សញ្ញាព្រមានមួយចំនួន ដែលបញ្ជាក់ថារាងកាយរបស់អ្នក កំពុងលើសប្រូតេអ៊ីនក្នុងខ្លួន

  • 2025-04-28 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រូតេអ៊ីនគឺចាំបាច់នៅក្នុងរបបអាហារប្រចាំថ្ងៃ ប៉ុន្តែការទទួលទានលើសពីបរិមាណដែលបានណែនាំរបស់គ្រូពេទ្យ ឬអ្នកជំនាញខាងផ្នែករបបអាហារ អាចបណ្តាលឱ្យ​ អស់កម្លាំង ដង្ហើមមិនល្អ និងឡើងទម្ងន់ ដែរ។

បើទោះជាប្រូតេអ៊ីនជួយពង្រឹងឆ្អឹង សាច់ដុំ និងស្បែក ហើយក៏ចូលរួមចំណេកក្នុងប្រតិកម្មគីមីផ្សេងៗគ្នាជាច្រើននៅក្នុងរាងកាយក៏ដោយ។ បណ្ឌិតសភាវិទ្យាសាស្ត្រ វិស្វកម្ម និងវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកបានផ្តល់អនុសាសន៍ឱ្យទទួលទានប្រូតេអ៊ីនពី 10-35% នៃកាឡូរីសរុបប្រចាំថ្ងៃ ស្មើនឹង 50-175 ក្រាមទៅគឺគ្រប់គ្រាន់ហើយក្នុងរបបអារហារប្រចាំថ្ងៃសរុប។

ពិសេស អ្នកដែលចង់សម្រកទម្ងន់ ច្រើនតែធ្វើរបបអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានសារធាតុចិញ្ចឹមទាំងនេះច្រើន ជាងតម្រូវការដែលរាងកាយត្រូវការក្នុងអំឡុងពេលកំពុងសម្រក វាមិនផ្តល់អត្ថប្រយោជន៍ណាមួយឡើយ វាកាន់តែអាចផ្ទុកទម្ងន់ឲ្យលើសបន្ថែមចូលក្នុងខ្លួនទៅវិញទេ ពិសេសចូលដល់តម្រងនោម ថ្លើម និងឆ្អឹង ដែលបង្កើនហានិភ័យនៃជំងឺ។ ខាងក្រោមនេះ​ ជាសញ្ញាព្រមានមួយចំនួន ដែលថារាងកាយរបស់អ្នក ទទួលបានប្រូតេអ៊ីនច្រើនពេក ឬកំពុងតែលើសខ្លាំង៖

១. ការនោមញឹកញាប់ ការនោមញឹកញាប់ អាចបណ្តាលមកពីប្រូតេអ៊ីនលើស។ ដំណើរការនៃតម្រងនោមបំបែកប្រូតេអ៊ីនអាចបង្កឱ្យមានការប្រមូលផ្តុំនៃកាកសំណល់ បង្កើតបរិយាកាសដែលមានជាតិអាស៊ីតខ្ពស់ ធ្វើឱ្យមានការជម្រុញឱ្យនោម។ បរិយាកាសអាស៊ីតកាន់តែខ្លាំងទៅៗ ក៏អាចនាំឱ្យមានបញ្ហាឆ្អឹង និងថ្លើមដែរ។ ការប្រមូលផ្តុំកាកសំណល់ច្រើនពេក ដោយសារតែប្រូតេអ៊ីនលើសម៉ោង ក៏បង្កើនហានិភ័យ នៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោមផងដែរ។

២. តែងអស់កម្លាំងជានិច្ច ការទទួលទានប្រូតេអ៊ីនច្រើនពេក និងកាបូអ៊ីដ្រាតតិចពេក អាចធ្វើឱ្យរាងកាយរបស់អ្នក អស់កម្លាំងដោយសារហេតុផលជាច្រើន ដែលដំបូងបង្អស់ គឺការធ្វើឱ្យមានភាពតានតឹង លើតម្រងនោម ថ្លើម និងឆ្អឹងរបស់អ្នក ដែលបណ្តាលឱ្យសរីរាង្គទាំងនេះ ធ្វើការកាន់តែខ្លាំង។ កាបូអ៊ីដ្រាត គឺជាប្រភពថាមពលសំខាន់របស់ខួរក្បាល ដូច្នេះនៅពេលដែលរាងកាយ មានប្រូតេអ៊ីនច្រើនពេក និងកាបូអ៊ីដ្រាតតិចពេក វាអាចប៉ះពាល់ដល់មុខងារខួរក្បាល ហើយវានឹងកាត់បន្ថយការផ្តោតអារម្មណ៍ ការប្រុងប្រយ័ត្ន និងធ្វើឲ្យអស់ថាមពលនៅពេលថ្ងៃ។ ការបង្កើនអាហារដែលមានសុខភាពល្អ ដូចជាគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែជួយឱ្យរាងកាយមានថាមពលកាន់តែច្រើន និងផ្តល់វីតាមីន សារធាតុរ៉ែ និងជាតិសរសៃ។ ដូចនេះការញ៉ាំប្រូតេអ៊ីនច្រើនពេក និងកាបូអ៊ីដ្រាតតិចពេក អាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងគ្រប់ពេលវេលា។

៣. ការឡើងទម្ងន់ អ្នកដែលមិនស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គឹមកពីកំពុងតែទទួលទានប្រូតេអ៊ីនច្រើនពេក។ ការធ្វើរបបអាហារខុសដែលមានប្រូតេអ៊ីនខ្ពស់ និងកាបូអ៊ីដ្រាតទាប មិនអាចជួយការគ្រប់គ្រងទម្ងន់ ឬស្រកទម្ងន់បានល្អទេ ប្រសិទ្ធភាពក្នុងការសម្រក មានរយៈពេលយូរ។ វាអាចនាំឱ្យមានការឃ្លាន និងមានថាមពលតិច សម្រាប់ការហាត់ប្រាណពេលព្រឹក ដែលនាំឱ្យការស្រកទម្ងន់មិនបានផល ។

៤. ការទល់លាមក ការទទួលទានប្រូតេអ៊ីនច្រើនពេក ជាពិសេសផលិតផលសាច់សត្វ។ តែគួរជំនួសមកវិញមកវិញដោយការទទួលទានជាតិសរសៃតិចតួចប៉ះពាល់ផលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ។ ព្រោះជាតិសរសៃ ធ្វើឱ្យលាមកទន់ ជួយធ្វើឱ្យងាយស្រួលឆ្លងកាត់បំពង់រំលាយអាហារ កាត់បន្ថយការទល់លាមកបានយ៉ាងល្អ។ ដោយសារធាតុចិញ្ចឹមដែលមានជាតិសរសៃនេះត្រូវបានរកឃើញជាចម្បងនៅក្នុងអាហារដែលមានមូលដ្ឋានគ្រឹះល្អក្នុងការ ការពារការទល់លាមក ដែលមានក្នុងរុក្ខជាតិដូចជាគ្រាប់ធញ្ញជាតិ សណ្តែក និងគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ។

៥.ដង្ហើមមានក្លិនអាក្រក់ របបអាហារដែលមានជាតិប្រូតេអ៊ីន និងខ្លាញ់ខ្ពស់ ជំនួសឱ្យកាបូអ៊ីដ្រាតដែលមានសុខភាពល្អ (ដូចជារបបអាហារ keto) បណ្តាលឱ្យមានក្លិនមាត់មិនល្អ។ នៅពេលដែលក្នុងខ្លួនរបស់អ្នកមិនមានកាបូអ៊ីដ្រាតគ្រប់គ្រាន់ រាងកាយប្តូរទៅដុតប្រូតេអ៊ីន និងខ្លាញ់សម្រាប់ថាមពល បង្កើតជាអនុផលដែលហៅថា ketones ដែលមានក្លិនមិនល្អចេញពីផ្នែកខ្លះនៃរាងកាយ។ ការកើនឡើងភ្លាមៗ នៃប្រូតេអ៊ីននៅក្នុងរបបអាហារបង្កើនការឆ្លើយតប បណ្តាលឱ្យមានក្លិនដង្ហើមមិនល្អបញ្ចេញមកខាងក្រៅ។

ដូចនេះ អ្នកគួរតែទទួលទានប្រូតេអ៊ីនក្នុងបរិមាណដ៏ត្រឹមត្រូវមួយជារៀងរាល់ថ្ងៃ និងបង្កើនការទទួលទានអាហារដែលមានមូលដ្ឋានល្អក្នុងការ ការពារការទល់លាមក ដែលមានក្នុងរុក្ខជាតិដូចជាគ្រាប់ធញ្ញជាតិ សណ្តែក និងគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើន និងជួយការពាររាងកាយរបស់អ្នកបានល្អជៀសផុតពីជំងឺផ្សេងៗបានយ៉ាងប្រសើរ៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍