បុរស​មាន​ចរិត​ចាស់​ទុំ និង​ឆ្លាតវៃ​​ជ្រើសរើស​ប្រពន្ធ មើលលើ ៧ ចំណុច​នេះ!

  • 2018-02-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មួយ​ចំនួន​ជ្រើសរើស​ប្រពន្ធ​ដោយសារ​រូប​សម្រស់ តែ​សម្រាប់​អ្នក​ចាស់​ចិត្ត​ចាស់​គំនិត​គេ​មើល​លើ ៧ ចំណុច​ខាងក្រោម​នេះ​ទៅ​វិញ៖

១.នៅ​ពេល​ដែល​នារី​ម្នាក់​នោះ​មាន​ឯករាជ្យ៖ មនុស្ស​ស្រី​ដែល​មាន​ចរិត​ឯករាជ្យ​ច្រើន​តែ​ចេះ​គិតគូរ​វែងឆ្ងាយ​ទើបសក្ដិសម​ជា​ម្ដាយ និង​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់។

រូបតំណាង

**២.មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ**៖ បុរស​សំគាល់​លើ​នារី​ណា​ដែល​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ព្រោះ​នាង​ចេះ​អត់ឱន និង​យោគយល់​ពី​ខ្លួន​បាន​ច្រើន។

៣.មាន​មហិច្ឆតា៖ ជឿ​ចុះ​មនុស្ស​ស្រី​មាន​មហិច្ឆតា​ចង់​ធ្វើ​អ្វី​ដែល​ស្រី​ដទៃ​គ្មាន បុរស​ណា​បាន​ពិត​ជា​សំណាង ព្រោះ​នាង​មិនមែន​ដេក​ចាំ​តែ​ប្ដី​ផ្គត់ផ្គង់​ឡើយ។

៤.ចេះ​បែងចែក​ល្អ​អាក្រក់៖ ស្ត្រី​ប្រភេទ​នេះ​ហើយ​ដែល​បុរស​ៗ​ស្រលាញ់ និង​ប៉ង​ជា​គូ​អនាគត ព្រោះ​នាង​មិន​ត្រចៀក​ស្រាល​ស្ដាប់​គេ​និយាយ ហើយ​មក​រក​រឿង​អ្នក​ក្នុង​គ្រួសារ​ខ្លួន។

៥.មាន​ទំនុក​ចិត្ត៖ បុរស​ណា​ក៏​ស្រលាញ់ និង​ចង់​បាន​មនុស្ស​ស្រី​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដោយ​មិន​ចេះ​ចុះញ៉ម​នឹង​អ្នក​ដទៃ ព្រោះ​អ្នក​ក្លាយ​ជា​បង្គោល​រឹងមាំ​ម្នាក់​ទៀត​ក្នុង​គ្រួសារ។

៦.មាន​ពេល​សម្រាប់​អ្នក​រាល់គ្នា៖ នារី​ដែល​មាន​ពេល​ឲ្យ​ គ្រួសារ សាច់ញាតិ ឬ​មិត្តភ័ក្ដិ និង​ខ្លួនឯង រមែង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​បុរស​ៗ ព្រោះ​នាង​អាច​ផ្ដល់​សុភមង្គល​ជូន​ដល់​អ្នក​ជិត​ខ្លួន​ឯង​បាន។

៧.គាំទ្រ​អ្នក ជុំវិញ​ខ្លួន៖ បុរស​ត្រូវ​ការ​មនុស្ស​ស្រី​បែបនេះ ព្រោះ​នាង​ជា​កម្លាំងចិត្ត និង​ចេះ​ជួយ​ជ្រោមជ្រែង​អ្នក​ដទៃ៕

រូបតំណាង

ចុចអាន៖ចង់​ឲ្យ​ស្នេហា​កាន់តែ​ផ្អែមល្ហែម Valentine’s Day គួរ​ទៅ​កម្សាន្ត​កន្លែង​ទាំង​នេះ

អត្ថបទ៖ ទ្រី រ៉ាវី