រួមភេទក្នុងពេលមានផ្ទៃពោះ សុវត្ថិភាពដែរឬទេ? រឿងដែលស្ត្រីត្រូវប្រយ័ត្ន!
- 2018-02-10 09:06:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួមភេទក្នុងពេលមានផ្ទៃពោះ សុវត្ថិភាពដែរឬទេ? រឿងដែលស្ត្រីត្រូវប្រយ័ត្ន!
ជាទូទៅ ការរួមភេទគឺជារឿងហាមប្រាមក្នុងត្រីមាសដំបូង និងម្តងទៀតនៅរយៈពេល៤សប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ។ យកល្អ វាគួរតែជារឿងដែលត្រូវនិយាយជាមួយគ្រូពេទ្យជាសិនមុននឹងចាប់ផ្តើមរឿងនេះ ហើយក៏ត្រូវតែពិនិត្យសុខភាពឲ្យបានច្បាស់លាស់ដែរមុននឹងធ្វើសកម្មភាពផ្លូវភេទគ្រប់យ៉ាងក្នុងពេលមានផ្ទៃពោះ។ បើសិនជាសុខភាពមិនល្អ ស្ត្រីក៏មិនអាចរីករាយនឹងការរួមភេទក្នុងពេលមានផ្ទៃពោះដែរ។
ឧទាហរណ៍ បើសិនជាស្ត្រីមានប្រវត្តិរលូតកូនម្តងហើយម្តងទៀត ឬសម្រាលកូនមិនគ្រប់ខែពីមុន នាងទំនងជាត្រូវបានណែនាំមិនឲ្យរួមភេទពេញ ៩ខែតែម្តង។ យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែមានផ្ទៃពោះប្រកបដោយសុខភាពល្អ និងមិនមានផលវិបាកអ្វីសោះនោះ វាក៏គ្មានហេតុផលអ្វីដែលអ្នកគួរតមការរួមភេទដែរ។
ហេតុផលដែលអ្នកគួរតមការរួមភេទក្នុងត្រីមាសដំបូងគឺដោយសារតែ វាជាដំណាក់កាលមួយដែលសុកកំពុងតែកាច់សម្បុក ហើយទារកក៏កំពុងតែបង្កើតជាសរីរាង្គសំខាន់ៗផងដែរ។ ការដែលមានសកម្មភាពផ្លូវភេទច្រើនក្នុងពេលនេះ អាចធ្វើឲ្យប្រឈមនឹងការរលូតកូនបាន។ ជាមួយគ្នានេះដែរ បើសិនជាអ្នករួមភេទដោយមិនមានការការពារមុនពេលសម្រាលកូនទេ ជាពិសេសបែកទឹកភ្លោះទៀត វាអាចប្រឈមខ្ពស់នឹងការឆ្លងរោគទៅទារកបាន ហើយនេះក៏ជាករណីដែលធ្ងន់ធ្ងរផងដែរ៕