បើបុរសដែលអ្នកស្រឡាញ់មានចំណុចទាំងនេះ គួរកុំបន្តអីល្អជាង
- 2018-02-19 02:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបុរសដែលអ្នកស្រឡាញ់មានចំណុចទាំងនេះ គួរកុំបន្តអីល្អជាង
មុនពេលដាក់ចិត្តស្រឡាញ់បុរសណាម្នាក់តើអ្នកត្រូវសង្កេតលើអ្វីខ្លះ? ឬគ្រាន់តែស្រឡាញ់ឲ្យតែរួចៗ? ដើម្បីកុំឲ្យមានការលំបាក ឬមិនពេញចិត្តទៅថ្ងៃក្រោយ បើបុរសដែលអ្នកស្រឡាញ់មានចំណុចទាំងនេះ គួរកុំបន្តអីល្អជាង ៖
១. ជាមនុស្សរសាត់អណ្ដែត
ចំណុចនេះគឺមានន័យថាគេគ្មានអ្វីឲ្យច្បាស់លាស់នោះទេ ការងារក៏គ្មាន ស្ថិរភាពរឿងលុយកាក់ក៏គ្មាន ថែមទាំងមិនដឹងពីគោលដៅជីវិតខ្លួនឯងទៀតផង។ បើអ្នកដាក់ចិត្តស្រឡាញ់បុរសប្រភេទនេះ អ្នកត្រូវតែត្រៀមខ្លួនក្នុងការទទួលយករឿងដែលមិនល្អកើតឡើង ហើយក៏ត្រូវធ្វើជាអ្នករកចំណូលដែរ ព្រោះមិនទៀងនោះទេថាគាត់គ្មានលុយសូម្បីតែញ៉ាំកាហ្វេ។
**២. គិតថាសុំទោសហើយគ្រប់យ៉ាងប្រសើរឡើង**
អាងអីសុំទោសនៅពេលធ្វើខុស ហើយមិនដែរចេះកែឡើយ។ គេជាមនុស្សដែលគិតថាពាក្យសុំទោសអាចដោះស្រាយរឿងគ្រប់យ៉ាងបាន។ គេជាមនុស្សដែលគ្មានទំនួលខុសត្រូវលើរឿងដែលគេបានធ្វើ បែបនេះហើយបើអ្នកស្រឡាញ់គេ អ្នកអាចសន្សំពាក្យសុំទោសធ្វើជាភ្នំបាន។
៣. ជាមនុស្សដែលមិនលូតលាស់ឡើង
គេគ្មានទស្សនៈវិស័យអីសម្រាប់ផែនការទៅថ្ងៃមុខឡើយ អាចនិយាយបានថាចាំតែសំណាងមកដល់មុខតែម្ដង។ មនុស្សបែបនេះដាក់ការងារអីក៏មិនចម្រើនដែរ ព្រោះគេមិនចេះអភិវឌ្ឍន៍ខ្លួន ម្យ៉ាងទៀតបើក្នុងទំនាក់ទំនងស្នេហាវិញគឺមានភាពចាស់គំរឹល មិនចេះបង្កើនភាពផ្អែមល្ហែមឬដើរតាមសម័យកាលឡើយ។
៤. ជាមនុស្សចូលចិត្តដាក់សម្ពាធ និងគ្រប់គ្រង
គេចូលចិត្តឲ្យអ្នកស្ដាប់តាមគេ ហើយធ្វើអីក៏ត្រូវឆ្លងកាត់គេដែរ ទាំងគេមិនទាន់មានសិទ្ធិជាអីផង។ លើសបីនេះគេតែងទាមទារនេះ ទាមទារនោះពីអ្នកគ្រប់សព្វទាំងគេមិនដែរបានផ្ដល់អ្វីឲ្យអ្នក។ បើអ្នកនៅជាមួយគេអ្នកត្រូវរងការដាក់សម្ពាធខ្លាំង ព្រោះដូចខ្លួនឯងគ្មានសិទ្ធិសម្រាប់ជីវិតខ្លួនឯងអីចឹង។
៥. មនុស្សចូលចិត្តបញ្ចេញកំហឹងមកលើអ្នក
មានរឿងឬខឹងមកពីក្រៅទេ តែមកជះលើអ្នកទាំងអស់។ អារម្មណ៍មិនល្អ មិនសូវសប្បាយចិត្តដឹងតែរករឿងអ្នក និយាយខ្លាំងៗមកលើអ្នក ដូចអ្នកជាផ្ទាំងស៊ីបឲ្យគេបាញ់អីចឹង។
៦. មនុស្សប៉ិនកុហក
មនុស្សប្រុសដែលចូលចិត្តកុហកគឺជាមនុស្សមិនស្មោះត្រង់ឡើយ នៅមុខអ្នកបែបនេះ នៅខាងក្រោយអ្នកមិនដឹងបែបណានោះទេ។ ត្រូវចាំថាបើគេល្អគេមិនកុហកម្ដងហើយម្ដងទៀតឡើយ។
បើសង្កេតឃើញថាមនុស្សដែលអ្នកស្រឡាញ់នោះមានចំណុចទាំងនេះ គួរតែកុំបន្តទៅមុខទៀតអីព្រោះវាគ្មានអីក្រៅពីឲ្យអ្នកលំបាកចិត្តឡើយ៕