ទម្លាប់​ ៥យ៉ាង​ដែល​គូស្នេហ៍​មាន​សុភមង្គល​ធ្វើ​រៀងរាល់​យប់​មុន​ពេល​ចូល​គេង

  • 2018-01-09 08:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀប​ការ​ហើយ​ប្ដីប្រពន្ធ​តែង​ប្រាថ្នា​រស់នៅ​ជាមួយ​គ្នា​ដោយ​មាន​ក្ដី​សុខ ប៉ុន្តែ​បើ​សិន​ជា​អ្នក​មាន​ទម្លាប់​មិន​ល្អ នោះ​ជីវិត​គ្រួសារ​ក៏​អាច​ជួប​បញ្ហា​ទៅ​តាម​ហ្នឹង​ដែរ។ ខាង​ក្រោម​នេះ​ជាទម្លាប់​ ៥យ៉ាង​ដែល​គូស្នេហ៍​មាន​សុភមង្គល​ធ្វើ​រៀងរាល់​យប់​មុន​ពេល​ចូល​គេង ដែល​អ្នក​អាច​យក​ជា​គំរូ ៖​

១. ទុក​ទូរស័ព្ទ​មួយ​ឡែក​រហូត​ដល់​ព្រឹក

មុន​ពេល​គេង​ប្ដីប្រពន្ធ​ដែល​មាន​ក្ដីសុខ​គេ​មិន​ដែល​កាន់​ទូរស័ព្ទ​ជាប់​ដៃ​នោះ​ទេ គេ​តែង​ទុកវា​មួយ​ឡែក។ ​មាន​តែ​ពេល​យប់​នេះ​ហើយ​ពួក​គេ​មាន​ពេល​នៅ​ជាមួយ​គ្នា​បាន​យូរ ដូច្នេះ​ពួក​គេ​មិន​អាច​ឲ្យ​របស់​ក្រៅ​ខ្លួន​មក​បំផ្លាញ​ពេល​វេលា និង​ភាព​ផ្អែមល្ហែម​របស់​ពួក​គេ​ឡើយ។

រូបតំណាង

**២. មិន​និយាយ​អី​រឿង​ការងារ**

ដល់​ម៉ោង​សម្រាក​សម្រាប់​ជីវិត​ឯកជន​ហើយ ហេតុអី​ត្រូវ​ស្ពាយ​រឿង​ការងារ​មក​និយាយ​ដល់​ក្នុង​បន្ទប់​ទៀត? គូសេ្នហ៍​ដែល​ល្អ​ពួក​គេ​មិន​នាំ​រឿង​ការងារ​មក​ផ្ទះ​នោះ​ទេ ព្រោះ​ពួក​គេ​គ្រាន់​តែ​ចង់​មាន​ពេល​រីករាយ ឲ្យ​ខ្លួន​ឯង​ធូរស្រាល​ពី​រឿង​មិន​សប្បាយ​ចិត្ត​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ។

៣. ចូល​គេ​ងដំណាល​គ្នា​តាម​តែ​អាច​ធ្វើ​ទៅ​បាន

បើ​គ្មាន​ការងារ​អី​សំខាន់​ខ្លាំង​នោះ​ទេ ពួក​គេ​តែង​តែ​ចូល​គេង​ដំណាល​គ្នា ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​ទាំង​សង​ខាង​មាន​អារម្មណ៍​ថា​កក់ក្ដៅ និង​សប្បាយ​ចិត្ត។ ម្យ៉ាង​ទៀត​​ពេល​រៀប​ការ​ហើយ​គ្មាន​អ្នក​ណា​ចង់​គេង​តែ​ឯង​នោះ​ទេ ព្រោះ​អាច​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ឯកា និង​គ្មាន​ភាព​ស្និទ្ធស្នាល។

៤. ឆុង​តែ និង​ជួយ​ធ្វើ​សរសៃ​ឲ្យ​គ្នា

ភាព​ចុករោយ​ និង​មិន​ស្រួល​លើ​រាង​កាយ​តែងតែ​មាន ដូច្នេះ​​មុន​ពេល​ចូល​គេង​ពួក​គេ​តែង​​ញ៉ាំ​តែ​ក្ដៅ​មួយ​កែវ ហើយ​មាន​ការ​ច្របាច់​ដៃ ច្របាច់​ស្មា​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ ​ទម្លាប់​នេះ​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​ប្ដី​ប្រពន្ធ។

៥. និយាយ​ពាក្យ​ផ្អែមល្ហែម​ឲ្យ​បាន​ច្រើន​មុន​ពេល​ចូល​គេង

ពេល​មក​ពី​ធ្វើ​ការ​វិញ​តែងតែ​ហត់នឿយ អស់កម្លាំង​តែ​បើ​មុន​ពេល​ចូល​គេង​បាន​ស្ដាប់​ពាក្យ​ល្អៗ និង​ផ្អែមល្ហែម​នោះ​អារម្មណ៍​មិន​ល្អ​ក៏​រសាយ​ទៅ​តាម​ហ្នឹង​ដែរ។ ដូច្នេះ​ប្ដី​ប្រពន្ធ​ដ៏​ល្អ​មួយ​គូ​តែងតែ​និយាយ​ពាក្យ​ល្អៗ ដូចជា​ «ថ្ងៃ​នេះ​មើល​ទៅ​បង​ហត់​ខ្លាំង​ណាស់​ តែ​បង​នៅ​តែ​សង្ហា» ឬ «ឆាប់​សម្រាក​ទៅ​ព្រោះ​បង​ហត់​ហើយ រាត្រី​សួស្ដី​បង​សម្លាញ់ អូន​ស្រឡាញ់​បង​» ជាដើម។

រឿង​ខ្លះ​បើ​យើង​អាច​ធ្វើ​បាន​នោះ​វា​ពិត​ជា​ល្អ​ណាស់ ព្រោះ​បើ​ជីវិត​ប្ដីប្រពន្ធ​មាន​ភាព​សោះកក្រោះពេក​ក៏​ពិបាក​នឹង​រស់​នៅ​ជាមួយ​គ្នា​ដែរ៕

ចុចអាន៖៥ ទម្លាប់​នៃ​គូស្នេហ៍​ជោគជ័យ​ដែលចង់​ចែក​រំលែក​ប្រាប់​គូស្នេហ៍​ផ្សេងទៀត

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម