ពាក្យ​ទំនាយ​ឬ​យ៉ាង​ម៉េច? តារា​ណា​ដែល​ចេញ​ពី​ផលិតកម្ម SM សម្រស់​អាក្រក់​ជាង​មុន​ទាំង​អស់

  • 2018-02-18 05:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​កំពុង​មាន​ចម្ងល់​ថា តើ​នេះ​ជា​ពាក្យ​ទំនាយ​ឬ​យ៉ាង​ណា ​ព្រោះ​ឲ្យ​តែ​តារា​ណា​ដែល​ចាក​ចេញ​ពី​ផលិតកម្ម​យក្ស SM គឺ​សុទ្ធ​តែ​បាក់​សម្រស់​មើល​សឹង​លែង​ស្គាល់​ទាំង​អស់។

បើ​និយាយ​ពី​ផលិតកម្ម​ចម្រៀង​នៅ​កូរ៉េ បើសិន​ជា SM Entertainment ទទួល​ថា​ខ្លួន​ធំ​ទី​២ ប្រាកដ​ជា​គ្មាន​ផលិតកម្ម​ផ្សេង​ហ៊ាន​ទទួល​ស្គាល់​ខ្លួន​ធំ​ទី​១​នោះ​ទេ។ ហើយ​តារា​នៅ​ផលិតកម្ម​ក៏​សុទ្ធ​តែ​ស្អាត​ៗ​លើស​គេ​ដែរ។ យ៉ាងណាក្ដី ហាក់​ដូច​ជា​មាន​ទម្លាប់​មួយ​គឺ​ថា គ្រប់​តារា​ដែល​ចាក​ចេញ​ពី​ទ្រនំ​នេះ​គឺ​សុទ្ធ​តែ​ធ្លាក់​សម្រស់​ទាំង​អស់​មិន​ថា​ប្រុស​ឬ​ស្រី​នោះ​ទេ។ ជាក់​ស្ដែង​ចូល​រួម​ក្នុង​កម្មវិធី​កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ តារា​ចម្រៀង Tiffany បាន​ធ្វើ​អ្នក​គាំទ្រ​តក់ស្លុត​ ​​ពេល​ឃើញ​ប្លែក​ជាង​មុន​ជា​ខ្លាំង។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គេ​ជីក​ឫស​ជីក​គល់​ថា ស្ទើរ​តែ​គ្រប់​សិល្បករ​ទាំង​អស់ ដែល​បោះបង់​ជម្រក​នេះ​ ស្រាប់​តែ​អាក្រក់​ជាង​មុន​ទាំង​អស់​ធ្វើ​ឲ្យ​ឆ្ងល់​ថា​នេះ​គឺ​ជា​ទំនាយ​ឬ​ក៏​យ៉ាង​ម៉េច៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម