មូលហេតុធំៗ ៨ ដែលធ្វើឲ្យអ្នកគ្មានស្នេហា ទោះចិត្តចង់បានក៏ដោយ
- 2018-02-14 08:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុធំៗ ៨ ដែលធ្វើឲ្យអ្នកគ្មានស្នេហា ទោះចិត្តចង់បានក៏ដោយ
អ្នកត្រូវចាំថា ស្នេហាមិនមែនគ្រាន់តែហាមាត់អាចរត់មករកអ្នកភ្លាមឡើយ។ បើមានចំណុចទាំង ៨ នេះ នោះទោះចិត្តចង់បាន ក៏មិនអាចបានដូចចិត្តដែរ៖
១.គិតថាគ្មានអ្នកសមជាមួយ៖ នោះក៏ព្រោះតែអ្នកស្រលាញ់ងប់ងុល ឬមានមោទនភាពចំពោះខ្លួនឯងពេក ដោយគិតថាអ្នកដទៃមិនអាចស្មើខ្លួនបានឡើយ។
២.ជាមនុស្សគ្មានមនោសញ្ចេតនា៖ បើអ្នកជាមនុស្សឈាមត្រជាក់ និងចិត្តដាច់គ្មានមេត្តា នោះប្រាកដណាស់ថាគ្មាននរណាហ៊ានចូលទៅស្រលាញ់អ្នកឡើយ។
៣.ចូលចិត្តបង្ហោះរឿងចម្លែកៗលើបណ្ដាញសង្គម៖ ទោះអ្នកឯងស្រស់ស្អាតប៉ុណ្ណា បើចូលចិត្តបង្ហោះរឿងគ្មានប្រយោជន៍ ស៊ីអារម្មណ៍ ត្អូញត្អែរ ជេរបញ្ចោរ និងរូបភាពបែបអាសអាភាស...។
៤.បដិសេធរហូត៖ ទម្លាប់បដិសេធគ្រប់មនុស្សមិនថាល្អ ឬអាក្រក់ ក៏ធ្វើឲ្យអ្នកមិនមានស្នេហាដូចគេបានដែរ។ ព្រោះគេមិនចង់បាក់មុខ ដោយសារតែធ្លាប់ដឹងឮពីចំណុចនេះរបស់អ្នករួមមកហើយ។
៥.គិតពីសេរីភាពពេក៖ មនុស្សជាច្រើនតែងនិយាយថា ក្រោយរៀបការជីវិតលែងសូវមានសេរីភាពដូចពេលមុនទៀតហើយ។ ដូចនេះហើយពេលអ្នកឮគេនិយាយបែបនេះ ក៏មិនហ៊ានប្រថុយតែម្ដង។
៦.គិតពីគ្រួសារពេក៖ អ្នកខ្លះព្រោះតែស្រលាញ់គ្រួសារខិតខំធ្វើសព្វបែបគ្រប់យ៉ាង ដើម្បីមិនឲ្យអ្នកផ្ទះបារម្ភ រហូតភ្លេចគិតពីអនាគតខ្លួនឯង។
៧.មានគំនិតសួនតួ៖ គ្មាននរណាគេចង់បានមនុស្សមានគំនិតសួនតួ មកធ្វើជាដៃគូឡើយ ព្រោះមនុស្សបែបនេះ គ្មានទុកអ្នកដទៃក្នុងភ្នែកគេឡើយ គឺធ្វើយ៉ាងណាឲ្យតែខ្លួនឯងបានសុខ។
៨.ចង់គ្រប់គ្រងអ្នកដទៃ៖ គំនិតបែបនេះ ធ្វើឲ្យអ្នកគ្មានសេចក្ដីស្នេហានឹងគេឡើយ ព្រោះគ្មាននរណាចង់នៅក្រោមបង្គាប់បញ្ជាគេទេ៕
ចុចអាន៖បុរសមានចរិតចាស់ទុំ និងឆ្លាតវៃជ្រើសរើសប្រពន្ធ មើលលើ ៧ ចំណុចនេះ!