កុំ​ឱ្យ​សោះ! វិធី​ផាត់​មុខ​ខុស​បច្ចេកទេស​ ស្រីៗ​​តែ​ហ៊ាន​ធ្វើ ប្រុសៗ​ឃើញ​រត់​បាត់

  • 2018-02-19 01:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផាត់​មុខ​ជា​វិធី​មួយ​ដែល​ជួយ​សម្រស់​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​ តែ​បើ​ផាត់​មុខ​មិន​បាន​ត្រឹម​ត្រូវ​ខុស​ក្បូន​​នឹង​ធ្វើ​ឲ្យ​សម្រស់​អ្នក​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​ពេល​មិន​ទាន់​ផាត់​​ទ្វេ​ដង​​។​ ប៉ុន្តែ​កុំ​បារម្ភ​អី​ កញ្ញា​សូម​លើក​យក​ការ​ផាត់​មុខ​ដែល​ខុស​បច្ចេកទេស​ ​និង​វិធី​កែ​តម្រូវ​ដោយ​យក​គន្លឹះ​ខ្លះ​ៗ​នៃ​ការ​ផាត់​មុខ​ត្រឹម​ត្រូវ​មក​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា៖

១.​ ម្សៅ​ទ្រនាប់​ច្រើន​ស្រទាប់​ហើយ​ក្រាស់

អ្នក​ខ្លះ​ចូលចិត្ត​ផាត់​ដាក់​ម្សៅ​ទ្រនាប់​ច្រើន​ស្រទាប់​ណាស់​ ដោយ​យល់​ថា​វា​និឹង​ជួយ​បិទ​បាំង​ស្នាម​និង​មុន​។​ តែ​ការ​យល់​ឃើញ​នេះ​គឺ​ខុស​ទាំង​ស្រុង។​ ដាក់​ម្សៅ​ទ្រនាប់​ច្រើន​ស្រទាប់​ធ្វើ​ឲ្យ​ឃើញ​មុខ​ឡើង​ក្រាស់​ ហើយ​បើ​ម្សៅ​នោះ​គុណ​ភាព​អន់​ អាច​​កក​ ឬ​ប្រេះ​ទៀត​ផង​ដែល​មើល​អាក្រក់​មើល​ខ្លាំង​ណាស់។​ ដូច្នេះ​ហើយ​គួរ​ប្រើ​ទ្រនាប់​មុខ​សម​ល្មម​ ហើយ​បើ​ចង់​លុប​ស្លាក​ស្នាម​ ប្រើ​ Concealer​ តែ​នៅ​​ត្រង់​ស្នាម​នោះ​មួយ​ល្មម​សមរម្យ​ទៅ​បាន​ហើយ។​

២.​ មុខ​ស-ក​ខ្មៅ

ឃើញ​គេ​ស​ ចង់​បាន​មុខ​ស​ដែរ​ ដោយ​ប្រើ​ម្សៅ​ផាត់​ពណ៌​ស​ពេក​​ផាត់​លើ​មុខ​។​ ធ្វើ​ដូច​ច្នេះ​ពុំ​ត្រឹម​ត្រូវ​ទេ​ ផ្ទុយ​ទៅ​វិញ​មុខ​អ្នក​នឹង​ទៅ​ជា​ចម្លែក​គួរ​ឲ្យ​ខ្លាច​ ដោយ​ផ្ទៃ​មុខ​ឡើង​ប្រផេះ​ និង​ពពាល​មិន​ម៉ត់​ល្អ។​ ដូច្នេះ​ជ្រើស​រើស​សាច់​ម្សៅ​ឲ្យ​ស្រដៀង​នឹង​សម្បុរ​ស្បែក​គឺ​សំខាន់​ខ្លាំង​ណាស់។​ មុន​ពេល​ជ្រើស​រើស​ទិញ​ គួរ​តែទៅ​សាកផ្ទាល់​ដល់​កន្លែង​ដើម្បី​ឲ្យ​បាន​​ដឹង​ថា​យ៉ាង​ណា។​

៣.​ ប្រើ​ពណ៌​ភ្នែក​ភ្លឺ​ផ្លេក​ជ្រុល​

ប្រើ​ពណ៌​ផាត់​ភ្នែក​មាន​ភ្លឺ​ផ្លេក​ ធ្វើ​ឲ្យ​ភ្នែក​ទាក់​ទាញ​មាន​មន្ត​ស្នេហ៍​ ប៉ុន្តែ​បើ​អ្នក​ប្រើ​ពណ៌​ភ្លឺ​ផ្លេក​ចម្រុះ​ពណ៌​ច្រើន​ធ្វើ​ឲ្យ​មើល​ទៅ​ពិបាក​មើល​ អាក្រក់​ ហើយ​អត់​ថ្លៃ​ថ្នូរ​ទៀត​ផង។​ ប្រើ​ពណ៌​ភ្នែក​ភ្លឺ​ៗ​បែប​នេះ​តែ​១​ពណ៌​បាន​ហើយ​ និង​តាម​ឱកាស​ ដូច​ជា​ចូល​រួម​ពិធី​មង្គលការ​ ជប់លៀង​ ខួប​កំណើត​ជា​ដើម។​

៤.​ គូរ​ចិញ្ចើម​ក្រាស់​ឬ​ស្ដើង​ពេក

គូរ​ចិញ្ចើម​ក្រាស់​ពេក​ឬ​ស្ដើង​ពេក​ សុទ្ធតែ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​មិន​ស្អាត​។​ ម៉្យាង​ទៀត​ពណ៌​ចិញ្ចើម​ក៏​ត្រូវ​តែ​រើស​ដោយ​ប្រុង​ប្រយ័ត្ន​ដែរ​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​លើស​ពណ៌​សក់​ ដោយ​យក​ពណ៌​ស្រដៀង​និង​ពណ៌​សក់​តែ​ម្ដង។​ ចៀសវាង​គូរ​ចិញ្ចើម​ធ្ងន់​ដៃ​ពេក​ ដែល​ធ្វើ​ឲ្យ​មើល​ទៅ​ដិត​ពេក​អាក្រក់​មើល​ខុស​ធម្មជាតិ។​ គួរ​គូរ​ថើរៗ​ដើម្បី​ឲ្យ​រោម​ចិញ្ចើម​ស្អាត​ដូច​ធម្មជាតិ។

ចុចអាន៖មក​រៀន​ផាត់​មុខ​សម្រាប់​ Valentine​ អ្នក​អត់​​គូ​ក៏​អាច​​ផាត់​​ទៅ​ជួប​មិត្តភ័ក្ដិ​បាន​ (វីដេអូ)

ប្រភព៖ bestie ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម