មនុស្ស​ស្រី​វាយ​តម្លៃ​ទៅ​លើ​បុរស ៦ ចំណុច ដើម្បី​ជ្រើស​រើសជា​គូ​អនាគត

  • 2018-01-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ៗ​ចង់​ដឹង​អត់​ថា តើ​នារី​វាយតម្លៃ​យ៉ាង​ម៉េច ទើប​សម្រេច​ចិត្ត​ជ្រើសរើស​ជា​គូ​អនាគត។ កញ្ញា នឹង​បង្ហាញ​ពី​លក្ខណៈ​ដែល​នារី​ៗ​មើល​ទៅ​លើ​បុរស​ៗ៖

១.ភាព​ពេញវ័យ៖ គុណសម្បត្តិ​មួយ​ក្នុង​ចំណោម​គុណសម្បត្តិ​សំខាន់​ៗ​ដែល​ក្មេង​​នារី​ម្នាក់​សម្លឹង​មើល​ទៅ​លើ​បុរស​នោះ គឺ​ភាព​ចាស់ទុំ។ នេះ​គឺ​ដោយសារ​តែ​ស្ត្រី​គ្រប់រូប​ចង់​បាន​បុរស​ម្នាក់​ដែល​អាច​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ពេល​នៅ​ក្បែរ។

២.ចេះ​អត់ធន់៖ មនុស្ស​ស្រី​មាន​បំណង​ចង់​បាន​បុរស​ម្នាក់​ដែល​ពូកែ​អត់ធ្មត់​នឹង​នាង។ ស្រី​ៗ​មាន​អារម្មណ៍​ផ្លាស់ប្ដូរ​ច្រើន​ដែល​នាំ​ឲ្យ​ដៃគូ​ទាល់តែ​ជា​មនុស្ស​យល់ និង​ដឹង​ស្ថានភាព​ទាំងនេះ ទើប​អាច​រស់នៅ​ចុះសម្រុង​គ្នា​បាន។

៣.សប្បុរស៖ ប្រសិនបើ​បុរស​ម្នាក់​មាន​ចិត្តសប្បុរស និង​ចិត្ត​ល្អ គាត់​គឺជា​គោលដៅ​ដែល​នារី​ចង់បាន។ គុណសម្បត្តិ​ទាំងពីរ​នេះ​ធ្វើឲ្យ​បុរស​ម្នាក់​ខុស​ពី​អ្នក​ឯ​ទៀត និង​ជួយ​ពួកគេ​ឲ្យ​ឈ្នះ​ចិត្ដ​មនុស្ស​ស្រី។

៤.មិន​មែន​ត្រចៀក​ស្រាល៖ បុរស​ដែល​មិន​ចេះ​តែ​ស្ដាប់​អ្នក​ដទៃ គឺ​ជា​ប្រភេទ​ដែល​មនុស្ស​ស្រី​ចង់​បាន។ ពិបាក​បំផុត​ក្នុង​ការ​ស្វែងរក​បុរស​ម្នាក់​ដែល​មិន​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ និង​ដឹង​តែ​ស្ដាប់​ដៃគូ​ខ្លួន។

៥.បុរស​គិត​ពី​គ្រួសារ​ជា​ធំ៖ មនុស្ស​ស្រី​ចង់បាន​បុរស​ដែល​ចេះ​គិត​គូរ​ពី​គ្រួសារ​ខ្លួនឯង​មុន និង​ទុក​អ្នក​ផ្ទះ​មាន​សារៈសំខាន់​បំផុត។

៦.ប្រាក់​ចំណូល៖ នេះ​ជា​រឿង​សំខាន់ តែ​មិនមែន​បាន​ន័យ​ថា​មនុស្ស​ស្រី​ចង់​បាន​បុរស​មាន​លុយ​ច្រើន​ឡើយ។ មនុស្ស​ស្រី​ចង់​បាន​បុរស​ម្នាក់​ដែល​មាន​ការងារ​ត្រឹមត្រូវ ឬ​មុខ​របរ​ពិត​ប្រាកដ ដោយ​មិន​ខ្វល់​ថា​ធំ​ដុំ ឬ​តូចតាច។ អ្វី​ដែល​ខ្វល់​គឺ​អាច​ផ្ដល់​ចំណូល​ជា​ប្រចាំ និង​ទៅ​មុខ​យូរអង្វែង៕

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម