នារី​ភេទ​ទី​បី​ស្រក់​ទឹក​ភ្នែក​ពេល​បាន​ជួប Aum ផ្ទាល់ ក្រោយ​ខំ​ចំណាយ​ប្រាក់​ជា​ច្រើន​វះ​កាត់​ឲ្យ​ដូច

  • 2018-02-13 08:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​អ៊ីនធឺណិត​ភេទ​ទី​បី​ម្នាក់ បាន​រំភើប​ចិត្ត​​ឡើង​ស្រក់​ទឹក​ភ្នែក​តែ​ម្ដង ពេល​បាន​ជួប​កំពូល​តារា​សម្ដែង​ថៃ Aum Patcharapa ផ្ទាល់​លើ​វេទិកា។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ តារា​ម៉ូដែល​កែ​ភេទ​នាង Namkheng Ainarin បាន​មាន​ឱកាស​ជួប​ Aum Patcharapa ដែល​ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​តាំង​ពី​វ័យ​ក្មេង ​​នៅ​លើ​ឆាក​របស់​កម្មវិធី Toyota Buzz និង​បាន​បង្ហាញ​ភាព​រំភើប​មិន​ធ្លាប់​មាន ទាំង​ឱប ទាំង​ថើប ថែម​ទាំង​សារភាព​ទៀត​ថា​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​កែ​​មុខ​មាត់ ក៏​ដូច​ជា​ដើម​ទ្រូង ប៉ុន្តែ​ក៏​នៅ​មិន​ស្រស់​ស្អាត​ដូច​ដើម​ទ្រូង Aum Patcharapa ឡើយ។ តារាសម្ដែង​ជួរ​មុខ​វ័យ ៣៩​ឆ្នាំ​ឮ​បែប​នេះ​ក៏​​ទ្រាំ​មិន​រំភើប​ចិត្ត​មិន​បាន និង​បាន​និយាយ​ថា​នាង​ក៏​សប្បាយ​ចិត្ត​ដូច​គ្នា​ដែល​មាន​អ្នក​គាំទ្រ​ស្រឡាញ់​នាង​ខ្លាំង​ដល់​ថ្នាក់​នេះ។

ចង់​ដឹង​ថា​ជំនួប​របស់​អ្នក​ទាំង​ពីរ​មាន​ភាព​រំភើប ភ្ញាក់​ផ្អើល​យ៉ាង​ណា​នោះ​សូម​ទស្សនា​រូបភាព និង​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ kidtam ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម