ឆ្នាំ​ទាំង​៣​ដែល​មាន​រាសី​ខ្ពស់ ទោះ​ធ្វើ​យ៉ាង​ម៉េច​ក៏​មួយ​ជីវិត​មិន​ក្រ​បាន

  • 2018-02-17 04:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​ទាំង​៣​នេះ​គឺ​សុទ្ធ​តែ​មាន​សំណាង​តាំង​ពី​ពេល​ទើប​ចាប់​កំណើត ទោះ​បី​ជា​ទុក្ខលំបាក​យ៉ាង​ម៉េច​ក៏​តែង​មាន​អ្នក​ចេញ​មុខ​ជួយ​ជា​ដរាប ហើយ​នឹង​តែងតែ​ក្លាយ​ជា​អ្នក​មាន​មុន​អាយុ​៤០​ឆ្នាំ។

ឆ្នាំ​រោង

តាំង​ពី​ចាប់​កំណើត​ពី​ផ្ទៃ​ម្ដាយ​មក ពួក​គេ​មាន​លាភ​មាន​ជ័យ​រួច​ទៅ​ហើយ។ បើ​ការ​រស់​នៅ​របស់​អ្នក​មាន​ការ​សណ្ដោស​ប្រណី​ដល់​សត្វ​លោក នោះ​លាភ​ជ័យ​នឹង​កើន​តាម​នោះ​ដែរ។ មិន​ត្រឹម​តែ​មាន​ស្ដុកស្ដម្ភ​នោះ​ទេ ភាគ​ច្រើន​គឺ​ពួក​គេ​ឆ្លាត​វៃ​ទៀត។ ដល់​វ័យ​កណ្ដាល ឲ្យ​តែ​ដើរ​ចេញ​ក្រៅ គឺ​តែង​មាន​អ្នក​ជួយ​ទំនុកបំរុង​តទៅ។

ឆ្នាំ​មមី

អ្នក​កើត​ឆ្នាំ​មមី​ក៏​មាន​សំណាង​មិន​ធម្មតា​ដែរ គ្រាន់​តែ​បើ​ធៀប​នឹង​គេ គឺ​មក​រៀង​យឺត​បន្តិច។ យ៉ាងណាក៏ដោយ ពេល​មក​ហើយ គឺ​ច្រើន​តែ​ម្ដង។ មុន​អាយុ​៤០​ឆ្នាំ​ពួក​គេ​ជោគជ័យ​ដែរ តែ​មិន​សល់​អ្វី​ជា​ដុំ​កំភួន ព្រោះ​ត្រូវ​រែក​អំរែក​គ្រួសារ អាច​លះបង់​គ្រប់​យ៉ាង​ដើម្បី​គ្រួសារ។ ក្រោយ​អាយុ​៤០​ឆ្នាំ ទើប​ជីវិត​ពួក​គេ​ហក់​លោត​តែ​ម្ដង។ និយាយ​រួម​ទៅ អ្នក​កើត​ឆ្នាំ​មមី​គឺ​ភាគ​ច្រើន​ស្រណុក។

ឆ្នាំ​វក

អ្នក​កើត​ឆ្នាំ​វក​ជា​អ្នក​មាន​អំណាច និង​មហិច្ឆតា​ខ្ពស់។ ជីវិត​ពួក​គេ​មាន​ន័យ និង​តែង​ជួយ​អ្នក​ដទៃ។ ទោះ​រឿង​មនោសញ្ចេតនា​មិន​សូវ​រលូន​មែន​ពិត តែ​អ្វី​ៗ​ផ្សេងៗ​ទៀត​គឺ​សំណាង។ ក្នុង​វ័យ​កណ្ដាល​ខំប្រឹង​ធ្វើការ ទោះ​មិន​សល់​ទ្រព្យ​ហូរហៀរ​ក៏​មែន​ពិត តែ​ក៏​មាន​តម្លៃ​សម្រាប់​ខ្លួន​ឯង ក៏​ដូច​ជា​សង្គម។ ​ ដល់​អាយុ​៣៥​ឆ្នាំ ជើង​លេខ​នឹង​ផ្លាស់​ប្ដូរ។ ដោយ​សារ​តែ​ធ្លាប់​ជួយ​អ្នក​ដទៃ ដូច​នេះ​នៅ​ពេល​ដល់​អាយុ​នេះ នឹង​ត្រូវ​បាន​គេ​ជួយ​យក​អសារ​វិញ ធ្វើ​ឲ្យ​បញ្ហា​លុយ​កាក់​លែង​មាន​ទៀត បាន​រស់​នៅ​ដោយ​សុខ​ស្រួល៕

ប្រភព៖ 2sao ប្រែ​សម្រួល៖ Caramel