៥ ទម្លាប់នៃគូស្នេហ៍ជោគជ័យដែលចង់ចែករំលែកប្រាប់គូស្នេហ៍ផ្សេងទៀត
- 2017-12-19 07:45:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ទម្លាប់នៃគូស្នេហ៍ជោគជ័យដែលចង់ចែករំលែកប្រាប់គូស្នេហ៍ផ្សេងទៀត
ពេលខ្លះប្រហែលជាអ្នកធ្លាប់គិតក្នុងចិត្តដែរនៅពេលអ្នកឃើញគូស្នេហ៍ដទៃទៀតជោគជ័យលើស្នេហាពួកគេ ហើយខ្លួនឯងវិញបែរជាមិនអាច។ ថ្ងៃនេះ កញ្ញា នឹងចែករំលែកគន្លឹះ និងទម្លាប់មួយចំនួនដែលគូស្នេហ៍ជោគជ័យមាន ៖
១. ពួកគេរក្សាការទាក់ទងគ្នាជារៀងរាល់ថ្ងៃ
ទោះពួកគេរវល់យ៉ាងណាក៏ដោយក៏ពួកគេមិនដែលភ្លេចទាក់ទងមកគ្នាឡើយ។ ទោះមិនបានជួបមុខគ្នា នៅជាមួយគ្នា ក៏ពួកគេតែងតែផ្ញើសារ ឬ Call រកគ្នាដែរ។ ការទាក់ទងនេះគឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់គូស្នេហ៍ទាំងឡាយដែលចង់ទទួលបានជោគជ័យ។
**២. ពួកគេចេះសម្របខ្លួនជាមួយគ្នាក្នុងការខ្វែងចំណូលចិត្តគ្នា**
ពួកគេអាចសម្របខ្លួនបានដោយមិនឲ្យអ្នកណាម្នាក់ពិបាកនោះទេ។ ឧទាហរណ៍ ៖ ម្នាក់ចង់មើលរឿងបែបស្នេហា ហើយម្នាក់ទៀតចង់មើលរឿងបែបវិទ្យាសាស្ត្រ ពួកគេនឹងកំដរគ្នាទៅមើលម្នាក់ម្ដងដោយមិនរអ៊ូ ឬអន់ចិត្ត ខឹងគ្នាឡើយ។
៣. ពួកគេខ្វល់នឹងគ្នាសូម្បីតែរឿងតូចតាច
ប្រហែលអ្នកគិតថារឿងតូចតាចមិនចាំបាច់ខ្វល់ឡើយ ប៉ុន្តែគូស្នេហ៍ដែលជោគជ័យគឺគេមិនអាចមើលរំលងចំណុចនេះទេ។ ជាក់ស្ដែងដូចជាការ ជួយមើលថែនាងពេលនាងមិនស្រួលខ្លួនត្រង់ណាមួយ មិនឲ្យនាងទៅណាម្នាក់ឯង ឬជួយកំដរនាងពេលនាងធ្វើការងារសាលា ឬទិញអាហារដែលនាងចូលចិត្តជាដើម។
៤. ពួកគេជួយគ្នាទៅវិញទៅមកដើម្បីឲ្យស្គាល់ច្បាស់ពីខ្លួនឯង
ពួកគេតែងតែជួយបំពេញគ្នាទៅវិញទៅមកនូវកន្លែងដែលខ្វះខាត ដើម្បីឲ្យពួកគេកាន់តែច្បាស់ថាខ្លួនឯងចង់បានអី ហើយត្រូវធ្វើអីបន្ត។ ទាំងនេះជាកម្លាំងចិត្តមួយដែលពួកគេអាចយកឈ្នះខ្លួនឯង និងយល់ថាខ្លួនឯងត្រូវធ្វើអីសម្រាប់ជីវិតរបស់គេបន្ត។
៥. ពួកគេមានចិត្តនឹងធឹង មិនបញ្ជ្រាបអ្នកទី ៣ចូលក្នុងស្នេហាពួកគេ
ពួកគេច្បាស់លាស់ និងតាំងចិត្តថាមិនរញ៉េរញ៉ៃជាមួយអ្នកណាផ្សេងទៀតឡើយ។ នេះពិតជាសំខាន់ណាស់ប្រោះអ្នកត្រូវមានការគ្រប់គ្រងចិត្តខ្លួនឯងឲ្យបានល្អក្នុងទំនាក់ទំនងស្នេហា ដែលមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់។
ដំបូន្មានទាំងប៉ុន្មានខាងលើនេះ ពិតជាល្អសម្រាប់គូស្នេហ៍ដែលចង់ជោគជ័យណាស់ ព្រោះពេលខ្លះពួកគេប្រហែលភ្លេចនូវចំណុចណាមួយដែលងាយឲ្យស្នេហាគេបែកបាក់៕