ធានាស្គមបានដូចចិត្ត ឲ្យតែចេះរបៀបតមអាហារបែបនេះ!
- 2021-02-27 23:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធានាស្គមបានដូចចិត្ត ឲ្យតែចេះរបៀបតមអាហារបែបនេះ!
វិធីតមអាហារត្រូវបានប្រើដើម្បីជួយរូបរាងស្រស់ស្អាត ប៉ុន្តែពេលខ្លះវាក៏មិនបានផលដែរថែមទាំងធ្វើឲ្យសុខភាពទ្រុឌទ្រោមទៀតផង។ សម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់ ឬរូបរាងមិនសូវស្អាតនោះ កញ្ញា នឹងបង្ហាញអ្នកពីរបៀបតមអាហារដែលជួយឲ្យអ្នកស្គមបានដូចចិត្ត និង មិនប៉ះពាល់ដល់សុខភាពទៀតផង៖
១. តមអាហារដែលមានជាតិខ្លាញ់ និងផ្អែម
អាហារដែលមានជាតិខ្លាញ់ច្រើនត្រូវបន្ថយឲ្យខានតែបាន ជាពិសេសអាហារដែលបំពង អាហារដែលផ្អែមខ្លាំង។ ចំពោះទឹកដោះគោវិញគួរតែជ្រើសរើសទឹកដោះគោដែលគ្មានជាតិស្ករ។
២. ព្យាយាមញ៉ាំអាហារណាដែលផលិតពីគ្រាប់ធញ្ញជាតិ ឬ អង្ករ
អាហារទាំងនេះមានដូចជា នំប៉័ង ឬ អង្ករសំរូប ព្រោះវាមានការរំលាយយឺតៗ ដែលអាចធ្វើឲ្យយើងឆ្អែតបានយូរ មិនងាយឃ្លាន។
៣. កុំរំលងអាហារពេលព្រឹក
ការញ៉ាំអាហារពេលព្រឹកធ្វើឲ្យយើងមានសុខភាពល្អ និង ផ្ដល់ថាមពលឲ្យយើងដែលបានពេញមួយថ្ងៃ ម្យ៉ាងទៀត ញ៉ាំអាហារពេលព្រឹកជាទៀងទាត់គឺមិនបណ្ដាលឲ្យយើងធាត់ឡើយ។
៤. ត្រូវកំណត់ខ្លួនឯងឲ្យបានក្នុងការញ៉ាំផ្លែឈើឲ្យបានរាល់ថ្ងៃ
គួរតែជំនួសផ្លែឈើមកក្នុងរបបអាហារជាជាងញ៉ាំអាហារផ្សេងៗ ដូចជា នំបំពង នំខេក សាច់ដែលមានជាតិខ្លាញ់ច្រើន។
៥. ញ៉ាំទឹកមុនសិន បើមានអារម្មណ៍ថាឃ្លាន
ប្រសិនមានអារម្មណ៍ថាចង់ញ៉ាំអាហារសម្រន់ផ្សេងៗ អ្នកគួរតែសាកល្បងទទួលទានភេសជ្ជៈជាមុនសិនដូចជា ទឹកតែ ឬ ទឹកបរិសុទ្ធ ព្រោះការញ៉ាំទឹកនឹងជួយទប់លំនឹងនៃការឃ្លានរបស់អ្នក។
៦. កុំញ៉ាំភេសជ្ជៈណាដែលជាតិផ្អែម និង មានជាតិអាកុល
ភេសជ្ជៈដែលមានជាតិអាកុលដូចជាស្រា គឺធ្វើឲ្យអ្នកធាត់លឿនខ្លាំងណាស់ ដូច្នេះត្រូវតែតមជាដាច់ខាត។ ម្យ៉ាងទៀតទឹកដែលមានជាតិផ្អែមក៏ត្រូវចៀសវាងដែរ។
៧. ញ៉ាំអាហារពេលល្ងាចឲ្យតិចបំផុតតាមតែអាចធ្វើបាន
កុំញ៉ាំច្រើនពេកនៅពេលយប់ យល់ល្អគួរញ៉ាំបន្លែ និងផ្លែឈើវិញ ព្រោះពេលយប់នេះបើហ៊ានតែញ៉ាំច្រើនហើយអាហារមិនល្អទៀតនឹងឡើងទម្ងន់ឆាប់បំផុតហើយ។
ដើម្បីរូបរាងពេលខ្លះត្រូវទ្រាំ ត្រូវព្យាយាមព្រោះបើជ្រុលខ្លួនធាត់ហើយពិបាកខ្លាំងណាស់ក្នុងការត្រឡប់មកស្គមវិញុ៕
ចុចអាន៖
ញ៉ាំដើម្បីរាងស្លីម! អាហារ ៣មុខជួយជំរុញការដុតរំលាយខ្លាញ់ និងកាឡូរីបានយ៉ាងល្អ