ក្រោយ​ព័ត៌មាន​ឈ្លោះ​គ្នា ឈិន ឡុង និង​លី លាន​ជា មិន​ខ្ចី​មើល​​មុខ​គ្នា​ក្នុង​កម្មវិធី​របស់​មហាសេដ្ឋី Jack Ma

  • 2018-01-23 02:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​មាន​ព័ត៌មាន​មិន​ចុះ​សម្រុង​គ្នា​រួច​មក កំពូល​តារា​សម្ដែង​ក្បាច់​គុន Jackie Chan និង Jet Li បាន​ជៀស​គ្នា​ក្នុង​កម្មវិធី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ផ្អែក​តាម​កាសែត​ប៉េកាំង​របស់​ចិន កាល​ពី​យប់​ថ្ងៃ​ទី​២១​ខែ​មករា​កន្លង​ទៅ​នេះ កំពូល​មហាសេដ្ឋី Jack Ma បាន​ប្រារព្ធ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អប់រំ​ស្ដី​ពី​ជនបទ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កោះ Sanya ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​កំពូល​សិល្បករ​ជា​ច្រើន​ដូច​ជា ឈិន ឡុង និង​លី លាន​ជា​ជា​ដើម។

តាម​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន កំពូល​តារា​ក្បាច់​គុន​ទាំង​២​មិន​បាន​បង្ហាញ​មុខ​រួម​គ្នា​លើ​ឆាក​នោះ​ឡើយ។ នៅ​លើ​កម្រាល​ព្រំ​ក្រហម ស្ដេច​ក្បាច់​គុន​ទាំង​២​ក៏​គេ​ច​មុខ​គ្នា​ដែរ។ រូបភាព​បាន​បង្ហាញ​ថា នៅ​ក្នុង​រូបភាព​ណា​មាន​ឈិន ឡុង​នឹង​គ្មាន​លី លាន​ជា ហើយ​រូបភាព​ណា​មាន​លី លានជា គឺ​គ្មាន​ឈិន ឡុង។

ហេតុការណ៍​នេះ​កើត​ឡើយ​ក្រោយ​មាន​ព័ត៌មាន ឈិន ឡុង​ដោយ​សារ​តែ​ឈ្លោះ​គ្នា​នឹង​លី លាន​ជា​ទើប​មិន​បាន​ចូល​សម្ដែង​ភាពយន្ត​របស់ Jack Ma។ ក្រោយ​កម្មវិធី​នេះ គេ​រឹត​តែ​ច្បាស់​ទៀត​ថា តារា​លំដាប់ A ទាំង​២​ពិត​ជា​មិន​ត្រូវ​គ្នា​ពិត​មែន៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel