ធ្លាប់​តែ​ឃើញ​ស្អាត​ខ្ញង់​ៗ! មក​មើល​វិធី​បួស​សក់​របស់​​​នារី​អូតេស​ក្រុមហ៊ុន Air Asia​ ម្ដង (វីដេអូ)

  • 2018-02-06 03:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ប្រហែល​ធ្លាប់​​ចាប់អារម្មណ៍​លើ​ការ​រៀបចំ​​ខ្លួន​របស់​នារី​អាកាសចរណ៍ ​ព្រោះ​ពួក​គេ​ត្រូវ​តម្រូវ​ឱ្យ​រៀប​ចំ​ខ្លួន​ឱ្យ​បាន​រៀបរយ​ ចំណែក​សក់​ក៏​កម្រ​ទម្លាក់​អន្តាយ​ណាស់​។ អ្វី​ដែល​គ្រប់​គ្នា​តែ​ចង់​ដឹង​នោះ គឺ​ថា​តើ​នារី​ទាំង​នោះ​មាន​វិធី​បួង​សក់​បែប​ណា​ ទើប​មិន​ធ្លាក់​រញ៉េរញ៉ៃ ចំណែក​ម៉ូដ​ទៀត​សោត​ក៏​ស្រស់​ស្អាត ប្លែក​ពី​ម៉ូដ​បួង​​ដែល​គេ​ធ្លាប់​ឃើញ​។

វីដេអូ​​​របស់​នារី​អាកាសចរណ៍​ក្នុង​ឈុត​ឯក​សណ្ឋាន​ពណ៌​ក្រហម​មួយ​រូប កំពុង​ឈរ​ក្នុង​បន្ទប់​ទឹក​បួង​សក់​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ មាន​អ្នក​មើល​ជាង​១០​លាន​នាក់​ក្នុង​ទំព័រ​មួយ​របស់​ហ្វេសប៊ុក និង​មាន​អ្នក​​ Share បន្ត​ដល់​ជាង​២​ម៉ឺន​នាក់​។ ​​បើ​តាម​ការ​សរសេរ​របស់​ទំព័រ​ដែល​បាន​បង្ហោះ​​បញ្ជាក់​ថា នាង​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air Asia។

តោះ​មក​តាម​ដាន​សកម្មភាព​បួង​សក់​របស់​នាង​!

មើលម៉ូដសក់ជាច្រើនទៀត ចុចទីនេះ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម