រឿង​ ៧ យ៉ាង​នឹង​កើត​ឡើង​ បើ​សិន​ជា​រាង​កាយ​ខ្វះ​ការ​រួមភេទ

  • 2018-01-05 06:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព​ផ្លូវភេទ​ជា​រឿង​មួយ​ដែល​សំខាន់​សម្រាប់​មនុស្ស​ទូទៅ ហើយ​ទាំង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​សុទ្ធ​តែ​ត្រូវ​យល់​ដឹង​ពី​វា។ ម្យ៉ាង​ទៀត​កាន់​តែ​សំខាន់​គឺ​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​តែ​ម្ដង ព្រោះ​បើ​រាង​កាយ​ខ្វះ​ការ​រួមភេទនោះ រឿង​៧យ៉ាង​នឹង​កើត​ឡើង ៖

១. ឆាប់ឈឺ

ប្រសិនបើយើងមិនរួមភេទសោះប្រព័ន្ធភាពស៊ាំរបស់យើងនឹងចុះខ្សោយ។ អ្នកគួរតែព្យាយាមរួមភេទឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បីជៀសវាងជំងឺផ្តាសាយ ជំងឺគ្រុន​ជា​ដើម។ ម្យ៉ាង​ទៀត​ការ​រួមភេទ នឹង​ជួយ​ឲ្យ​ប្រព័ន្ធការពាររាងកាយ​រឹងមាំ​ផង​ដែរ។

រូបតំណាង

**២. ការកើនឡើងកម្រិតភាព​ស្ត្រេស**

នៅ​ពេល​ដែល​អ្នក​ខ្វះ​ការ​រួមភេទ អ័រម៉ូន​ដ៏ល្អ គឺ​​មិនត្រូវបានបញ្ចេញ​នៅក្នុងរាងកាយ​នោះ​ទេ ដែល​ជា​ហេតុផល​នាំឱ្យមានភាពតានតឹងកាន់តែច្រើន។ បញ្ហា​នេះត្រូវបានបញ្ជាក់ដោយការសិក្សាពី ផ្លូវភេទនិងសុខភាពជាច្រើន។

៣. បាត់បង់ចំណង់ផ្លូវភេទ

ប្រសិនបើអ្នកមិនរួមភេទមួយ​រយៈ ចំណង់​នៃ​រួមភេទនឹងបាត់បន្តិចម្ដង​ៗ។ ចំណង់ផ្លូវភេទរបស់អ្នកផ្លាស់ប្តូរ ហើយភាពមិនប្រក្រតីនេះ​នឹង​ក្លាយជារឿងធម្មតាថ្មីមួយ​សម្រាប់អ្នក។

៤. ចាប់ផ្ដើម​សោះកក្រោះ​រវាង​គ្នា​នឹង​គ្នា​

ក្នុង​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​បើ​ខ្វះ​ការ​រួមភេទ​នោះ​អ្នក ឬ​គាត់​នឹងចាប់ផ្តើម​មាន​អារម្មណ៍​មិន​ល្អ​ដាក់​គ្នា ហើយ​ចាប់​ផ្ដើម​ដើរចេញពីដៃគូ​ ជា​ពិសេស​ចំពោះ​បុរស​តែ​ម្ដង ហើយភ្លាមនោះមនុស្សផ្សេងទៀតនឹងកាន់តែទាក់ទាញ។ នេះគឺជាការជូនដំណឹងច្បាស់លាស់​អំពីរបៀបដែលការរួមភេទគឺមាន​សារៈសំខាន់។

រូបតំណាង

៥. ជញ្ជាំងទ្វារមាសចាប់ផ្តើមចុះខ្សោយ

ការរួមភេទក៏មានប្រសិទ្ធភាពដូចសកម្មភាពលំហាត់ Kegel ដែរ​ដូច្នេះ​ប្រសិន​បើអ្នកមាន​ការ​រួម​ភេទ​ត្រឹម​ត្រូវ​គឺ​ដូច​អ្នក​​​​ទទួល​បាន​ការធ្វើ​លំហាត់ប្រាណដោយ Kegel ជារៀងរាល់ថ្ងៃ​អីចឹង។

៦. ទ្វារមាសចុះខ្សោយ

ការរួមភេទតាមទ្វារមាសជាទៀងទាត់​គឺ​អាច​លើកកម្ពស់សុខភាពទ្វារមាស។ ការរួមភេទរំញោចលំហូរឈាមទៅកាន់ប្រដាប់បន្តពូជរបស់អ្នក ដែល​ ជួយរក្សាសាច់ដុំ​ទ្វារមាស​។

៧. បញ្ហា​ក្នុង​ការ​បញ្ចេញ​ទឹកកាម​សម្រាប់បុរស

ប្រសិនបើបុរសមិនរួមភេទនោះពួកគេអាចចាប់ផ្តើមមានបញ្ហានៃការឡើងរឹងនៃលិង្គ ជាពិសេស​​ឆាប់​បាញ់ទឹកកាម។

វា​មិន​មែន​ជា​រឿង​ខ្មាសអៀន​នោះ​ តែ​ជា​អ្វី​មនុស្ស​ពេញវ័យ ជា​ពិសេស​ប្ដី​ប្រពន្ធត្រូវ​តែ​ដឹង៕

ចុចអាន៖រឿងសំខាន់ ៥យ៉ាងដែលត្រូវធ្វើពេលរួមភេទពិសេសសម្រាប់គូស្នេហ៍ថ្មោងថ្មី

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម