ទម្លាប់​ប្រចាំ​ថ្ងៃ​​ ៥ ​ដែល​ជួយ​ឱ្យ​អ្នក​មាន​ស្បែក​មុខ​កាន់​តែ​ស្អាត

  • 2018-02-07 10:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថែ​រក្សា​ស្បែក​មុខ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ស្រី​យើង​ ដូច្នេះ​ហើយ​ក្រៅ​ពី​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ថែ​រក្សា​ស្បែក​ឱ្យ​ត្រូវ​តាម​ប្រភេទ​ស្បែក​មុខ​ហើយ​យល់​ល្អ​អ្នក​គួរ​តែ​ទន្លាប់​ធ្វើ​រឿង​ទាំង​ប្រាំ​នេះ​ដើម្បី​មាន​ស្បែក​មុខ​កាន់​តែ​ស្អាត​ទោះបី​ជា​គ្មាន​ការ​តុប​តែង​មុខ​បន្ថែម​ក៏​ដោយ។

១. ការ​ទទួល​ទាន​ទឹក​ឱ្យ​បាន​ទៀង​ទាត់

ការ​ទទួល​ទាន​ទឹក​ជា​ប្រចាំ​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា ​ផ្ដល់​ទឹក​គ្រប់​គ្រាន់​ដល់​រាង​កាយ​ ផ្ដល់​សំណើម​ដល់​ស្បែក​ ជួយ​ធ្វើ​ឱ្យ​ស្បែក​មើល​ទៅ​រលោង​ស្អាត​រឹង​មាំ​និង​ជួយ​កាត់​បន្ថយ​ភាព​ជ្រីវ​ជ្រួញ​ យល់​ល្អ​គួរ​ទទួល​ទាន​ទឹក​ចន្លោះ​ពី ​២​លីត្រ​ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ ​កាន់​តែ​ល្អ​ ជា​ពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម​ និង​មុន​ចូល​គេង​។

២. ត្រូវ​លាង​មុខ​ជា​មួយ​ទឹក​ត្រ​ជាក់​ជា​និច្ច

អ្នក​ខ្លះ​គិត​ថា​ការ​លុប​លាង​មុខ​និង​ទឹក​ក្តៅ​ឧណ្ហ​ៗ​អាច​ជួយ​សម្អាត​មុខ​បាន​ល្អ ​និង​សម្លាប់​មេរោគ​ដែល​ទំ​ជាប់​នៅ​នឹង​លើ​មុខ​បាន​ល្អ ​តែ​ការ​ពិត​ទៅ​វា​កំពុង​តែ​ធ្វើ​ឱ្យ​រន្ធ​ញើស​រីក​កាន់​តែ​ធំ ​ដែល​ផ្ទុយ​ពី​ការ​ប្រើ​ទឹក​ត្រជាក់​ដាច់​ស្រលះ​ ដោយ​វា​ជួយ​ឱ្យ​ប្រព័ន្ធ​ឈាម​រត់​បាន​ស្រួល​ និង​ធ្វើ​ឱ្យ​ស្បែក​មុខ​ទន់​រលោង​។

៣. ការ​ជូត​សម្អាត​គ្រឿង​សម្អាង​ចេញ

សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ជា​ប្រចាំ​គួរ​តែ​ជូត​សម្អាត​ចេញ​ឱ្យ​ស្អាត​សិន​ មុន​និង​លុប​លាង​មុខ​ ដើម្បី​ឱ្យ​ស្បែក​មុខ​ទទួល​បាន​នៅ​ការ​សម្អាត​បាន​ស្អាត​ល្អ​ទៅ​តាម​ដំណាក់​កាល​និង​គ្មាន​កាក​សំណល់​គ្រឿង​សម្អាង​ដក់​ជាប់​នៅ​ក្នុង​រន្ធ​រោម​ដែល​អាច​បណ្ដាល​ឱ្យ​កើត​មាន​មុន​ និង​ស្នាម​អុច​ខ្មៅ​ជា​ដើម​។

៤. កុំ​ប៉ះ​មុខ

អ្នក​គួរ​តែ​កុំ​ឧស្សាហ៍​ប៉ះ​មុខ​របស់​អ្នក​ដោយ​ដៃ​ទទេ​ពេក​អី​ ដោយ​សារ​តែ​ដៃ​របស់​អ្នក​មាន​ផ្ទុក​បាក់តេរី​ជា​ច្រើន​ដែល​អាច​បង្ក​ឱ្យ​កើត​មុន ឬ​រោល​ជា​ដើម​ គួរ​តែ​លាង​សំអាត​ដៃ​ឱ្យ​បាន​ស្អាត​មុន​នឹង​ប៉ះ​ស្បែក​មុខ​របស់​អ្នក​។

៥. ការ​បរិភោគ

ការ​ញ៉ាំ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ​ដូច្នេះ​ហើយ​អ្នក​គួរ​ជៀស​វាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ឬ​ស្រា​បៀរ​ជា​ដើម​ដែល​វា​អាច​បណ្ដាល​ឱ្យ​កើត​មុន។ គួរ​តែ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​វិតា​មីន​គ្រប់​គ្រាប់​សម្រាប់​ស្បែក​ ជួយ​ឱ្យ​ស្បែក​ស្អាត​ហើយ​ថែម​ទាំង​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​មហារីក​ថែម​ទៀត​ផង៕

ប្រភព៖ Spiceee ប្រែសម្រួល៖ សុវណ្ណ​លីនដា