សុបិនទាំង៣ទាក់ទងនឹងលុយ កាត់ឲ្យឃើញថាអ្នកជិតមានលាភហើយ
- 2020-05-07 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុបិនទាំង៣ទាក់ទងនឹងលុយ កាត់ឲ្យឃើញថាអ្នកជិតមានលាភហើយ
សុបិនដែលមានពាក់ព័ន្ធនឹងលុយកាក់ខាងក្រោមនេះ ឲ្យហេតុថាលាភសំណាងរបស់អ្នកកំពុងតែខិតជិតមកដល់មែនទែនហើយ។
១. រើសបានអាំងប៉ាវ
បើនៅក្នុងសុបិន អ្នកយល់សប្តិឃើញអាំងប៉ាវមានន័យថា អ្នកជិតទទួលបានដំណឹងល្អពាក់ព័ន្ធនឹងការងារ។ នេះគឺជាលទ្ធផលនៃការប្រឹងប្រែងនារយៈពេលកន្លងរបស់លោកអ្នក។ នៅពេលខាងមុខ អ្នកអាចនឹងត្រូវឡើងតំណែង ឬឡើងប្រាក់ខែជាដើម។ សុបិននេះក៏បង្ហាញឲ្យឃើញថា អាជីពការងាររបស់អ្នកនឹងរឹងមាំជាងមុនផងដែរ។
២. ឃើញរាប់លុយ
ប្រសិនបើសុខៗអ្នកយល់សប្តិឃើញកំពុងរាប់លុយនោះ នេះឲ្យហេតុថាអ្នកជិតជោគជ័យរឿងលុយកាក់ដែលខ្លួនតែងប៉ងប្រាថ្នាហើយ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកមិនទាន់រៀបការ ឬមានសង្សារ នៅពេលជិតខាងមុខ អ្នកនឹងជួបបានគូស្រកររបស់ខ្លួនហើយ។
៣. ឃើញគេឲ្យលុយ
នៅពេលអ្នកយល់សប្តិឃើញអ្នកណាឲ្យលុយ បង្ហាញឲ្យឃើញថា ជីវិតរបស់អ្នកកំពុងមានភាពសុខុដុមរមនា បរិបូរណ៍ មិនមានខ្វះខាតអ្វី។ ទាំងវិថីការងារ ក៏ដូចជាមនោសញ្ចេតនា គឺសុទ្ធតែគ្មានអ្វីរារាំងទាំងអស់ គឺរលូនតែម្ដង៕
អានបន្ត៖ តិចនិក ៨ សន្សំលុយឲ្យសល់សម្រាប់ខ្លួនឯង និងអាចទុកសាគួពេលចំណូលធ្លាក់ចុះក្នុងគ្រាណាមួយ