Angelababy បង្ហាញខ្លួនដូចកូនភ្លោះជាមួយរូបចម្លាក់ក្រមួនរបស់ខ្លួន
- 2018-02-09 03:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelababy បង្ហាញខ្លួនដូចកូនភ្លោះជាមួយរូបចម្លាក់ក្រមួនរបស់ខ្លួន
តារាសម្ដែងស្រីល្បីឈ្មោះចិន Angelababy ទើបតែក្លាយជាតារាចុងក្រោយបង្អស់ដែលមានរូបចម្លាក់ក្រមួនរបស់ខ្លួន នៅសារមន្ទីរ Madame Tussauds។
កាលពីល្ងាចថ្ងៃទី៧ខែកុម្ភៈមុននេះ តារាសម្ដែងជួរមុខចិន Angelababy បានមានមុខនៅសារមន្ទីរល្បីឈ្មោះ Madame Tuassauds ក្នុងទីក្រុងហុងកុងដើម្បីសម្ពោធរូបចម្លាក់ក្រមួនរបស់ខ្លួន។ គ្រងរ៉ូបភ្លឺផ្លេកដូចគ្នា នៅក្នុងកម្មវិធីនេះ មនុស្សជាច្រើនបានឲ្យដឹងថា តារាស្រី និងរូបចម្លាក់មើលទៅមិនខុសពីបងប្អូនប្រុសភ្លោះនោះឡើយ។ យ៉ាងណាក៏ដោយ អ្នកខ្លះក៏លាន់មាត់ដែរថា បើធៀបនឹងតារាផ្សេងទៀត រូបចម្លាក់របស់អ្នកម្ដាយកូន១ មិនសូវដូច១០០%ដូចរបស់សិល្បករមុនៗឡើយ។
នៅក្នុងកម្មវិធី សែនម្ចាស់ដី មុននោះ ស្រីស្អាតវ័យ២៨ឆ្នាំបានចែករំលែកថា ដោយសារតែប្ដី ចូលចិត្តកូនស្រីខ្លាំង ខ្លួនគ្រោងនឹងយកកូនមួយទៀត នៅ២-៣ឆ្នាំខាងមុខ៕