ការសិក្សា​៖ តម​ប្រៃ​អាច​ជួយ​ជីវិត​យើង​បាន​ច្រើន​ហួស​ពី​ការ​ស្មាន

  • 2018-01-27 08:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​ទៅ​តាម​ទំព័រ​មុខ​របស់​សារព័ត៌មាន Daily Mail បាន​ឲ្យដឹង​នូវ​ដំណឹង​ល្អ​មួយ​ថា ការកាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​យើង​បាន​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​ទិន្នន័យ​បាន​ពី​ការសង្កេត​សុខភាព​សម្រាប់​ប្រទេស​អង់គ្លេស របប​អាហារ​ថ្នាក់​ជាតិ និង​ជីវជាតិ ព្រម​ទាំង​ការិយាល័យ​សម្រាប់​ស្រង់​ស្ថិតិ​ថ្នាក់​ជាតិ​រវាង​ឆ្នាំ ២០០៣ និង ២០១១ (Health Survey for England, The National Diet and Nutrition Survey, and the Office for National Statistics)​។​

​អ្នកស្រាវជ្រាវ​បាន​ជ្រើសរើស​ឆ្នាំ​២០០៣ សម្រាប់​ការ​ចាប់ផ្តើម ដោយសារ​តែ​នេះ​គឺជា​ពេលវេលា​ដែល​នាយកដ្ឋាន​សុខាភិបាល​ចុះ​យុទ្ធនាការ​កម្មវិធី​កាត់បន្ថយ​ជា​តិប្រៃ​។ ការ​ញ៉ាំ​ជាតិ​ប្រៃ​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​កាលណា​សម្ពាធ​ឈាម​ខ្ពស់ នឹង​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​ដែរ​។ ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅ​លើ​ការប្រែប្រួល​ទៅលើ​មធ្យមភាគ​នៃ​ការ​ញ៉ាំ​ប្រៃ សម្ពាធ​ឈាម និង​ការ​ស្លាប់​ដោយសារ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ក្នុង​ពេលវេលា​នេះ​។ ជាមួយ​គ្នា​នេះដែរ មធ្យមភាគ​នៃ​សម្ពាធ​ឈាម និង​ការ​ញ៉ាំ​ប្រៃ​មាន​ការ​ថយចុះ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់  ដូច្នេះ​វា​ក៏​បន្ថយ​ចំនួន​នៃ​ការ​ស្លាប់​ដោយសារ​តែ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ដែរ​។ 

​យ៉ាងណាមិញ ការសិក្សា​នេះ​មាន​និន្នាការ​គាំទ្រ​ដល់​ការណែនាំ​សុខភាព​ដែល​តម្រូវឲ្យ​មនុស្ស​យើង​ញ៉ាំ​ជាតិ​ប្រៃ​កុំឲ្យ​ច្រើនជាង ៦​ក្រាម​ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​មួយ​ស្លាបព្រា​កាហ្វេ ដើម្បី​បន្ថយ​ការ​លើស​សម្ពាធ​ឈាម​៕

ចុចអាន៖

ផ្ដល់សិទ្ធិដោយ៖ health.com.kh

អត្ថបទពេញនិយម