​រឿង​​សំខាន់​ៗ​ដែល​ត្រូវ​ចាំ​ ​បើ​អ្នក​ទើប​​រួម​ភេទ​​លើក​ដំបូង

  • 2018-01-11 10:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រួម​ភេទ ប្រសិន​បើ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ត្រឹម​ត្រូវ​ទេ​ វា​នឹង​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​លើស​ពី​ការ​គិត។ មេរោគ​អេដស៍ និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ផ្សេង​ៗ​គឺ​ជា​បញ្ហា​មួយ​ពីរ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​​អាច​បង្ក​ឡើង​ដោយ​ការ​រួម​ភេទ​គ្មាន​សុវត្ថិភាព។ ដូច្នេះ​​ដើម្បី​សុវត្ថិភាព និង​សុខភាព ​មុន​សម្រេច​ចិត្ត​ឡើង​គ្រែ​ជាមួយ​នរណា​ម្នាក់ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​ដឹង​ឲ្យ​បាន​ល្អ​អំពី​រឿង​មួយ​ចំនួន។

១. ប្រើ​ស្រោម​អនាម័យ​​ឲ្យ​បាន​ត្រឹមត្រូវ

ស្រោម​អនាម័យ​ប្រហែល​ជា​វត្ថុ​ដែល​អាច​ការពារ​សុវត្ថិភាព​ខ្លាំង​បំផុត​សម្រាប់​ការ​រួម​ភេទ។ បើ​ទោះ​បី​វា​មិន​អាច​ធានា​គ្រប់យ៉ាង​បាន ១០០% ប៉ុន្តែ​វា​ពិត​ជា​អាច​ការពារ​ជំងឺ​ឆ្លង​នានា​បាន​​ក្នុង​កម្រិត​ខ្ពស់​បំផុត។ ប៉ុន្តែ​ដើម្បី​ប្រើវា​ឲ្យ​បាន​​ត្រឹមត្រូវ អ្នក​ត្រូវ​ដឹង​ពី​វិធី​ពាក់​វា​ឲ្យ​បាន​ល្អ ចៀសវាង​កុំ​ឲ្យ​មាន​ការ​ធ្លាយ ឬ​រហែក​។

២. អនាម័យ

​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ឧបករណ៍​ជំនួយ គឺ​ត្រូវ​លាង​សម្អាត​​របស់​ទាំង​នោះ​ឲ្យ​បាន​ស្អាត​គ្រប់​ពេល និង​ទុក​ដាក់​វា​នៅ​កន្លែង​​ស្អាត​ត្រឹមត្រូវ។

៣. ពិនិត្យ​សុខភាព

ស្ដាប់​ទៅ​ដូច​ជា​ឆ្គង​បន្តិច ប៉ុន្តែ​វា​គ្មាន​អ្វី​ខុស​ឆ្គង​នោះ​ទេ ដែល​អ្នក​និង​ដៃ​គូ​គួរ​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​គ្នា​ ដោយ​សារ​អ្នក​ប្រហែល​មិន​បាន​ដឹង​ឡើយ​ថា​គេ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ ឬ​ឆ្លង​ជំងឺ​អ្វី​ខ្លះ​ពី​មុន​មក ហើយ​គាត់​ក៏​​អាច​មិន​ដឹង​ពី​អ្នក​ដូច​គ្នា។

៤. ពន្យារ​កំណើត

ការ​ពន្យារ​កំណើត​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ការពារ​មនុស្ស​ស្រី​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​ក្រោយ​ការ​រួម​ភេទ។ ស្រោម​អនាម័យ និង​ថ្នាំ​គ្រាប់​គឺ​ជា​វិធី​ងាយ​ៗ​​ក្នុង​ចំណោម​វិធី​ការពារ​ជា​ច្រើន​ទៀត។

៥. សម្អាត​កន្លែង​ឯកជន​របស់​អ្នក

វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​រក្សា​អនាម័យ​កន្លែង​​ឯកជន​របស់​អ្នក ព្រោះ​អ្នក​មិន​បាន​ដឹង​ថា​មាន​មេរោគ​អ្វី​ខ្លះ​នោះ​ទេ​​ដែល​ឆ្លង​មក​នៅ​ពេល​អ្នក​កំពុង​រួម​ភេទ។ ដូច្នេះ​ជា​ការ​ល្អ​ ក្រោយ​រួម​ភេទ អ្នក​ត្រូវ​លាង​​​ប្រដាប់​ភេទ​ឲ្យ​បាន​ស្អាត។

៦. ប្រុងប្រយ័ត្ន​ និង​គោរព​ដៃ​គូ

សម្រាប់​លើក​ដំបូង​បំផុត អ្នក​គួរ​ចាប់​ផ្ដើម​ថ្នម​ៗ កុំ​បង្ខំ​ទៅ​តាម​អារម្មណ៍​រំភើប ហើយ​ចុង​ក្រោយ​ក៏​​​បង្ក​បញ្ហា​ដល់​​កន្លែង​ឯកជន​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​មាន​ការ​គោរព​គ្នា​​ ព្រោះ​ថា​ទំនាក់ទំនង​របស់​អ្នក​គឺ​មាន​អ្វី​​ច្រើន​លើស​ពី​សិច។

៧. ស្គាល់​ដៃ​គូ

រឿង​រួមភេទ​មិន​អាច​ចាត់​ទុក​ជា​រឿង​លេង​សើច​នោះ​ទេ ដូច្នេះ​​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ប្រព្រឹត្ត​វា​ដោយ​សុវត្ថិភាព​ ហើយ​បាន​ស្គាល់​ច្បាស់​ពី​មនុស្ស​ដែល​អ្នក​ប្រព្រឹត្ត​ជាមួយ ព្រោះ​ថា​គ្រប់​គ្នា​ប្រាកដ​ជា​មិន​ចង់​ជួប​រឿង​ស្ដាយ​ក្រោយ​ដែល​បាន​ឡើង​គ្រែ​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ មែន​អត់?

៨. កុំ​ប្រថុយ​នឹង​អ្វី​ដែល​ខ្លួន​មិន​ច្បាស់

កុំ​ប្រថុយ​ធ្វើ​អ្វី​មួយ​ដោយ​អ្នក​មិន​បាន​ដឹង​​អ្វី​សោះ​ពី​វា។ នៅ​លើ​អ៊ីនធឺណិត មាន​អត្ថបទ និង​វីដេអូ​ជា​ច្រើន​ដែល​ណែនាំ​ពី​អ្វី​ដែល​អ្នក​និង​ដៃ​គូ​គួរ​តែ​សាក​ល្បង​កំឡុង​ពេល​រួម​ភេទ ប៉ុន្តែ​មិន​ប្រាកដ​ថា​អ្វី​ទាំង​អស់​នោះ​​សុទ្ធ​តែ​​ត្រឹមត្រូវ​នោះ​ទេ ដូច្នេះ​សូម​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​មុន សាក​ល្បង ៕

ប្រភព៖ blognews ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម