ជួបស្នេហាមិនសមបំណងច្រើនលើកពេក គួរតែរៀនប្រើជីវិតបែបនេះម្ដង
- 2018-02-16 02:29:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបស្នេហាមិនសមបំណងច្រើនលើកពេក គួរតែរៀនប្រើជីវិតបែបនេះម្ដង
ស្នេហាសមបំណងអ្នកណាក៏ប្រាថ្នាចង់បានដែរ ប៉ុន្តែគ្រប់យ៉ាងមិនអាចកើតឡើងតាមការចង់បានរបស់មនុស្សយើងឡើយ។ បើអ្នកចេះតែជួបរឿងឈឺចាប់ ខកចិត្តជាមួយស្នេហាច្រើនលើកពេកនោះ អ្នកគួតែងាកមកប្រើជីវិតខ្លួនឯងបែពបនេះវិញ ៖
១. ផ្ដាច់ខ្លួនពីស្នេហាមួយរយៈសិន
សាកល្បងដកខ្លួនចេញពីរឿងមនោសញ្ចេតនាមួយរយៈសិនទៅ ចាំផ្ដើមបង្រៀនខ្លួនឯងឲ្យដើរទៅមុខដោយខ្លួនឯងដោយមិនបាចមានស្នេហាជាជំនួយឡើយ។ ត្រូវបា្រប់ខ្លួនឯងថា ស្នេហាគ្មានអីអស្ចារ្យឡើយ។
**២. កុំចិត្តទន់ឆាប់ស្រឡាញ់នរណាម្នាក់ពេក**
មុននឹងអ្នកចង់ចាប់ផ្ដើមស្នេហាថ្មីទៀតអ្នកគួរចំណាយពេលឲ្យច្រើនដើម្បីមើលពីគេសិនថាតើអាចបន្តជាមួយគ្នាដល់អនាគតទេ កុំឆាប់ស្រឡាញ់អ្នកណាម្នាក់លឿនពេកអី ព្រោះវាអាចឲ្យអ្នកឈឺចាប់ម្ដងហើយម្ដងទៀត ព្រោះមិនមែនចេះតែស្រឡាញ់ហើយចេះតែបែកទេ។
៣. ផ្ដោតលើការងារឲ្យបានច្រើន
អ្នកគួរតែដកឃ្លារឿងស្នេហាសិន ហើយផ្ដោតសំខាន់លើរឿងការងារវិញ ព្រោះវាអាចឲ្យអ្នកធូរស្រាលនូវរឿងដែលអាក្រក់ៗកើតឡើងក្នុងជីវិតស្នេហាអ្នក។ ធ្វើការឲ្យបានច្រើន ដកពិសោធន៍រឿងការងារវក៏ជួយឲ្យអនាគតអ្នកល្អ ជាជាងដេកយំដោយសារស្នេហាដែរ។
៤. ថែរក្សាខ្លួនចាំទទួលគូជីវិតពិត
កុំបណ្ដុះខ្លួនជាមួយមនោសញ្ចេតនាក្លែងក្លាយទៀត ត្រូវស្រឡាញ់ខ្លួនឯង និងថែទាំខ្លួនឲ្យបានស្អាតរង់ចាំទទួលមនុស្សដែលសក្ដិសមជាមួយយើង ព្រោះថ្ងៃណាមួយម្នាក់នោះនឹងមកដល់ គ្រាន់តែយូរ ឬក៏ឆាប់ប៉ុណ្ណោះ។ អ្នកគួរតែឈប់ប្រឡូកជាមួយស្នេហាដែលគ្មានប្រយោជន៍ទៀតទៅ គួរតែចាំទទួលមនុស្សដែលពិតប្រាកដម្នាក់វិញ។
៥. ប្រឡូកក្នុងសង្គមឲ្យបានច្រើន
ប្រហែលអ្នកមិនមែនក្មេងទៀតទេ ដូច្នេះក៏មិនគួរគិតតែពីរឿងស្នេហាច្រើនពេកដែរ។ បើអ្នកជួបស្នេហាមិនសមបំណងហើយក៏បណ្ដោយឲ្យវាទៅ ហើយសាកយកពេលធ្វើការជាមួយសង្គមឲ្យបានច្រើន ស្គាល់មនុស្សឲ្យបានច្រើន រីករាយជាមួយអ្នកជុំវិញខ្លួនឲ្យបានច្រើន នោះអ្នកនឹងមានអារម្មណ៍ថានៅមានអ្វីល្អជាងស្នេហាច្រើនណាស់។
៦. រៀនប្រើជីវិតម្នាក់ឯងឲ្យមានតម្លៃ
យើងកើតមកក៏ម្នាក់ឯង ស្លាប់ទៅវិញក៏ម្នាក់ឯងដែរ ដូច្នេះរយៈពេលដែលនៅម្នាក់ឯងក៏វាគ្មានអីត្រូវធ្វើមិនបានដែរ។ ទម្លាប់ខ្លួនដើរហើរម្នាក់ឯង រស់នៅម្នាក់ឯងឲ្យបានល្អបំផុត ព្រោះក្នុងជីវិតអ្នកនៅមានមនុស្សល្អៗជាច្រើនទៀតដែលស្រឡាញ់ និងរង់ចាំើលអ្នកជោគជ័យ។
មុននឹងក្រោយជីវិតគ្រួសារមនុស្សម្នាក់ៗនឹងចាប់ផ្ដើម ដូច្នេះបើអាចបោះបង់រាល់ស្នេហាដែលគ្មានន័យក៏ល្អដែរ៕