ព្រោះតែ​ពាក្យ​ថា «ស្អាត» ធ្វើឲ្យ​ស្ត្រី​វ័យ​កណ្ដាល​មួយ​ចំនួន ប្រព្រឹត្ត​កំហុស​ទាំងនេះ

  • 2018-01-15 09:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ស្រលាញ់​សម្រស់ ទោះ​ជា​វ័យ​ខ្លួន​ដល់​កម្រិត​ណា ក៏​មិន​បណ្ដោយ​ឲ្យ​បាក់​តាម​អាយុ​ដែរ តែ​អ្នក​ខ្លះ​ខំប្រឹង​តែង​ខ្លួន​ជ្រុល​ពេក​ទៅ បណ្ដាល​ឲ្យ​កើត​ជា​កំហុស​វិញ។ ខាងក្រោម​នេះ កញ្ញា សូម​បង្ហាញ​ជូន​កំហុស​មួយ​ចំនួន​ដែល​ស្ត្រី​វ័យ​កណ្ដាល​ភាគច្រើន​តែង​ប្រព្រឹត្ត ដោយ​មិន​គិតឲ្យ​តែ​ឮ​ថា​ស្អាត​៖

.ផាត់​ម្សៅ​ក្រែម​ហួសហេតុ​ខ្លាំង​ពេក ធ្វើឲ្យ​អ្នក​មើល​ទៅ​មិន​ចូល​ចំណោម​នឹង​គេ។ ស្ត្រី​វ័យ​កណ្ដាល​មួយ​ចំនួន​ដែល​ចូលចិត្ត​ភាព​ស៊ីវិល័យ ពួកគេ​មិន​បណ្ដោយ​ឲ្យ​សម្រស់​បាត់បង់​ដោយ​ងាយ​ៗ​ទេ ដូចនេះ​ហើយ​កុំឲ្យ​ឮ​ថា​ម្សៅ​ណា​លាប​ទៅ​ស្អាត គឺ​ទិញ​លាប​ទាំងអស់ ដោយ​មិន​គិត​ពី​អាយុ​ខ្លួន។

រូបតំណាង

**២**.ផាត់​ភ្នែក​ខ្លាំង​ហួសហេតុ។ សម្រាប់​ស្ទីល​ភ្នែក​បែប​នេះ​សម​ជាមួយ​យុវវ័យ​ច្រើន​ជាង តែ​សម្រាប់​អ្នក​ចូល​ដល់​វ័យ​កណ្ដាល​ហើយ គឺ​គេ​មើល​ទៅ​ក្នុង​ផ្លូវ​រិះគន់។

.លាប​ម៉ាស្ការ៉ា​ឡើង​ក្រាស់​ឃ្មឹក ធ្វើឲ្យ​ភ្នែក​មើល​ទៅ​ខ្មៅ និង​ស្លក់ នេះ​ហើយ​ជា​កំហុស​ធំ​បំផុត ព្រោះ​វា​មិន​សម​នឹង​អាយុ​ខ្លួន​។

.មិន​បាន​គេង​គ្រប់គ្រាន់ ព្រោះ​រវល់​តែ​ជក់​លេង​នឹង​បណ្ដាញ​សង្គម​ដូច​យុវវ័យ។ មនុស្ស​ស្រី​ចូល​ដល់​វ័យ​កណ្ដាល ទាមទារ​ឲ្យ​សម្រាក​បាន​គ្រប់គ្រាន់ ទើប​មុខ​មិន​បាក់ ហើយ​នឹង​នៅ​តែ​ស្រស់​ថ្លា។

.មនុស្ស​ស្រី​វ័យ​កណ្ដាល​មួយ​ចំនួន​បែរជា ឈប់​ហាត់​ប្រាណ ហើយ​ងាក​ទៅ​រក​ផលិតផល​គ្រឿង​សម្អាង ឬ​ថ្នាំ​ជំនួស​ផ្សេង​ៗ ដើម្បី​មើល​ទៅ​ស្អាត។ បើ​មិន​បាន​ហាត់​ប្រាណ​ច្រើន​ទេ គួរតែ​ឆ្លៀតពេល​ទៅ​ស្ប៉ា ឬ​សូណា ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។

.មិន​ទទួល​វីតាមីន​គ្រប់គ្រាន់​ពី​ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ ឬ​ប្រើ​ថ្នាំ​វីតាមីន​គ្រប់​ប្រភេទ បែរ​ជា​នាំ​គ្នា​ផឹក​គ្រឿង​ស្រវឹង។

.ជីវិត​ស្ត្រី​នៅ​វ័យ​ប៉ុណ្ណេះ មិន​មែន​គិត​តែ​ពី​កូន និង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ គួរ​ចែក​ពេល​ខ្លះ​ទុក​ពេល​ឲ្យ​ខ្លួនឯង បាន​សប្បាយ​រីករាយ​តាម​អ្វី​ខ្លួន​ចង់​បាន។ កូន​ៗ​គេ​អាច​មើល​ថែ​ជីវិត​ពួកគេ​បាន​ហើយ មិន​បាច់​មាន​អ្នក​គ្រប់​ពេល​ពេក​ឡើយ៕

ចុចអាន៖ចង់​វះ​កាត់​ថ្គាម​ឲ្យ​ចេញ​មុខ​ V​នៅ​កូរ៉េ​ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ ហើយ​មាន​ដំណើរ​ការ​អ្វី​ខ្លះ?

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម