មើលឲ្យហើយទៅ! សញ្ញា ៨ យ៉ាងនេះ បង្ហាញថាអ្នកជាសង្សារមហាក្បាលរឹង
- 2018-02-22 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលឲ្យហើយទៅ! សញ្ញា ៨ យ៉ាងនេះ បង្ហាញថាអ្នកជាសង្សារមហាក្បាលរឹង
ក្នុងសម្ពន្ធភាពស្នេហា ស្រីៗមិនគួររឹងរូសពេកទេ ព្រោះវាប៉ះពាល់ដល់ផ្លូវចិត្តបុរសគួរសមដែរ។ ដូចនេះបើសង្កេតឃើញថា ខ្លួនឯងមាន ៨ សញ្ញានេះបញ្ជាក់ច្បាស់ក្រឡែតថាអ្នកជាសង្សារក្បាលរឹង ពិបាកនិយាយគ្នាណាស់៖
១.មិនទទួលយកការរិះគន់ដៃគូ៖ មនុស្សប្រុសពិតជាជាធុញទ្រាន់ និងស្មុគស្មាញខ្លះដែរហើយ ពេលមានសង្សារមហារឹងរូសបែបនេះ។
២.ជម្នះយកតែចិត្តខ្លួនឯង៖ ការដែលយកតែចិត្តខ្លួនឯង ធ្វើឲ្យដៃគូអាក់អន់ចិត្តខ្លាំង គ្រាន់តែគាត់មិននិយាយប៉ុណ្ណោះ។ ទង្វើបែបនេះបង្ហាញថាអ្នកមិនបានចាប់អារម្មណ៍លើអ្នកជុំវិញខ្លួន ក្រៅពីខ្លួនឯងឡើយ។
**៣.ខឹងគ្មានដឹងអី**៖ មួយថ្ងៃខឹងជិត ១០ ដងដើម្បីឲ្យមិត្តប្រុសលួង ទោះជាគាត់មិនបានធ្វើអ្វីខុស ឬខុសបន្តិចបន្តួចក៏ដោយ។
៤.មិនចេះសូមទោសអ្នកដទៃ៖ ព្រោះតែខ្លាចអន់ ធ្វើខុសប៉ុណ្ណាក៏មិនហ៊ានហាមាត់សូមទោសគេដែរ ជាពិសេសចំពោះមិត្តប្រុសខ្លួនឯង មានតែបង្ខំឲ្យគេសូមទោសខ្លួនវិញ។
៥.និយាយលេងក៏ចាត់ទុកថាមែន៖ ចរិតបែបនេះធ្វើឲ្យប្រុសៗឈឺក្បាលខ្លាំងណាស់ ព្រោះនិយាយអីបន្តិចងរ និយាយអីបន្តិចខឹងបាត់ទៅហើយ។
៦.មិនចេះក្រែងចិត្ត៖ ជាសង្សារតែបែរជាហ៊ានយកសម្ភារៈផ្ទាល់ខ្លួនគេមួយចំនួនមកប្រើដោយមិនញញើតញញើម ហើយបើខាងប្រុសមិនព្រមគឺដឹងតែឈ្លោះគ្នា។
៧.ឲ្យគេបម្រើគ្រប់ជំហាន៖ កុំថាឡើយរឿងធំដុំ សូម្បីតែដើរទៅយកទឹកផឹកក៏ប្រើគេដែរ ហើយបើមិត្តប្រុសមិនព្រម ថាគេចិត្តមិនបាន។
៨.មិនទុកចន្លោះផ្ទាល់ខ្លួនឲ្យគេ៖ ទៅណាមួយជំហានក៏តាម ទាំងដែលគេមិនហៅ៕
ចុចអាន៖រឿងអស្ចារ្យទាំងនេះបុរសនឹងទទួលបាន ពេលមានមិត្តស្រីជាមនុស្សឯករាជ្យ