នៅក្នុង Club នារី​កូរ៉េ​តែង​និយាយ​​ពាក្យ ៧ ឃ្លា​ឲ្យ​បុរសឮ តែ​ន័យ​ខុស​ពី​អ្វី​ដែល​និយាយ

  • 2018-01-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​បុរស​ៗ​ឮ​នារី​កូរ៉េ​និយាយ​ពាក្យ​ទាំងនេះ​នៅ​ក្នុង​ក្លឹប កុំ​ទាន់​ជឿ​អី ព្រោះ​ន័យ​ពិត​ប្រាកដ​មិនមែន​បែប​នោះ​ឡើយ។ ចង់​ដឹង ៧ ឃ្លា​នោះ​នារី​កូរ៉េ​និយាយ​ពី​អី អាន​អត្ថបទ​ខាងក្រោម​នេះ៖

១.«ខ្ញុំ​ទៅ​បន្ទប់​ទឹក​បន្តិច»៖ នាង​ប្រហែល​ជា​ទៅ​បន្ទប់​ទឹក​មែន ប៉ុន្តែ​គ្រាន់ជា​​ពាក្យ​គួរសម ដើម្បី​​ប្រើប្រាស់​ជា​លេសគេច​ចេញ​ពី​អ្នក​ប៉ុណ្ណោះ។

រូបតំណាង

**២.«មិត្ត​របស់​ខ្ញុំ​កំពុង​រង់ចាំ ... »**៖ សម្ដី​បែបនេះ​មាន​ន័យ​ថា​នាង​មិន​ចាប់អារម្មណ៍ និង​មិនចង់​ត្រឡប់​​ទៅ​រាំ​ជាមួយ​អ្នក​វិញ។

រូបតំណាង

៣.«ខ្ញុំ​នឹង​រាំ​ជាមួយ​អ្នក»៖ នាង​ចាប់អារម្មណ៍ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​មួយ​ប៉ុណ្ណោះ។

រូបតំណាង

៤.«ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​ហើយ»៖ នាង​នឹង​និយាយ​បែបនេះ នៅ​ពេល​ណា​បុរស​ផ្ដល់​ភេសជ្ជៈ​ទៅ​នាង។ ន័យ​ចំ គឺ​ថា​នាង​មិន​ចាប់អារម្មណ៍​នឹង​អ្នក ហើយ​អ្នក​គួរ​តែ​ឈប់​រញ៉េរញ៉ៃ​ដោយ​ទុក​ឲ្យ​នាង​នៅ​តែ​ឯង​ចុះ។

រូបតំណាង

៥.«ខ្ញុំ​ទើបតែ​មក​ដល់​ទី​នេះ​ទេ»៖ នាង​ប្រហែល​ជា​មក​ដល់​យូរ​ហើយ ប៉ុន្តែ​ការ​ពិត​នាង​កំពុង​តែ​ព្យាយាម​ប្រាប់​ទៅ​អ្នក​ថា នាង​ចង់​ចំណាយ​ពេល​ម្នាក់ឯង ជាជាង​នៅ​ជាមួយ​អ្នក។

រូបតំណាង

៦.«ឲ្យ​ខ្ញុំ​សួរ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​សិន»៖ នាង​ទំនង​ជា​ចាប់អារម្មណ៍​នឹង​អ្នក តែ​នាង​ចង់​ពិគ្រោះ​ជាមួយ​មិត្ត​របស់​នាង​ជា​មុន​សិន មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ។

រូបតំណាង

៧.«តោះ​យើង​ទៅ​រាំ»៖ ចំណុច​នេះ​ខុស​គ្នា​នឹង​ចំណុច​ទី ៣ គឺថា​នាង​កំពុង​ខិត​ជិត​ទៅ​រក​អ្នក ឬ​អាច​និយាយ​ថា​នាង​ចាប់អារម្មណ៍​លើ​អ្នក​ហើយ៕

រូបតំណាង

ចុចអាន៖តិច​ច្រឡំ​ថា​ឲ្យ​តែ​កាត់​សក់​ខ្លី​គឺ​ស្អាត​ទាំង​អស់​ទៅ មើល​តែ​តារា​ស្រី​កូរ៉េ​ទាំង​នេះ​គឺ​ដឹង​ហើយ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម