រឿង​ល្អ ៥ យ៉ាង​កើតឡើង ក្រោយ​ពេល​អ្នក​ផ្ដាច់​កាហ្វេ​បាន​សម្រេច

  • 2018-02-07 01:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​ការ​ពិត​ដែល​ថា ការ​ផឹក​​កាហ្វេ​ផ្ដល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​អ្នក។ ប៉ុន្តែ​​ប្រសិន​អ្នក​​​ញៀន​ផឹក​វា​ច្រើន​ហួស​កម្រិត​ពេក វា​​ក៏​អាច​​​បង្ក​ផលវិបាក​​ជា​ច្រើន​ដល់​សុខភាព​ផង​ដែរ។ ដូច្នេះ​​​ក្រោយ​ពី​ដឹង​រឿង​ល្អ​ៗ​ទាំង ៥ ខាង​ក្រោម កញ្ញា ជឿ​ជាក់​ថា​អ្នក​​ប្រាកដ​ជា​​ពិចារណា​លើ​​ការ​ផ្ដាច់​កាហ្វេ​​ជាក់​ជា​​មិន​ខាន៖

១.អ្នក​នឹង​ស្រក​គីឡូ

មិន​ត្រឹម​កាហ្វេ​មួយ​មុខ​ទេ គឺ​អ្នក​គួរ​តែ​បន្ថយ​ចំណី​អាហារ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ទាំង​ឡាយ​ផង​ដែរ។ កាហ្វេ​មួយ​កែវ ផ្ទុក​​កាឡូរី​ដល់​ទៅ ២០០ ឯនោះ។ ដូច្នេះ​បើ​អ្នក​ឈប់​ផឹក​វា​បាន អ្នក​ប្រាកដ​ជា​ស្រក​គីឡូ​ខ្លះ​មិន​ខាន។

២.មាន​ថាមពល​ជាង​មុន

ទោះជា​ផឹក​កាហ្វេ ៦ ម៉ោង​មុន​ចូល​គេង ក៏​នៅ​តែ​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ដែរ។ អ្នក​គេង​មិន​​លក់ ដូច្នេះ​​​ពេល​​​ភ្ញាក់​ឡើង​​ក៏​ត្រូវ​ប្រឈម​ជាមួយ​ការ​អស់​កម្លាំង​​នៅ​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់។ ជា​លទ្ធផល​អ្នក​ត្រូវ​ទៅ​រក​កាហ្វេ ដើម្បី​ធ្វើ​ឲ្យ​​អារម្មណ៍​ស្វាង ហើយ​វា​ក៏​​ក្លាយ​ជា​ទម្លាប់​ដែល​គ្មាន​ថ្ងៃ​បញ្ចប់​រហូត​ទៅ។

រូបតំណាង

**៣.អារម្មណ៍​ស្ងប់​ជាង​មុន**

ជាតិ​កាហ្វេអ៊ីន ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក។ ដូច្នេះ​នៅ​ពេល​ឈប់​ផឹក អ្នក​នឹង​ទទួល​បាន​អារម្មណ៍​​ល្អ ស្ងប់ និង​មិន​សូវ​ធុញថប់​ដូច​មុន។

៤.សន្សំសំចៃ​ថវិកា

បើ​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ brand brand ជឿ​ថា​អ្នក​ប្រាកដ​ជា​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​លើ​វា​ក្នុង​មួយ​ខែ​ៗ។ ក្រោយ​ពី​ឈប់​ផឹក អ្នក​នឹង​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ឃើញ​ប្រាក់​ខែ​សល់​ច្រើន​​​​នៅ​ក្នុង​កុង​ធនាគារ។

៥.ល្អ​ចំពោះ​បេះដូង​

ជាតិ​កាហ្វេអ៊ីន​​បង្កើន​សម្ពាធ​​ឈាម​របស់​អ្នក ដែល​តម្រូវ​​ឲ្យ​បេះដូង​របស់​អ្នក​​ធ្វើ​ការ​ទ្វេ​ដង។ វា​ពិត​ជា​រឿង​មិន​ល្អ​សោះ​ឡើយ​សម្រាប់​សុខភាព ដូច្នេះ​​ប្រសិន​អ្នក​បញ្ឈប់​វា​ទាន់​ពេល​វេលា អ្នក​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​​​​ជំងឺ​​ទាក់ទង​ជាមួយ​សម្ពាធ​ឈាម និង​បេះដូង​បាន​ផង​ដែរ៕

រូបតំណាង

ចុចអាន៖អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ធ្វើ​ម៉ាស្សា​ក្រពះ ដែល​អ្នក​គួរ​តែ​ធ្វើ​រាល់ថ្ងៃ

ប្រភព៖ Careergirldaily អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម