Dilraba ស្អាត​ដូច​ព្រះនាង​ចេញ​ពី​រឿង​និទាន​លើ​ដី​បារាំង

  • 2018-02-26 02:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​របស់​តារា​សម្ដែង​ចិន Dilraba ត្រូវ​បាន​អ្នក​ដទៃ​ច្រណែន​គ្រប់គ្នា​ព្រោះ​ស្អាត​លើស​លប់​ពេក។

ក្នុង​នាម​ជា​អ្នក​តំណាង​ទូទាំង​អាស៊ី​របស់​ម៉ាក​សំលៀកបំពាក់​ល្បី​ឈ្មោះ Dolce & Gabana តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Dilraba តែង​បាន​ត្រូវ​គេ​អញ្ជើញ​ចូល​រួម​គ្រប់​កម្មវិធី​បង្ហាញ​ម៉ូដ​ថ្មី​របស់​ម៉ាក​នេះ​ជា​និច្ច។ ថ្មី​ៗ​នេះ​បំផុត ស្រី​ស្អាត​វ័យ​២៥​ឆ្នាំ បាន​មាន​វត្តមាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដើម្បី​មើល​ម៉ូដ​ខោអាវ​ចេញ​ថ្មី។

តែង​ខ្លួន​ស្រស់​ស្អាត​បូក​រួម​ជាមួយ​នឹង​មកុដ​លំអរ​លើ​ក្បាល​ទៀត​នោះ តារា​កើត​ឆ្នាំ​១៩៩២​ធ្វើ​ឲ្យ​ខ្លួន​មើល​ទៅ​ដូច​ព្រះនាង​មួយ​រូប។ រូប​ភាព​របស់​សិល្បករ​រូប​នេះ​ក្រោយ​ពេល​ត្រូវ​បាន​បញ្ចេញ ​បាន​ល្បី​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​ចិន ធ្វើ​ឲ្យ​ឈ្មោះ​របស់​នាង​ត្រូវ​បាន​គេ​ស្វែង​រក​ជា​ច្រើន៕

ចុចអាន៖ហេតុ​តែ​ស្អាត សូម្បី​​ថតរូបលក្ខណៈ​មិន​ផ្លូវ​ការ ក៏​តារា​ចិន​ទាំង​នេះ​នៅ​តែ​ស្អាត​ដាច់​គេ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម