើន​មែនទែន ព្រោះ​ថា​​នាង​មាន​​ការងារ​​រដឹក​ជាប់​គ្នា​ជានិច្ច ទាំង​រឿង​ភាគ ភាពយន្ត ថត​ម៉ូដ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រម​​ទាំង​ត្រូវ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សិល្បៈ​​ទំនាក់ទំនង​ (Communication Arts) នៅ​សាកលវិទ្យាល័យ Rangsit ផង​។

រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ ម្សិលមិញ​នេះ ​​ថ្ងៃ​ដែល Davika ទន្ទឹង​រង់​ចាំ​ក៏​បាន​មក​ដល់ ដោយ​តារា​រូប​នេះ​បាន​បង្ហោះ​រូប​ស្លៀក​ឈុត​ទទួល​សញ្ញាប័ត្រ និង​ប្រកាស​ដំណឹង​ល្អ​ថា​ខ្លួន​បាន​រៀន​ចប់​ជា​ស្ថាពរ​ហើយ និង​បាន​ចាត់​ទុក​ការ​រៀន​ចប់​នេះ​ជា​កាដូ​ជា​ពិសេស​សម្រាប់​ម្ដាយ​ជាទី​ស្រឡាញ់​របស់​ខ្លួន ៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម