ការពិតនៅពីក្រោយផ្ទៃមុខពេញដោយមុនខ្ទុះរបស់ Yang Mi
- 2017-11-09 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតនៅពីក្រោយផ្ទៃមុខពេញដោយមុនខ្ទុះរបស់ Yang Mi
តារាសម្ដែងជួរមុខចិន Yang Mi បានក្លាយជាជនរងគ្រោះថ្មីរបស់បុគ្គលបោកប្រាស់យករូបភាពរបស់ខ្លួនទៅកាត់តដើម្បីបម្រើឲ្យការរកស៊ីរបស់ខ្លួន។
ជាយូរលង់មកនេះ រឿងសិល្បករត្រូវសហគ្រាស ឬក្រុមហ៊ុននានាយករូបភាពរបស់ពួកគេមកប្រើប្រាស់ខុសច្បាប់គឺក្លាយជារឿងធម្មតាទៅហើយ។ ថ្មីនេះបំផុត តារាសម្ដែងលំដាប់ A ចិន Yang Mi បានក្លាយជាជនរងគ្រោះម្នាក់ទៀតរបស់រឿងនេះ។
ជាក់ស្ដែង មុខរបស់ស្រីស្អាតអាយុ៣១ឆ្នាំ ត្រូវបានគេកាត់តឡើងមុនខ្ទុះឡើងពេញដោយក្រុមហ៊ុនមួយដើម្បីលក់ផលិតផលរបស់ខ្លួន។ តាមនោះដែរ សហគ្រាសនេះមានលក់ផលិតផលព្យាបាលក៏ដូចជាចម្រោះរាងកាយពីខាងក្នុងដោយមានពាក្យស្លោកថា៖ "បិទមួយសន្លឹកនៅជើង ព្យាបាលគ្រប់ជំងឺ"។ ក្រោយពេលឃើញដូចនេះ អ្នកគាំទ្ររបស់ Yang Mi បានរិះគន់ក្រុមហ៊ុននេះជាខ្លាំង៕
ចុចអាន៖លស់ព្រលឹងនឹងការតែងខ្លួនអាក្រក់ៗបំផុត របស់តួស្រីចិនក្នុងប្រវត្តិសាស្ត្រភាពយន្ត