ស្លៀករ៉ូប Dior ជាន់គ្នាជាមួយ Suzy, Zhao Ly Ying ត្រូវគេថាដូចស្លៀករ៉ូបជជុះ
- 2017-11-26 03:50:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លៀករ៉ូប Dior ជាន់គ្នាជាមួយ Suzy, Zhao Ly Ying ត្រូវគេថាដូចស្លៀករ៉ូបជជុះ
បើបីជាខ្លួនជាអ្នកតំណាងរបស់ម៉ាកសំលៀកបំពាក់ល្បីឈ្មោះពិភពលោកក៏ដោយ តែដោយសារតែរាងស្គមពេក នាងត្រូវគេថាដូចស្លៀករ៉ូបតម្លៃថោក។
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាមុននេះ តារាសម្ដែង និងចម្រៀងជួរមុខកូរ៉េ Suzy ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកកាសែតនៅពេលបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហមរបស់កម្មវិធី Asian Artist Awards។
តែអ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះគឺរ៉ូបរបស់តួរឿង "While You Were Sleeping” ស្លៀកទៅវិញនោះទេ។ តាមនោះដែរ រ៉ូបមកពីម៉ាក Dior ដែលស្រីស្អាតវ័យ២៣ឆ្នាំយកមកស្លៀកនោះ មុននោះត្រូវបានតារាសម្ដែងចិន Zhao Ly Ying ស្លៀករួចហើយ។ មិនតែប៉ុណ្ណោះតួរឿង "យុទ្ធសិល្បដាវទេវ" ថែមទាំងជាអ្នកតំណាងរបស់ម៉ាកខោអាវនេះទៀតផង។
ដោយសារតែមានរាងស្គមពេក តារាស្រីត្រកូល Zhao ត្រូវគេនិយាយថាដូចយករ៉ូបជជុះមកស្លៀក ឯអតីតមិត្តស្រី Lee Min Ho ដោយសារតែមានសាច់ជាងទើបពេលស្លៀកទៅមើលទៅសមជាងឆ្ងាយ។