មូលហេតុ នៃការផលិតទឹកដោះ មិនគ្រប់គ្រាន់?
- 2025-04-29 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ នៃការផលិតទឹកដោះ មិនគ្រប់គ្រាន់?
មូលហេតុ នៃការផលិតទឹកដោះ មិនគ្រប់គ្រាន់?
ករណីទាក់ទងនឹងបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់របស់ស្ត្រីអាចបណ្តាលមកពីមូលហេតុជាច្រើនអាស្រ័យលើ៖
ការយល់ដឹង៖ ស្ត្រីមួយចំនួនអាចខ្វះការយល់ដឹងអំពីការបំបៅដោះកូន ឬរបៀបនៃការបំបៅឲ្យបានល្អត្រឹមត្រូវ និងមានអនាម័យ ដែលជាហេតុបង្កឲ្យមានការឈឺសុដន់ រហូតបង្ខំចិត្តបញ្ឈប់ការបំបៅដោះកូនដោយខ្លួនឯង។
កាតព្វកិច្ចប្រចាំថ្ងៃ៖ នៅប្រទេសកម្ពុជាស្ត្រីត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល ៣ខែទាំងមុននិងក្រោយសម្រាល ដូច្នេះស្ត្រីអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បំបៅកូននៅពេលទំនួលខុសត្រូវការងារចាប់ផ្តើមឡើងវិញ។
មូលហេតុផ្សេងទៀតដែលអាចឲ្យស្ត្រីប្រឈមនឹងការផលិតទឹកដោះមិនគ្រប់គ្រាន់រួមមាន បញ្ហាពីធម្មជាតិសុដន់មិនលូតលាស់គ្រប់លក្ខណៈ ។
ការវះកាត់ពង្រីកឬបង្រួមទំហំសុដន់ដែលធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដោះ
ករណីដែលស្ត្រីមានជំងឺប្រចាំកាយដូចជាៈ
ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
ជំងឺលើក្រពេញទីរ៉ូអុីត
ជំងឺសួតរ៉ាំរ៉ៃជាដើម។
ក្រៅពីនេះបើស្ត្រីជាម្តាយទាំងឡាយនៅតែមានបញ្ហាទាក់ទងនឹងការផលិតទេកដោះ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច ព្រោះរាល់បញ្ហា ដែលកើតមានអំឡុងពេលបំបៅដោះទារក និងរកវិធីព្យាបាល ជាជាងជ្រើសការឲ្យកូនបៅទឹកគោម្សៅ។ ស្ត្រីជាម្តាយគួរបំបៅដោះកូនតែមួយមុខគត់ ទោះបីមានបញ្ហាអ្វីកើតឡើង ឲ្យបានយ៉ាងតិចបំផុត ត្រឹមអាយុ៦ខែ សឹមចាប់ផ្តើម បន្ថែមនូវ ចំណីអាហារផ្សេងទៀត និងបន្តបំបៅដោះកូន រហូតដល់អាយុ ២ឆ្នាំ ដើម្បីឲ្យម្តាយ និងកូនមានសុខភាពល្អ។