មិន​ធម្មតា​នាឡិកា Aum មួយ​ៗ​តម្លៃ​រាប់​លាន ហើយ​មាន​រហូត​ដល់​ទៅ ១០ គ្រឿង

  • 2018-02-07 03:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពិភព​ឧស្សាហកម្ម​កម្សាន្ត​ថៃ Patcharapa ជា​តារា​ស្រី​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ ព្រោះ​តែ​បែបនេះ​ហើយ​ទើប​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​របស់​ថ្លៃ​ៗ ដោយ​នាង​ហ៊ាន​ចំណាយ​មិន​សំចៃ​ដៃ​ឡើយ។ របស់​ដែល​តារា​ស្រី​វ័យ ៣៩ ឆ្នាំ​ប្រើ​សុទ្ធ​តែ​ជា​របស់​ប្រ៊េន​ទាំងអស់​រួមមាន​សំលៀកបំពាក់ កាបូប ស្បែកជើង និង​សម្ភារៈ​ដទៃ​ដែល​តុបតែង​ក្នុង​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លារ​របស់​នាង។ ចំណែក​គ្រឿង​លំអ​ខ្លួន​មួយ​ប្រភេទ​ដែល​នៅ​លើ​ក​ដៃ Aum មួយ​គ្រឿង​ៗ​សុទ្ធតែ​ជា​យីហោ​លំដាប់​ពិភពលោក ហើយ​តម្លៃ​រាប់​លាន​បាត នោះ​គឺ​នាឡិកា។ ខាងក្រោម​ជា​ម៉ូដ និង​តម្លៃ​នាឡិកា​ដែល Aum Patcharapa ប្រើប្រាស់​ជា​ប្រចាំ៖

.ម៉ាក Richard Mille: RM 07-01 តម្លៃ ៩៥ ០០០ ដុល្លារ ឬ​ស្មើនឹង ៣ ១៣៥ ០០០ បាត

.ម៉ាក CHANEL : J12 H2024 មាន​តម្លៃ ៨០ ០០០ ដុល្លារ ឬ​ស្មើនឹង ២ ៦៤០ ០០០បាត

.ម៉ាក Patek Philippe Geneve :7071R-001 មាន​តម្លៃ ៩១ ០០០ ដុល្លារ ឬ​ស្មើនឹង ៣ ០១៩ ៥០០ បាត

.ម៉ាក Patek Philippe Geneve‎ : 7175r-001 មាន​តម្លៃ ១០០ ០០០ ដុល្លារ ឬ​ស្មើនឹង ៣ ៣០០ ០០០ បាត

.ម៉ាក Patek Philippe Geneve‎  : 7130G-010 មាន​តម្លៃ ៥១ ០០០ ដុល្លារ ឬ​ស្មើនឹង ១ ៦៨៣ ០០០ បាត

.ម៉ាក Patek Philippe Geneve‎ ‎ : Nautilus 5980/1A មាន​តម្លៃ ៥៦ ០០០ ដុល្លារ ឬ​ស្មើនឹង ១ ៨៤៨ ០០០ បាត

.ម៉ាក Patek Philippe Geneve‎ : Complicated 4937G មាន​តម្លៃ ៦៨ ២០០ ដុល្លារ ឬ​ស្មើនឹង ២ ២៥០ ៦០០បាត

.ម៉ាក Breguet Reine de Naples : 8928BB/51/J60/DD0D មាន​តម្លៃ ៧១ ៧០០ ដុល្លារ ឬ​ស្មើនឹង ២ ៣៦៦ ១០០ បាត

.ម៉ាក Breguet Reine de Naples : 8918BB/58/J31 D0DD មាន​តម្លៃ ៧១ ៧០០ ដុល្លារ ឬ​ស្មើនឹង ២ ៣៦៦ ១០០ បាត

១០.ម៉ាក Bulgari : Serpenti Jewelery Scaglie  spw26bgd1gd1o.2t មាន​តម្លៃ ៧២ ៨០០ ដុល្លារ ឬ​ស្មើនឹង ២ ៤០២ ៤០០ បាត

ចុចអាន៖អស់​ទាស់​ហើយ ទិដ្ឋភាព​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​វីឡា​​ប្រណិត​​របស់ Mai Davika

ប្រភព៖ preaw ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម