រឿងអស្ចារ្យទាំងនេះបុរសនឹងទទួលបាន ពេលមានមិត្តស្រីជាមនុស្សឯករាជ្យ
- 2018-02-21 07:23:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងអស្ចារ្យទាំងនេះបុរសនឹងទទួលបាន ពេលមានមិត្តស្រីជាមនុស្សឯករាជ្យ
បុរសណាក៏ប្រាថ្នាមនុស្សស្រីមានភាពឯករាជ្យដែរ ព្រោះនាងមានចំណុចពិសេសៗជាច្រើនដែលនារីមិនមែនឯករាជ្យគ្មាន។ បើបានទាក់ទងនឹងនារីៗជាមនុស្សមានចរិតឯករាជ្យ នោះបុរសនឹងទទួលបានរឿងដ៏អស្ចារ្យទាំងនេះ៖
១.នារីម្នាក់នោះនឹងមានចិត្តស្មោះចំពោះអ្នក ព្រោះនាងមិនបានសម្លឹងលើទ្រព្យជាធំ ហើយនាងក៏មានសមត្ថភាពរកវាបានដោយខ្លួនឯងមិនបាច់ពឹងលើបុរសឡើយ។
២.ដឹងពីរបៀបរស់នៅដោយខ្លួនឯង។ ស្ត្រីឯករាជ្យមានចំណូលចិត្តលើការងារខាងក្រៅផ្ទះ និងមានសម្ពន្ធភាពល្អជាមួយមិត្ត។
**៣**.ចង់ឲ្យដៃគូមានបែបផែនរស់នៅដោយខ្លួនឯងដែរ ហើយនាងក៏មិនចង់ពាក់ព័ន្ធ ឬរៀបចំផ្លូវជីវិតឲ្យនរណាម្នាក់ដែរ ព្រោះខ្លួននាងផ្ទាល់គឺស្រលាញ់សេរីភាព។
៤.ស្ត្រីដែលមានភាពរឹងមាំ ខ្លាំង និងឯករាជ្យនោះនាងមានទំនុកចិត្តលើខ្លួនឯងជាធំ ជាងសម្ដីអ្នកដទៃ។
៥.មានបញ្ហាណាមួយ ទុកជារួម ដោយមិនយកភ្នែក ឬឈរឱបដៃមើលឡើយ។
៦.ស្មើភាពគ្នា ដោយមិនកេងចំណេញលើដៃគូ អាងខ្លួនជាស្ត្រីឡើយ។
៧.យល់ពីសម្ពាធសង្គមមកលើដៃគូ ដោយមិនឲ្យបុរសរ៉ាប់រងភារកិច្ចតែម្នាក់ឯង។
៨.មនុស្សស្រីមានចរិតឯករាជ្យមិនប្រញាប់រៀបការឡើយ ហើយក៏មិនបង្ខំធ្វើឲ្យដៃគូស្មុគស្មាញដែរ ព្រោះនាងដឹងច្បាស់ពីបញ្ហានានា មុន និងក្រោយរៀបការ។
៩.បុរសដែលមានសង្សារជានារីឯករាជ្យពិតជាសំណាងធំហើយ ព្រោះនាងចេះវិនិច្ឆ័យបែងចែកល្អអាក្រក់បានច្បាស់លាស់។
១០.ជាមនុស្សចូលចុះក្នុងសង្គម ចេះលេងសើចបង្កើនបរិយាកាស និងចេះបត់បែនខ្លួនតាមកាលៈទេសៈ ។
១១.នារីបែបនេះមិនចាំបាច់ឲ្យមនុស្សប្រុសទាយពីអារម្មណ៍ឡើយ សប្បាយចិត្តនឹងបង្ហាញចេញមក មិនសប្បាយចិត្តក៏ប្រាប់ឲ្យដឹងដែរ៕
ចុចអាន៖៦ចំណុចជួយឲ្យនារីកាន់តែលេចធ្លោ និងទាក់ទាញក្នុងក្រសែភ្នែកមនុស្សប្រុស