សម្រាលកូនទើបបានកន្លះខែ Jun Jihyun ដើរហើរចេញក្រៅលេងទាំងសរសៃខ្ចី
- 2018-02-13 04:00:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាលកូនទើបបានកន្លះខែ Jun Jihyun ដើរហើរចេញក្រៅលេងទាំងសរសៃខ្ចី
សម្រាលកូនមិនទាន់បាន២សប្ដាហ៍ស្រួលបួលផង កំពូលតារាសម្ដែងស្រីកូរ៉េ Jun Jihyun បានដើរលេងជាមួយប្ដីរួចទៅហើយ។
ខណៈចាស់ៗតែងទូន្មានថា ក្រោយសម្រាលកូនត្រូវសម្រាកនៅផ្ទះឲ្យបាន៣ខែដើម្បីឲ្យសរសៃបានចាស់នោះ តារាសម្ដែងល្បីឈ្មោះកូរ៉េ Jun Jihyun បែរជាចេញក្រៅដើរលេងយ៉ាងរំភើយក្រោយពេលសម្រាលកូនរួចតែកន្លះខែ។
តាមនោះដែរ កាលពីថ្ងៃទី១១ខែកុម្ភៈមុននេះ រូបភាពដើរទិញទំនិញនៅផ្សារទំនើបរបស់តួរឿង "សង្សារខ្ញុំមកពីភពផ្កាយ" ជាមួយប្ដីត្រូវបានគេប្រទះឃើញហើយ បង្ហោះនៅលើបណ្ដាញសង្គម។ តាមការរៀបរាប់ នៅពេលបង្ហាញខ្លួននៅទីនេះ ស្រីស្អាតវ័យ៣៦ឆ្នាំ អត់បានផាត់មុខ ហើយស្លៀកពាក់សាមញ្ញ។ នៅពេលសភាពបែបនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភចំពោះតារាកើតឆ្នាំ១៩៨១ ដោយសារតែនាងនៅកូនខ្វីពេក តែបានដើរចេញក្រៅទៅហើយ គួរតែសម្រាកឲ្យបានយូរជាងនេះ៕
ចុចអាន៖អតីតសង្សារ G-Dragon ប៉ះតួប្រុសចាស់អាយុ ៤៥ ឆ្នាំក្នុងរឿងជប៉ុនថ្មី